ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Barcelona ម្នាក់​ថា សប្បាយចិត្ត​បើ Ronaldo ចាក​ចេញពី Real Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Ivan Rakitic បាន​ប្រាប់​តាម​ត្រង់​ថា ពិតជា​សប្បាយចិត្ត​មែន ប្រសិនបើ​ថ្ងៃ​មុខ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Ivan Rakitic បាន​ប្រាប់​តាម​ត្រង់​ថា ពិតជា​សប្បាយចិត្ត​មែន ប្រសិនបើ​ថ្ងៃ​មុខ Cristiano Ronaldo ចាក​ចេញពី​ក្លិប​អធិរាជ​ស ។កន្លង​មក​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​លើក​ឡើង​ថា Ronaldo មិន​ពេញចិត្ត​នឹង​នៅ Real Madrid ហើយ​ចង់​ចាកចេញ​ទៅ​លេង​ឲ្យ PSG ឬ​ក៏​ទៅ​លេង​ឲ្យ​ក្លិប​ចាស់ Manchester United វិញ ។

សម្រាប់ Rakitic ដែល​ជា​កីឡាករ​របស់ Barcelona និង ក្រុម​ជម្រើសជាតិ​ក្រូ​អាត​បាន​ប្រាប់​ថា «​ខ្ញុំ​ពិតជា​ពិបាក​ស្រមៃ​ណាស់​ថា​គេ​នឹង​អាច​ចាកចេញ ។ តែ​បាល់ទាត់​គឺ​មើល​មិនឃើញ​ទេ ។ រឿង​ខ្លះ​អាច​កើតឡើង​ភ្លាម​ៗ ។ Ronaldo គឺជា​កីឡាករ​ដែល​ធ្វើ​ឲ្យ Real Madrid ផ្លាស់​ប្តូរ​» ។ខ្សែបម្រើ​រូប​នេះ​បន្ត​ថា «​ប្រសិនបើ​គេ​ចេញ​ទៅ ខ្ញុំ​នឹង​សប្បាយចិត្ត ។ ខ្ញុំ​មិន​កុហក​នោះ​ទេ ។ ជា​កីឡាករ​ដូច​គ្នា ខ្ញុំ​សង្ឃឹមថា​គេ​នឹង​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ ។ បើ​គេ​ចាកចេញនោះ Barcelona នឹង​មាន​ប្រយោជន៍​ហើយ​» ។

គួរ​បញ្ជាក់​ថា Rakitic នឹង​មានមុខ​នៅ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​នៅ​ក្នុង​ការ​ប្រកួត FIFA World Cup ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​ក្នុង Group D ជាមួយនឹង អា​ហ្ស​ង់​ទី​ន អាយ​ឡែ​ន និង នី​ហ្សេ​រី​យ៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ