ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រយៈពេល​២​ថ្ងៃ មាន​ពលករខ្មែរ​២២៤​នាក់​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់

14 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ពលករ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើតវិញ​មាន​ចំនួន​២២៤​នាក់ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដែល​ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ គិត​ក្នុង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩…

ខេត្តឧត្តរមានជ័យ ៖ ពលករ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើតវិញ​មាន​ចំនួន​២២៤​នាក់ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដែល​ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ គិត​ក្នុង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥​នេះ ។

ពលករ​ដែល​ធ្វើ​ដំណើ​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ នៅ​ថ្ងៃ​ទី​២៩
មិថុនា ឆ្នាំ​២០២៥ ពលករ​ចំនួន​៧៤​នាក់ (​ស្រី​៣៥​នាក់ កុមារ​៦​នាក់​) ។ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ​២០២៥ ពលករ​ចំនួន​១៥០ (​ស្រី​៧៧​នាក់ កុមារ​២១​នាក់​) ។ ក្នុង​ថ្ងៃ​ដែល​ពលករ​វិល​មក​ស្រុក​កំណើត​វិញ គេ​បាន​សង្កេត​ឃើញ​លោក​មាន ច័​ន្ច​យ៉ា​ដា អភិបាលខេត្ត​ឧត្តរមានជ័យ ដឹកនាំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ធ្វើការ​សាកសួរ​សុខទុក្ខ និង​រង់ចាំ​ទទួល​ពលករ​មាន​ឧបត្ថម្ភ​បាយ ការ​ពិនិត្យ​សុខភាព​ផង​ដែរ ។

ក្នុង​ឱកាស​នោះ លោក​មាន​ចាន់ យ៉ា​ដា បាន​លើក​ឡើង​ថា ការ​បិត​ច្រក​ទ្វារ​នេះ គឺ​ផ្តើម​ចេញពី​ក្រុម​ទាហាន​ថៃ ខណៈ​ដំបូង​បិទ​មាត់ច្រក​ទ្វារ​ក្នុង​មួយ​អាទិត្យ​បើក​ចំនួន​៣​ថ្ងៃ ក្រោយមក ក្រុម​ទាហាន​ថៃ​បាន​ចាប់ផ្តើម​បិទ​ច្រក​ទ្វារ​ជប់​គគីរ​ជា​អចិ​ន្ទ្រៃ​យ៍ ។ បន្ទាប់​មក រាជ​រដ្ឋភិ​បាល​បាន​ឲ្យ​បិទ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​មួយទៀត​ជា​អចិន្ត្រៃយ៍​ផង​ដែរ ។

ដោយឡែក ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ក្នុង​មួយ​អាទិត្យ ក្រុម​ទាហាន​ថៃ​បើក​តែ​៣​ថ្ងៃ ក្រោយ
មក​​ពួក​គេ​ចង់​បិទ ឬ​បើក​តាមតែ​ទំនើងចិត្ត ខាង​កម្ពុជា​បាន​និង​ធុញទ្រាន់​ពេក​ក៏​សម្រេចចិត្ត
បិទ​តែ​ម្តង​ទៅ​ទុក​នាំ​តែ​ឈឺក្បាល ខណៈ​នេះ​បើ​ថៃ​បិទ​ដោយ​ឯកតោភាគី ឬ​បើក​នោះ​បើក​ដោយ​ឯកតោភាគី​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ