ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុីនិងអ៊ុយក្រែនកំពុងធ្វើ​សង្គ្រាមប្រើ​ដ្រូនទៅ​វិញ​ទៅមក​

44 វិនាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​រូបភាព​បង្ហាញ​ពី​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​រោងចក្រ​ផលិត​ដ្រូ​ន​មួយ​កន្លែង​នៅ​រុ​ស្សុ​ី​ត្រូវ​បាន​ចេញផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​តាម​បណ្ដាញ​សង្គម​។ រូបភាព​ទាំងនោះ​បង្ហាញ​អគារ​មួយ​កំពុង​មាន​ភ្លើង​ឆាបឆេះ​បញ្ចេញ​ផ្សែងហុយ​ទ្រលោម ដោយ​អគារ​នោះ​ស្ថិត​ក្នុង​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ឧស្សាហកម្ម​យោធា ដែល​មានការ​ត្រួតពិនិត្យ​ខ្លាំង​របស់​រុ​ស្សុ​ី ស្ថិត​ក្នុង​ទីក្រុង​សម្បូរ​រោងចក្រ​អី​ុ​ហ្សេ​ហ្វ្វ​ស្ក៍​នា​ភាគ​ខាងកើត​ក្រុង​មូ​ស្គូ​។ អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​១​កក្កដា​ថា បាន​វាយប្រហារ​រោងចក្រ​ផលិត​ប្រព័ន្ធ​ការពារ​ដី​-​អាកាស​និង​ដ្រូ​ន​រយៈ​ឆ្ងាយ​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​រូបភាព​បង្ហាញ​ពី​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​រោងចក្រ​ផលិត​ដ្រូ​ន​មួយ​កន្លែង​នៅ​រុ​ស្សុ​ី​ត្រូវ​បាន​ចេញផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​តាម​បណ្ដាញ​សង្គម​។

រូបភាព​ទាំងនោះ​បង្ហាញ​អគារ​មួយ​កំពុង​មាន​ភ្លើង​ឆាបឆេះ​បញ្ចេញ​ផ្សែងហុយ​ទ្រលោម ដោយ​អគារ​នោះ​ស្ថិត​ក្នុង​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ឧស្សាហកម្ម​យោធា ដែល​មានការ​ត្រួតពិនិត្យ​ខ្លាំង​របស់​រុ​ស្សុ​ី ស្ថិត​ក្នុង​ទីក្រុង​សម្បូរ​រោងចក្រ​អី​ុ​ហ្សេ​ហ្វ្វ​ស្ក៍​នា​ភាគ​ខាងកើត​ក្រុង​មូ​ស្គូ​។

អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​១​កក្កដា​ថា បាន​វាយប្រហារ​រោងចក្រ​ផលិត​ប្រព័ន្ធ​ការពារ​ដី​-​អាកាស​និង​ដ្រូ​ន​រយៈ​ឆ្ងាយ​។ ចំពោះ​ការ​វាយប្រហារ​នោះ​ក្រុង​គៀវ​បាន​ប្រើ​ដ្រូ​ន​រយៈ​ឆ្ងាយ​ដែល​ផលិត​ដោយ​ខ្លួនឯង​។ ចាប់តាំងពី​ថ្ងៃ​ទី​៣០​មិថុនា​មក មាន​រូបភាព​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ពី​ការ​វាយ​ប​ប្រហារ​ទីតាំង​នោះ​របស់​រុ​ស្សុ​ី​។

បណ្ដា​រូបភាព​បង្ហាញ​ពី​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញពី​អគារ​មួយ​ដែល​ភ្លើង​កំពុង​ឆេះ និង​ដ្រូ​ន​១​គ្រឿង​កំពុង​ហោះហើរ​ពីលើ មុន​ពេល​ទម្លាក់​ខ្លួន​លើ​ទីតាំង​នោះ​។ គោលដៅ​នៃ​ការ​វាយប្រហារ​នេះ​គឺជា​រោងចក្រ​មួយ ស្ថិត​នៅ​មាត់បឹង​នៃ​ទីក្រុង​អី​ុ​ហ្សេ​ហ្វ​ស្ក៍​ក្នុង​តំបន់​អ៊ូ​រ៉ា​ល់​។ ទីតាំង​នោះ​មាន​បណ្ដោយ​ជាង​៥០០​ម៉ែត្រ​។ គេ​មិនដឹង​ថា​តើ​បណ្ដា​ដ្រូ​ន​អ៊ុយ​ក្រែ​ន​មាន​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​កងការពារ​អាកាស​រុ​ស្សុ​ី​ដែរ​ឬ​យ៉ាងណា​ឡើយ ក្នុង​ឱកាស​នៃ​ការ​វាយប្រហារ​នេះ​។

តាម​ព័ត៌មាន​ច្បាស់​ការណ៍​ថា មាន​តែ​ផ្នែក​មួយ​នៃ​អគារ​រោងចក្រ​ដែល​រង​ការ​ប៉ះពាល់ ដោយសារ​ដ្រូ​ន​១​គ្រឿង​ឬ​២​គ្រឿង​។ តាម​រូបភាព​វី​ដេ​អូ​ដ្រូ​ន​ដែល​ប្រើ​វាយប្រហារ​នេះ​មាន​សណ្ឋាន​ដូច​យន្តហោះ​AN-196 LIUTIYI UKRAINIEN មាន​លក្ខណៈ​ដូច​យន្តហោះ​TB2 មាន​ប្រភព​ពី​តួ​ក​គី​។ វា​ត្រូវ​បាន​កែ​ច្នៃ​ដោយ​យក​កង់​ទាំងអស់​ចេញ​ដើម្បី​អាច​ហោះ​បាន​លឿន​និង​បាន​ឆ្ងាយ​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​ថ្លែង​ថា ប្រទេស​នេះ​បន្ត​គម្រោង​ផលិត​អាវុធ​រួម​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត​មួយ​ចំនួន នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​ផ្អាក​លែង​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន នូវ​អាវុធ​មួយ​ចំនួន​ដែល​សន្យា​ផ្ដល់​ឲ្យ​ដើម្បី​ប្រយុទ្ធ​តតាំង​ជាមួយ​រុ​ស្សុ​ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ