ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​មិន​ប៉ះ​ចំ​ពេល​មនុស្ស​ធ្វើ​ដំណើរ បើ​ប៉ះ​ចំ​មិនដឹង​បង្ក​ជា​សោកនាដកម្ម​ប៉ុណ្ណា

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប៉ាន់​ណូ​ដ៏​ធំ​មួយ​មាន​ប្រវែង​ជិត​២០​ម៉ែត្រ​បាន​ដួល​រលំ​កាត់​ទទឹង​ផ្លូវជាតិ​លេខ​3​ពី​ក្រុង​កំពត​ទៅ​ត្រពាំងរ​ពៅ ត្រង់​ចំណុច​ភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដោយសា​តែ​ប៉ាន់​ណូ​ដ៏​ធំ​មួយ​នេះ​ដួល​រលំ ខណៈ​មាន​ភ្លៀងរលឹម និង​ខ្យល់​ធ្វើ​អោយ​ស្ទះ​ចរាចរ​រយៈពេល​ជិត​៣​ម៉ោង​ទាំង​ម៉ូតូ និង​រថយន្ត​មិន​អាច​ធ្វើ​ចរាចរ​ឆ្លងកាត់​ទៅ​មក​បាន…

ខេត្តកំពត ៖ ប៉ាន់​ណូ​ដ៏​ធំ​មួយ​មាន​ប្រវែង​ជិត​២០​ម៉ែត្រ​បាន​ដួល​រលំ​កាត់​ទទឹង​ផ្លូវជាតិ​លេខ​3​ពី​ក្រុង​កំពត​ទៅ​ត្រពាំងរ​ពៅ ត្រង់​ចំណុច​ភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដោយសា​តែ​ប៉ាន់​ណូ​ដ៏​ធំ​មួយ​នេះ​ដួល​រលំ ខណៈ​មាន​ភ្លៀងរលឹម និង​ខ្យល់​ធ្វើ​អោយ​ស្ទះ​ចរាចរ​រយៈពេល​ជិត​៣​ម៉ោង​ទាំង​ម៉ូតូ និង​រថយន្ត​មិន​អាច​ធ្វើ​ចរាចរ​ឆ្លងកាត់​ទៅ​មក​បាន ។

លោក ជាវ តា​យ អភិបាល​ខេត្តកំពត​ចុះ​មក​ដល់​កន្លែង​ប៉ាន់​ណូ​ដួល​រលំ ភ្លាម​ៗ​នោះ​អភិបាល​ខេត្តកំពត​បញ្ជា​អោយ​មានការ​ស្ទូច​យក​ប៉ាន់​ណូ​នោះ​ដាក់​មក​ខាង​ផ្លូវ​កុំអោយ​ស្ទះ​ចរាចរ ។

លោក ពុធ ស៊ឺ​ង នាយការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់​ខេត្តកំពត​បាន​ប្រាប់​អោយ​ដឹង​ថា ប៉ាន់​ដាក់​លើ​ផ្លូវជាតិ​នោះ​ជា​ប៉ាន់​ណូ​ប្រាប់​ជា​សញ្ញា​ប្រាប់​ខេត្ត​ស្រុក​បាន​ដួល​រលំ ប៉ុន្តែ​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ