ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ប្រាប់​មូលហេតុ​ដែល​មិន​គិត​ថា​ខ្លួន​គេ​ជា​ជើង​ខ្លាំង​លើ​លោក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi បាន​បង្ហើប​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​គិត​ថា ខ្លួន​ជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក ។ យើង​ឃើញ​ថា Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi បាន​បង្ហើប​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​គិត​ថា ខ្លួន​ជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក ។ យើង​ឃើញ​ថា Messi ហាក់បីដូចជា​មិន​ដូច Ronaldo សោះ​ខាង​ប្រកាស​ថា ខ្លួន​ជា​ជើង​ខ្លាំង ។ Ronaldo ធ្លាប់​បាន​និយាយ​ថា ខ្លួន​គឺជា​កីឡាករ​ពូកែ​គ្រប់​បែបបទ​នៃ​ការ​ប្រកួត ។ តែ​សម្រាប់ Messi វិញ​គិតតែ​ពី​ដាក់ខ្លួន ។

កីឡាករ​អាយុ​៣០​ឆ្នាំ​នេះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់ទុកជា​កីឡាករ​ជើង​ខ្លាំង​លើ​លោក បើ​ទោះបីជា​មិនសូវ​បាន​ជោគជ័យ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក៏​ដោយ ។ ម្ចាស់​ពាន Ballon d’Or ចំនួន​៥​សម័យកាល​រូប​នេះ​បាន​ប្រាប់​ទៅ Paper Magazine ថា «​ខ្ញុំ​មិន​គិត​ថា ខ្លួនឯង​ជា​កីឡាករ​ខ្លាំង​ដាច់​គេ​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ជា​កីឡាករ​ម្នាក់​ដូច​គេ​ដូច​ឯង​នៅ​ក្នុង​ក្រុម ។ នៅ​លើ​តារាង យើង​ដូច​គ្នា​ទាំងអស់​នៅ​ពេល​ការ​ប្រកួត​ចាប់ផ្តើម​» ។

នៅ​ពេល​គេ​សួរ​អំពី​ចំណាប់អារម្មណ៍​សម្រាប់​ការ​ប្រកួត World Cup Messi បាន​ប្រាប់​ថា «​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ការ​ត្រៀម​ទុកជា​មុន​ឲ្យ​បាន​ល្អ ។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ខ្លួន​យើង​ខ្លាំង ដូច​ទៅ​នឹង​បារាំង អា​ល្លឺ​ម៉​ង់ ប្រេ​ស៊ី​ល ឬ​ក៏​អេ​ស្ប៉ា​ញ ។ ពួក​យើង​តែងតែ​ប្រាថ្នា​ចង់​ឈ្នះ ហើយ​យើង​នឹង​ខំ​បន្តិច​ម្តង​ៗ​ដើម្បី​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ