ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្នទាំងអស់គ្នា ! សត្វល្អិតម្យ៉ាងនៅទន្លេមេគង្គអាចឱ្យកើតមហារីកថ្លើម

16 ម៉ោង មុន

សត្វល្អិត​ម្យ៉ាង នៅ​តាម​ដង​ទន្លេមេគង្គ​អាច​ជា​មូលហេតុ​មួយ នាំ​ដល់​កើត​ជំងឺមហារីក​ថ្លើម ។ នេះ​បើ​តាម​ឯកសារ​មួយ ដែល​ចុះ​ផ្សាយ​ដោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​ផ្សាយ​ថ្មី​ៗ​នេះ ។ ឯកសារ​នោះ​បាន​និយាយ​ថា សត្វល្អិត​ម្យ៉ាង…

សត្វល្អិត​ម្យ៉ាង នៅ​តាម​ដង​ទន្លេមេគង្គ​អាច​ជា​មូលហេតុ​មួយ នាំ​ដល់​កើត​ជំងឺមហារីក​ថ្លើម ។ នេះ​បើ​តាម​ឯកសារ​មួយ ដែល​ចុះ​ផ្សាយ​ដោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​ផ្សាយ​ថ្មី​ៗ​នេះ ។

ឯកសារ​នោះ​បាន​និយាយ​ថា សត្វល្អិត​ម្យ៉ាង រស់​តាម​ដង​ទន្លេមេគង្គ​លើ ម្តុំ​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង (liver fluke) អាច​ឆ្លង​មក​មនុស្ស​ដោយ​ការ​ទទួលទាន​ខ្ចៅ ខ្យង ឬ​ត្រី ដែល​មាន​ពង ឬ​កូន​សត្វល្អិត​ប៉ារ៉ាស៊ីត​នេះ​ហើយ​ចំអិន​មិន​ឆ្អិន​ល្អ ។

ឯកសារ​នោះ​បាន​ចាត់​ទុក​សត្វល្អិត​នេះ ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ទៀត នៃ​ការ​កើត​មហារីក​ថ្លើម ។
ដុំ​មហារីក​សាច់​ថ្លើម ភាគច្រើន គឺ​បណ្តាល​មក​ពី​ការ​រលាក​សាច់​ថ្លើម​រ៉ាំ​រៃ (Chronic Hepatitis)​។
ដោយសារ​មេរោគ​រលាក​ថ្លើម​ប្រភេទ​សេ ប្រភេទ​បេ និង​ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន ហើយ​រយៈពេល​យូរ​ជាដើម ហើយ​វិវត្តន៍​ទៅ​ជា​ថ្លើម​ក្រិន និង​ដំណាក់កាល​ចុង​ក្រោយ គឺ​ការ​លេច​ចេញ​នៃ​ដុំ​មហារីក នៅ​លើ​សាច់​ថ្លើម​ដែល​គ្រិ​ន​នោះ (80-90%) ។

រូបតំណាងដោយ AI

មូលហេតុ​ខ្លះ​ៗ​បន្ថែម​ទៀត​មាន ៖ – សត្វល្អិត​ម្យ៉ាង រស់​តាម​ដង​ទន្លេមេគង្គ​លើ ម្តុំ​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង (liver fluke) អាច​ឆ្លង​មក​មនុស្ស​ដោយ​ការ​ទទួលទាន​ខ្ចៅ ខ្យង ឬ​ត្រី​ដែល​មាន​ពង ឬ​កូន​សត្វល្អិត​ប៉ារ៉ាស៊ីត​នេះ​ហើយ​ចំអិន​មិន​ឆ្អិន​ល្អ ។

-ការ​បរិភោគ​អាហារ​ផ្អាប់​យូរ មាន​ដុះ​ផ្សិត Beta Aflatoxin ជា​ប្រចាំ អាច​បណ្តាល​ឲ្យ​កើត​មហារីក​ថ្លើម មាន​អត្រា​ខ្ពស់​ជាង មេរោគ​រលាក​ថ្លើម​បេ និង​សេ រួម​បញ្ចូល​គ្នា​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ