សង្គ្រាមអ៉ីរ៉ង ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី១៥ មីនាបានចេញផ្សាយវីដេអូមួយតាមបណ្ដាញសង្គមX ដោយលោកចំអកចំពោះការផ្សាយរយៈពេលចុងក្រោយនេះ នូវការឃោសនារបស់បណ្ដាអ្នកស្និទ្ធិអ៉ីរ៉ង់ថា លោកបានស្លាប់ហើយ ។ ពួកគេលើកឡើងថា ខ្ញុំស្លាប់ព្រោះតែកាហ្វេ ។

ក្នុងវីដេអូនោះបង្ហាញនាយរដ្ឋមន្ត្រីអ៉ីស្រាអែលមានទឹកមុខញញឹម ចូលទៅហាងកាហ្វេមួយហៅកាហ្វេក្រែម នៅហាងមួយស្ថិតនៅក្បែរក្រុងហ្សេរុយសាឡឹម ។ ពេលសួរលោកពីព័ត៌មានដែលថាលោកស្លាប់លោកនេតាន់យ៉ាហ៊ូឆ្លើយតបថា បើខ្ញុំស្លាប់ដើម្បីកាហ្វេនោះដូចខ្ញុំស្លាប់សម្រាប់ប្រជាជនខ្ញុំដែរ ។
ខណៈប្រទេសលោកស្ថិតក្រោមការវាយប្រហាររាល់ថ្ងៃពីសំណាក់អ៉ីរ៉ង់ លោកនេតាន់យ៉ាហ៊ូបន្តថា ចូរលោកអ្នកមានការប្រុងប្រយ័ត្នជាប់ និងគោរពធ្វើតាមការណែនាំខាងកិច្ចការពារ ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ តាមអ្វីដែលយើងអាចធ្វើទៅបាន ហើយលោកសន្យាវាយប្រហារអ៉ីរ៉ង់ និងពួកហេសប៊ុលឡាហ៍នៅលីបង់៕
ចែករំលែកព័តមាននេះ