ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បង្ក្រា.ប​ផ្ទះ​វីឡា​ឆ​បោ.ក​នៅ​ឆៀង​ម៉ៃ និង​ចា.ប់​ខ្លួន​មនុស្ស​១៧​នាក់

10 ម៉ោង មុន

ទីក្រុង​បាងកក​៖ ថ្មី​ៗ​នេះ សមត្ថ​កិច្ច​ថៃ​ឆ្មក់​ចូល​ទី​តាំង​ឆ​បោក​អន​ឡាញ​មួយ​កន្លែង​នៅ​ខេត្ត​​ឆៀង​ម៉ៃ និង​ចាប់​បាន​ជន​ជាតិ​បរ​ទេស​១៧​នាក់​។ ពួក​គេ​ជា​មុខ​សញ្ញា​ឆ​បោក​ដែល​បាន​ជំរិត​ទារ​ប្រាក់​ពី​ជន​ជាតិ​ចិន​មួយ​​​សែន​នាក់​បាន​ប្រាក់​លើស​ពី​១៤​លាន​ដុល្លារ​។ នគរ​បាល​ថៃ​បាន​ឆ្មក់​ចូល​ផ្ទះ​វីឡា​សង់​នៅ​លើ​ដី​ឡូតិ៍​មួយ​កន្លែង​នៃ​ស្រុក​ហាង​ដុង​ (Hang Dong) ខេត្ត​ឆៀង​ម៉ៃ​។ ទី​នេះ​ជា​ទី​បញ្ជា​ការ​ធំ​សម្រាប់​បើក​ប្រតិ​បត្តិ​ការ​ឆ​បោក​។…

ទីក្រុង​បាងកក​៖ ថ្មី​ៗ​នេះ សមត្ថ​កិច្ច​ថៃ​ឆ្មក់​ចូល​ទី​តាំង​ឆ​បោក​អន​ឡាញ​មួយ​កន្លែង​នៅ​ខេត្ត​​ឆៀង​ម៉ៃ និង​ចាប់​បាន​ជន​ជាតិ​បរ​ទេស​១៧​នាក់​។ ពួក​គេ​ជា​មុខ​សញ្ញា​ឆ​បោក​ដែល​បាន​ជំរិត​ទារ​ប្រាក់​ពី​ជន​ជាតិ​ចិន​មួយ​​​សែន​នាក់​បាន​ប្រាក់​លើស​ពី​១៤​លាន​ដុល្លារ​។ នគរ​បាល​ថៃ​បាន​ឆ្មក់​ចូល​ផ្ទះ​វីឡា​សង់​នៅ​លើ​ដី​ឡូតិ៍​មួយ​កន្លែង​នៃ​ស្រុក​ហាង​ដុង​ (Hang Dong) ខេត្ត​ឆៀង​ម៉ៃ​។

ទី​នេះ​ជា​ទី​បញ្ជា​ការ​ធំ​សម្រាប់​បើក​ប្រតិ​បត្តិ​ការ​ឆ​បោក​។ ​ជន​ជាតិ​ថៃ​ស៊ី​ឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុម​ម៉ាស់​ផ្ចា​ចិន​ទិញ​ផ្ទះ​វីឡា​នេះ​ដើម្បី​ធ្វើ​សកម្ម​ភាព​ឆបោក​។ នេះ​បើ​យោង​តាម​លោក​គ្រីត​ថា​ផន​ យី​សា​ខន​ (Krittapon Yisakorn) ជា​ស្នង​ការ​នគរ​បាល​​​ខេត្ត​ឆៀង​ម៉ៃ​។​ លោក​​បាន​ដឹក​នាំ​កម្លាំង​ពី​ច្រើន​អង្គ​ភាព​មាន​តាំង​ពី​ក្រុម​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​, ផ្នែក​វិភាគ​ព័ត៌​មាន​សម្ងាត់​ និង​ផ្នែក​ដទៃ​ទៀត​។

នៅ​ពេល​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​ឃើញ​ទូរ​ស័ព្ទ​ចល័ត​២៦​គ្រឿង​ដែល​ត្រូវ​រឹប​អូស​ធ្វើ​ជា​វត្ថុ​តាង​។ នៅ​ក្នុង​​ចំណោម​ជន​ជាតិ​បរ​ទេស​​ដែល​ឃាត់​ខ្លួន​នោះ​មាន​ជន​ជាតិ​ចិន​១៥​នាក់ និង​មីយ៉ាន់​ម៉ា​២​នាក់​។ លទ្ធ​ផល​ស៊ើប​អង្កេត​បឋមបង្ហាញ​​​ថា​ជន​ជាតិ​ចិន​ជាង​មួយ​សែន​នាក់​ក្លាយ​ជា​ជន​រង​គ្រោះ​របស់​ក្រុម​ឆ​បោក​នេះ និង​ខាត​បង់​ប្រាក់​អស់​ជាង​មួយ​រយ​លាន​យ័ន្ត ឬ​ស្មើ​នឹង​១៤​លាន​ដុល្លារ​អាមេរិក​។

ជន​ជាតិ​ចិន​​​ឆ​បោក​​ទាំង​នោះ​ចូល​ប្រទេស​ថៃ​ដោយ​ជ្រក​ក្រោម​ផ្លាក​ជា​អ្នក​ទេស​ចរ​ និង​និស្សិត​។ ជន​ជាតិ​មីយ៉ាន់​ម៉ា​ទាំង​២​នាក់​នោះ​ចូល​ដី​ថៃ​ដោយ​គ្មាន​ឯក​សារ​បញ្ជាក់​ទេ​។ ឥឡូវ​នេះ សមត្ថ​កិច្ច​ថៃ​ចោទ​ប្រកាន់​អ្នក​ទាំង​១៧​​ពី​បទ​សម​គំនិត​​​នៅ​ក្នុង​​អំពើ​ឆ​បោក​ និង​ចូល​រួម​នៅ​ក្នុង​ក្រុម​ឧក្រិដ្ឋ​។ ​ការ​ស៊ើប​អង្កេត​ និង​ឈាន​ទៅ​បំបែក​សំណុំ​រឿង​ឆ​បោក​នៅ​ផ្ទះ​វីឡា​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ករណី​ក្រុម​ឆ​បោក​ជួល​ជន​ជាតិ​ថៃ​​ដើម្បី​ឈរ​ឈ្មោះ​ទិញ​ផ្ទះ​វីឡា ផ្ទះ​ដីឡូតិ៍ ទិញ​រហូត​ដល់​សណ្ឋាគារ​ព្រោះ​ពួក​គេ​មាន​លុយ​កខ្វក់​ច្រើន​ និង​ទិញ​ខុន​ដូ​នៅ​ប្រទេស​ថៃ​ភាគ​ខាងជើង។ ឥឡូ​វនេះ​ពួកគេ​សម្រុក​ទិញ​ខ្លាំង​ណាស់​។​

បន្ទាប់​ពី​ទិញ​បាន​ហើយ ពួក​គេ​រៀប​ចំ​បណ្ដាញ​ឆ​បោក​តាម​អន​ឡាញ​ និង​ប្រើ​វិធី​បោក​បញ្ឆោត​ជន​ជាតិ​​ចិន​រស់​នៅ​បរទេស​ឱ្យ​ចូល​ស៊ង​របស់​ពួក​គេ​ដោយ​បបួល​លេង​ល្បែង​អន​ឡាញ​ ឬ​ទស្សនា​ការ​លេង​ល្បែង​នៅ​កាស៊ី​ណូ​ផ្សាយ​បន្ត​ផ្ទាល់​​។ ឥឡូវ​នេះ ប្រទេស​ថៃ​ក្លាយ​ជា​មជ្ឈម​មណ្ឌល​ឆ​បោក​ដ៏​ធំ​តាម​បណ្ដាញ​សង្គម និង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ដទៃ​ទៀត​។ សមត្ថ​កិច្ច​ថៃ​កំពុង​សហ​ការ​ជា​មួយ​ស្ថាន​កុងស៊ុល​ចិន​ដើម្បី​ស្រាវ​ជ្រាវ​ព័ត៌​មាន​បន្ថែម​ទៀត​។ នៅ​ឆៀង​ម៉ៃ​ដដែល​នេះ សមត្ថ​កិច្ច​ធ្លាប់​បង្ក្រាប​កាល​ពី​ប៉ុន្មាន​ខែ​មុន​។ កាល​នោះ សមត្ថ​កិច្ច​ចាប់​ខ្លួន​ក្រុម​ឆ​បោក​បាន​មួយ​ចំនួន​ដែល​ជា​ក្រុម​ជន​ជាតិ​ចិន​បោក​ជន​ជាតិ​ថៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ