ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Marcelo ថា​ទ្វារ​ក្លិប​អធិរាជ​ស Real Madrid ស្វាគមន៍​ជា​និច្ច​សម្រាប់​កីឡាករ​រូប​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​នៅ​ក្លិប​អធិរាជ​ស Marcelo បាន​លើក​ឡើង​ថា Ronaldo រាល់​ថ្ងៃនេះ​មិនមែន​ជា​ថៅកែ​នៅ​ក្លិប​ទេ ។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​នៅ​ក្លិប​អធិរាជ​ស Marcelo បាន​លើក​ឡើង​ថា Ronaldo រាល់​ថ្ងៃនេះ​មិនមែន​ជា​ថៅកែ​នៅ​ក្លិប​ទេ ។ ដូចនេះ​ហើយ​ការ​ដែល Neymar មិន​អាច​មក​លេង​នៅ Real Madrid បាន ក៏​មិនមែន​ដោយសារ​តែ Ronaldo ដែរ ។
Ronaldo ត្រូវ​បាន​គេ​ដឹង​ថា មិន​ពេញចិត្ត​នឹង​ការ​ចាប់អារម្មណ៍​របស់ Real Madrid ទៅ​លើ Neymar ដែល​ជា​កីឡាករ​នៅ​ក្លិប​ផ្សេង ខណៈ​ដែល​ក្លិប​មិន​ព្រម​គិត​ពី​ការ​តំឡើង​ថ្លៃ​ខ្លួន​ឲ្យ​សោះ ។Marcelo ដែល​ជា​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo បាន​លើក​ឡើង​ថា មូលហេតុ​ដែល Neymar មិន​មក​លេង​គឺ​មិនមែន​ដោយសារ​តែ Ronaldo មិន​ពេញចិត្ត​នោះ​ទេ ហើយ​មាន​តែ​ប្រធាន​ក្លិប​ទេ​ដែល​មាន​សិទ្ធិ​សម្រេច​ថា ពេញចិត្ត​ឬ​មិន​ពេញចិត្ត ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា «Cristiano Ronaldo មិនមែន​ជា​ម្ចាស់​ក្លិប Real Madrid ឡើយ ។ ប្រសិនបើ​លោក​ប្រធាន Florentino Perez ថា​ចង់បាន​នរណា គាត់​នឹង​យក​អ្នក​នោះ​ហើយ ។ នេះ​មិនមែន​ដោយសារ​តែ Ronaldo ទើប Neymar មិន​អាច​មក​លេង​បាន​ឡើយ​» ។

Marcelo បាន​បន្ត​ថា «​ខ្ញុំ​ចង់​ឲ្យ Ronaldo នៅ​បន្ត​លេង​នៅ​ទី​នេះ​ទៀត ។ Real Madrid តែងតែ​ចំហ​ទ្វារ​ស្វាគមន៍ Neymar ។ ពិត​ណាស់​! កីឡាករ​ខ្លាំង​ៗ​គួរតែ​មក​លេង​នៅ Real Madrid ។ ខ្ញុំ​ធ្លាប់​និយាយ​ពីរ​បី​ឆ្នាំ​មុន​ដែរ​ថា ថ្ងៃ​ណាមួយ Neymar នឹង​មក​លេង ។ តែ​ខ្ញុំ​មិនដឹង​ថា​ពេល​ណា​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo ពេល​នេះ​មិន​បាន​ប្រាប់​ពី​គម្រោង​នៅ​ថ្ងៃ​អនាគត​របស់​គេ​ថា នឹង​នៅ Real Madrid ទៀត​ឬ​អត់​នោះ​ទេ ។ គេ​បាន​ប្រាប់​ថា អ្វី​ដែល​គេ​ខ្វល់​គឺ​ត្រូវ​តែ​ផ្តោត​លើ​ការ​ប្រកួត World Cup សម្រាប់​ក្រុម​ជម្រើសជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ