ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​៧​នេះ កាន់តែ​ធ្វើឱ្យបេះដូង​នឹង​កាន់តែ​គ្រោះ​ថ្នា.ក់

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​តែងតែ​ញ៉ាំ​ប្រៃ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ខ្លាំង​ណាស់ ព្រោះ​ពេល​ដែល​អ្នក​ពិសារ​ប្រៃ នឹង​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​ងាយ​ជួបនឹង​បញ្ហា​ខ្លាំង​ណាស់​។ ការ​ចូល​ចិត្ត​ញ៉ាំ​កា​រ៉េ​ម សូកូឡា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​តែងតែ​ញ៉ាំ​ប្រៃ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ខ្លាំង​ណាស់ ព្រោះ​ពេល​ដែល​អ្នក​ពិសារ​ប្រៃ នឹង​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​ងាយ​ជួបនឹង​បញ្ហា​ខ្លាំង​ណាស់​។

ការ​ចូល​ចិត្ត​ញ៉ាំ​កា​រ៉េ​ម សូកូឡា នំ​ខេ​ក​ឈី​ស ភេសជ្ជៈ​ផ្អែម​ៗ និង​ស្ករ​គ្រប់​ប្រភេទ នឹង​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ស្រូប​យកជាតិ​ស្ករ​ខ្ពស់​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​។ ក្រោយ​ពេល​ដែល​អ្នក​ជួបនឹង​ជំងឺ​ទឹកនោមផ្អែម នោះ​បេះដូង​របស់​អ្នក​នឹង​ងាយ​គ្រោះថ្នាក់​ដូច​គ្នា​។

កង្វះខាត​ការ​ហាត់ប្រាណ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ផង​ដែរ​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ហាត់ប្រាណ​ទៀងទាត់ នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​អ្នកមាន​ភាព​នឹងនរ​។ ជា​ពិសេស ក៏​អាច​ធ្វើ​ឲ្យ​ឈាម​អ្នក​ដើរ​បាន​ល្អ និង​ការពារ​បេះដូង​របស់​អ្នកផង​ដែរ​។

ការ​ចូល​ចិត្ត​ជក់បារី មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​សួត​អ្នក​ប្រឈម​គ្រោះថ្នាក់​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ឈាម​មិន​អាច​ផ្គត់ផ្គង់​បេះដូង​បាន​គ្រប់​ទៀត​ផង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​ងាយ​ជួបនឹង​បញ្ហា​តែ​ម្តង​។

អ្នក​ដែល​ចូល​ចិត្ត​ផឹកស្រា នឹង​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្លាំង​ណាស់​។ ជា​ពិសេស ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃឈាម​របស់​អ្នកផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បេះដូង​មិន​មាន​សុខភាព​ល្អ​ឡើយ​។

ការ​ដែល​ចូល​ចិត្ត​ចូល​គេង​យប់​ជ្រៅ​រាល់​យប់ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​របស់​អ្នក​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​មិន​គួរ​ទម្លាប់​គេង​យប់​ជ្រៅ​រាល់ថ្ងៃ​នោះ​ឡើយ​។

ការ​ខឹង​ច្រើន នឹង​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​ជួបនឹង​គ្រោះថ្នាក់​មុនគេ​។ ដូចនេះ អ្នក​គួរតែ​រក្សា​ចិត្ត និង​អារម្មណ៍​ឲ្យ​សប្បាយ ទើប​អាច​ការពារ​បេះដូង​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​បាន​៕
សូម​ជួយ​ចែករំលែក​ប្រ​សិន​អ្នក​ពេញចិត្ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ