ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​នឹង​ប្រកាស​ការ​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ប្រកាស​ការ​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ និង​បើកចំហរ​ទទួល​សមាជិក​បន្ថែម​ដើម្បី​ធ្វើ​ឱ្យ​ក្រុមប្រឹក្សា​ជំនាញ តាម​វិស័យ (SSCs) ក្លាយជា​តំណាង​តាម​វិស័យ​យ៉ាង​រឹង​មាំ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ប្រកាស​ការ​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ និង​បើកចំហរ​ទទួល​សមាជិក​បន្ថែម​ដើម្បី​ធ្វើ​ឱ្យ​ក្រុមប្រឹក្សា​ជំនាញ តាម​វិស័យ (SSCs) ក្លាយជា​តំណាង​តាម​វិស័យ​យ៉ាង​រឹង​មាំ ។

លោក ពេជ្រ សោ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា នៅ​ទីស្ដីការក្រសួង​ថា គោលនយោបាយ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។

លោក​បន្ត​ថា គោលនយោបាយ​នេះ​ផ្តល់​នូវ​ក្របខ័ណ្ឌ​សម្រាប់​ការ​អភិវឌ្ឍន៍​រយៈពេល​វែង​នៃ​វិស័យ TVET នៅ​ក្នុង​ប្រទេស​ដើម្បី​ធានា​នូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារពលកម្ម​ជំនាញ​ថ្នាក់​ជាតិ និង​អន្តរជាតិ ។ យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ គឺ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​វិស័យ​ឯកជន​ជា​ពិសេស​ឧស្សាហកម្ម​តាម​រយៈ​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ (SSCs) ។

ផ្អែក​លើ​បទ​ពិសោធន៍ និង​ការ​អនុវត្ត​របស់​បណ្តា​ប្រទេស​ផ្សេង​ៗ SSCs គឺជា​វេទិកា​សម្រាប់​កំណត់​នូវ​តម្រូវការ​ជំនាញ​របស់​វិស័យ​នីមួយ​ៗ និង​ផ្តល់​ឱកាស​ដល់​សមាជិក​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​អភិវឌ្ឍន៍ និង​ការ​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​យ៉ាង​ច្បាស់លាស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជំនាញ​របស់​ពួក​គេ ។

លោក​បន្ថែម​ថា ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ​នឹង​ជា​ដៃគូរ​ក្នុង​ការ​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​ជំនាញ​វាង​វិស័យ​សាធារណៈ និង​ឯកជន ។ ក្នុង​ការ​ផ្តួចផ្តើម​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ (SSCs) នៅ​គ្រប់​វិស័យ​នឹង​ជួយ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន ហើយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដោយសារ​ជា​គំនិត​នេះ​សម្រាប់​បរិបទ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ