ចាប់អ្នកពាក់ព័ន្ធគ្រឿងញៀ.នជិត១៣០០០នាក់ក្នុងកន្លះឆ្នាំ
សមត្ថកិច្ចបានឲ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ មានជនសង្ស័យសរុបចំនួន១២.៧២៨ នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងនោះជនបរទេស មានត្រឹមតែ២,៣៩ ភាគរយ ។…
សមត្ថកិច្ចបានឲ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ មានជនសង្ស័យសរុបចំនួន១២.៧២៨ នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងនោះជនបរទេស មានត្រឹមតែ២,៣៩ ភាគរយ ។…
សមត្ថកិច្ចបានឲ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ មានជនសង្ស័យសរុបចំនួន១២.៧២៨ នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងនោះជនបរទេស មានត្រឹមតែ២,៣៩ ភាគរយ ។
សមត្ថកិច្ចបានឲ្យដឹងថា ចំនួនជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន នៅឆមាសទី១ ឆ្នាំ២០២៥ គឺមានកំណើនកើនឡើងប្រមាណជា៨,០៥ភាគរយ ខណៈដែល គ្រឿនញៀ.នដែលរឹបអូសមានប្រមាណជា១,៤៦ តោន នៅក្នុងនោះមានកញ្ឆាស្ងួត ៣៦៦គីឡូក្រាម និងដើមកញ្ឆាស្រស់សរុប១២.២១២ដើម ។
ក្រៅពីនោះ សារធាតុញៀ.នដែលរឹបអូសផ្សេងទៀត គឺមានកេតាមីន, អេស្តាស៊ី, ហេរ៉ូអ៊ីន, មេតំហ្វេតាមីនគ្រីស្តាល់, មេតំហ្វេតាមីន, និងកូកាអ៊ីនជាដើម ។
មកដល់ពេលនេះគ្រឿងញៀ.ន គឺជាមុខព្រួយដ៏សំខាន់មួយ ដែលសមត្ថកិច្ចកម្ពុជាបានដាក់គោលដៅបង្ក្រាប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសកម្មភាពជួញដូរ និងការរត់ពន្ធគ្រឿងញៀ.ន គឺនៅតែកើនឡើង ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគបានលើកឡើងថា នៅពេលដែលកំណត់ត្រាអំពីការចាត់វិធានការលើគ្រឿងញៀ.ននេះតែកើនបែបនេះ គឺវាអាចឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាច្រើន ។
នៅក្នុងចំណោមទិដ្ឋភាពទាំងនោះ គឺបានឆ្លុះបញ្ចាំងថា បញ្ហាគ្រឿងញៀ.ននៅកម្ពុជា វាកាន់តែរីករាលដាលពីព្រោះអ្នកដែលពាក់ព័ន្ធក្រៅពីជនបទេស គឺឃើញសុទ្ធតែជនជាតិកម្ពុជា ៕
ចែករំលែកព័តមាននេះ