រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងជួបលោក ទ្រី ស៊ីថេងនៅថ្ងៃទី៣ កក្កដា ដើម្បីជួយរកដំណោះស្រាយ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ឯកឧត្តមឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣…
រាជធានីភ្នំពេញ៖ ឯកឧត្តមឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣…
រាជធានីភ្នំពេញ៖ ឯកឧត្តមឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ឆ្នាំ២០២៥ ដើម្បីជួយរកដំណោះស្រាយ។ គួររំលឹកថា មហាជនរំជួលចិត្ត! ដំរីឡាក់គីរត់ត្រុកៗតាមឃាត់ដំណើរអ្នកមើលថែ ដែលឈប់ពីការងារ
ការជួបរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបន្ទាប់ពីការផ្ទុះរឿងអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ ដែលធ្វើឱ្យមនុស្សជាច្រើន កើតមនោសញ្ចេតនា យ៉ាងអាលោះអាល័យ និង អាណិតអាសូរដល់សត្វដំរីឈ្មោះឡាក់គីដែលកំព្រាមេតាំងតែពីតូចមក ហើយពេលនេះត្រូវបានបែកបាក់ពីអ្នកថែទាំរបស់វាថែមទៀត។
ការផ្ទុះអាណិតអាសូរដល់សត្វដំរី ដែលត្រូវបានអ្នកថែទាំងលាឈប់នេះបានកំពុងជម្រុញដល់អ្នកលេងបណ្តាញសង្គមធ្វើការបង្ហោះចែកចាយគ្នាពីមួយទៅមួយ។
រូបភាពដ៏គួរឱ្យខ្លោចផ្សានៃមនោសញ្ចេតបំផុតមួយពេលដែលអ្នកថែទាំ ប្រៀបដូចឪពុករបស់វាជាថ្ងៃចុងក្រោយ ដែលជាបានជិះម៉ូតូចាកចេញទៅបានលើកដៃ លាគ្នា តែត្រូវបានសត្វដំរី(ឡាក់គី)បានរត់មករារាំងផ្លូវ ហាក់វាមិនចង់បែកបាក់ពីអ្នកថែទាំងប្រៀបដូចឪពុកដ៏គួរជាទីស្រឡាញ់របស់វាសោះឡើយ។
រយៈពេល២៦ឆ្នាំវាបានរស់នៅជាមួយលោក ទ្រី ស៊ីថេង ដែលជាអ្នកថែទាំប្រៀបដូចម្តាយ និងឪពុកដែលមិនអាចកាត់ថ្លៃបានសម្រាប់រូបវា។
ទាក់ទិនក្នុងរឿងនេះដែរនៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២៥រដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា៖ ថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី ដែលគួរ ឱ្យអាណិត ក្រោយពីអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ។
ករណីនេះ រដ្ឋបាលព្រៃឈើសូមធ្វើការជម្រាប ជូនសាធារណជនជ្រាបថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។
លោក ទ្រី ស៊ីថេង ត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។
គួរបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានសរសេរតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនដោយបានបញ្ជាក់ថា “បើយកទៅជាមួយបាន ខ្ញុំយកទៅហើយ ពិតជារំជួលចិត្តណាស់”។
លោក ទ្រី ស៊ីថេង ចាប់អាជីពជា ហ្មដំរី តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ហើយបានមើលថែ ដំរី ឈ្មោះ ឡាក់គី នេះ តាំងពីឆ្នាំ១៩៩៩ ដោយឡាក់គី ចាត់ទុក លោកដូចជាឪពុក ដែលមើលថែខ្លួនតាំងពីតូចមក៕
ចែករំលែកព័តមាននេះ