ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​អស់​ទឹកប្រាក់​សរុប​ជិត​២០០០​ដុល្លារ សម្រាប់តែ​មួយ​ខ្នង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​មួយ​ខ្នង​ចំណាយ​ជា​ទឹកប្រាក់​សរុប​ជិត​២០០០​ដុល្លារ ជា​ការ​ឧបត្ថម្ភ​របស់​លោក អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ​ត្រូវ​បាន​សាងសង់​រួច ហើយ​បាន​ប្រគល់​ជូន​ពលរដ្ឋ​ដែល​មាន​ជីវភាព​ទីទ័ល នៅ​រសៀល​ម៉ោងជាង​១២​ថ្ងៃ ទី​១២…

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​មួយ​ខ្នង​ចំណាយ​ជា​ទឹកប្រាក់​សរុប​ជិត​២០០០​ដុល្លារ ជា​ការ​ឧបត្ថម្ភ​របស់​លោក អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ​ត្រូវ​បាន​សាងសង់​រួច ហើយ​បាន​ប្រគល់​ជូន​ពលរដ្ឋ​ដែល​មាន​ជីវភាព​ទីទ័ល នៅ​រសៀល​ម៉ោងជាង​១២​ថ្ងៃ ទី​១២ មិថុនា ២០១៨​នេះ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​ម្ចាស់​ឧបត្ថម្ភ ដែល​ជា​មេឃុំ ក្រុមប្រឹក្សា​ឃុំ និង​សមាជិក​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ឃុំ​ផង​ដែរ ។

លោក​អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ​ដែល​ជា​ឃុំ​ថ្មី ទើប​បំបែក​ចេញពី​ឃុំ​ជើងគោ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​នេះ​មាន​ទំ​ហ៊ំ​៤​គុណ​៥​ម៉ែត្រ​សង់​ពី​ជ​ញ្ជាំ​ក្តា ប្រក​ស័ង្កសី ចំណាយ​ថវិការ​អស់​សរុប​១៤៥០​ដុល្លារ និង​៧៨​ម៉ឺន​រៀល ដែល​លោក​អ៊ុ​ក សា​វឿ​ន​ឧ​ប​ត្ថ​ម​១៤៥០​ដុល្លារ និង​៧៨​ម៉ឺន​រៀល​ទៀត​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​តា​នៃ ។ លោក​មេឃុំ​បាន​បន្ត​ទៀត​ថា ផ្ទះ​១​ខ្នង​នេះ​សង់​ប្រ​គាល់​ជូន​ស្ត្រី​ពី​ការ​ជើង​ដោយ​ពស់​ចឹក​ឈ្មោះ នាក់ ហំ អាយុ​៥៥​ឆ្នាំ ហើយ​ក្នុង​ពិធី​ប្រគល់​ក៏​មាន​ជូន​ថវិការ​បន្ថែម​មួយ​ចំនួន​ផង​ដែរ ។

នៅ​រសៀល​នោះ​ផង​ដែរ នៅ​មានផ្ទះ​មួយ​ខ្នង​ទៀត​ដែល​កំពុង​សាងសង់​សម្រាប់​ជូន​លោកយាយ​វ័យ​៧៣​ឆ្នាំ​ម្នាក់​ទៀត​ឈ្មោះ ប៉ែន ហ៊ាន ដែល​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​២​នាក់ មាន​ទំ​ហ៊ំ​៤​គុណ​៥​ដូច​គ្នា ។ ផ្ទះ​១​ខ្នង​ក្រោយ​នេះ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​មួយ​ផ្នែក​ទឹកប្រាក់​ចំនួន​៧៥០​ដុល្លារ​បាន​មក​ពី​ការ​ឧបត្ថម្ភ​ពី​លោក​ស៊ី​ម ការ និង​នៅ​សល់​ថវិការ​មួយ​ចំនួន​ទៀត លោក​មេឃុំ និង​បង្ហើយ​ជូន ។ ជាមួយនឹង​សកម្មភាព​មនុស្សធម៌​នេះ​សរុប​ផ្ទះ​ចំនួន​៦​ខ្នង​ផ្ទះ ហើយ​ក្នុង​នោះ​នៅ​ភូមិ​តា​នៃ​១​ខ្នង​ផ្ទះ ភូមិ​មនោ​រម្យ​២​ខ្នង​ផ្ទះ និង​នៅ​ភូមិ​តា​ពៅ​នេះ សរុប​៣​ខ្នង​ផ្ទះ​ទៀត ។ នេះ​គី​ជា​សកម្មភាព​មនុស្សធម៌​សម្រាប់​មន្ត្រី​មូលដ្ឋាន​ដែល​បាន​យកចិត្ត​ទុក់​ជួយ​ដល់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ស្រប​តាម​ទិស​ដៅ​ថ្នាក់ដឹកនាំ​ខេត្ត ជា​ពិសេស​ស្រប​តាម​ទិស​ដៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ