ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បើក​ច្រក​អន្ដរជាតិ​ម៉ឺន​ជ័យ​នឹង​ជំរុញ​កា​រត​ភ្ជាប់​​សេដ្ឋកិច្ច​កម្ពុជា​-​វៀតណាម​កាន់តែ​កើនខណៈ​​ទំហំ​ពាណិជ្ជកម្ម​កើនឡើង​១០​ពាន់​លាន​ដុល្លារ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា​ការ​បើក​ច្រក​អន្ដរជាតិ​ម៉ឺន​ជ័យ ស្ថិត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង គោលដៅ​សំខាន់​នោះ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា​ការ​បើក​ច្រក​អន្ដរជាតិ​ម៉ឺន​ជ័យ ស្ថិត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង គោលដៅ​សំខាន់​នោះ ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា​-​វៀតណាម ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​១០​ពាន់​លាន​ដុល្លារ​ហើយ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅ​មជ្ឈ​មណ្ឌល​អប់រំ និង​បណ្ដុះបណ្ដាល ជា ស៊ី​ម កំចាយមារ ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការ​បើក​ច្រក​ម៉ឺន​ជ័យ​គោលដៅ​សំខាន់ គឺ​ជំរុញ​កា​រត​ភ្ជាប់​សេដ្ឋកិច្ច ដែល​បញ្ហា​ពាណិជ្ជកម្ម ការ​ផ្លាស់​ប្ដូរ​ទំនិញ ការ​ទៅ​មក​រកគ្នា គឺជា​គោល​ដៅ​ធំ​របស់​យើង ។ អ​ញ្ចឹ​ង​ទេ សង្ឃឹមថា ក្នុង​ខេត្តព្រៃវែង​នេះ នឹង​មានការ​ផ្លាស់​ប្ដូរ​ពា​ណិជ្ជកម្ម​កើនឡើង តាម​រយៈ​បើក​ច្រក​ថ្មី អន្ដរជាតិ​ម៉ឺន​ជ័យ​នេះ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​បាន​បន្ដ​ថា នៅ​ពេល​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ច្រក​ទ្វារអន្ដរជាតិ​ម៉ឺន​ជ័យ​ហើយ កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ ឬ​ដឹក​ជញ្ជូន​ទៅ​វិញ​ទៅ​មក រវាង កម្ពុជា​-​វៀត​ណាម ។ ខណៈ​ដែល​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទាំង​ពីរ​(​កម្ពុជា​-​វៀត​ណ​ម​) សម្ដេច​តេ​ជោ​ប្រធាន ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា​៖ «​ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា​-​វៀតណាម គឺ​បាន​ឆ្លង​ផុត ហួស​ពី​កម្រិត​១០​ពាន់​លាន​ដុល្លារ​ហើយ​» ។

លើស​ពី​នេះ សម្ដេច​ប្រធាន​ព្រឹទ្ធសភា​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមេសា កន្លង​ទៅ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម វៀតណាម តំឡើង​កម្រិត​ដាក់​ចេញ​គោលដៅ​២០​ពាន់​លាន​ដុល្លារ​។

សូម​ជម្រាប​ថា ខេត្តព្រៃវែង​គ្រោង​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​តៃ​នី​ញ​អំពី​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​-​តឺ​ន​ណា ក្រោម​អធិបតីភាព​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ។ ច្រ​ទ្វារ​នេះ មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៨៩,៥៧៧​ម៉ែត្រការ៉េ ដោយ​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​អ្នក​ពាក់ព័ន្ធ​បាន​រួចរាល់​នៅឆ្នាំ​២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ