ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១១​ កក្កដា សាលាដំបូង​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀ.ន​៤នាក់​ ករណី​ជួញ​ថ្នាំ​ញៀ.ន​ជិត​២០០គីឡូ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ សាលាដំបូង​ភ្នំពេញ និង​ធ្វើ​ពិធី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​៤ នាក់ ពាក់​ពន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រមាណ​ជិត​២០០…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ សាលាដំបូង​ភ្នំពេញ និង​ធ្វើ​ពិធី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​៤ នាក់ ពាក់​ពន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រមាណ​ជិត​២០០ គីឡូក្រាម ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៥ សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ជួញដូរ​គ្រឿង ញៀន និង​សម្អាត​ប្រាក់​មួយ​ករណី មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ដើម្បី​ផ្តន្ទា​ទោ​លើ​ជនជាប់ចោទ ដែល​សវនាការ​នោះ​មាន​លោក ស សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សវនាការ​នោះ​បាន​ធ្វើ​ឡើងជា​សាធារណៈ និង​ដោយ​ចំពោះ​មុខ​ជនជាប់ចោទ​៤ នាក់ មាន​មេធាវី​ការពារ​ក្តី​តាម​ត្រូវ​ច្បាប់​ផង​ដែរ ។

សូម​ជម្រាប​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ ម៉ោង ០៩ និង ៣០​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៩) ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សេង សុផល នាយករង​មន្ទីរ និង​លោក វរសេនីយ៍ទោ ភ្លៀ​ន នឿ​ន ជា​មន្ត្រី​នគរបាល​យុ​ត្តិ ធម៌ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ស៊ើប អង្កេត​ជាង​៣​ខែ រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​ជាក់ស្តែង កំពុង​ធ្វើ​សកម្មភាព​ជួញដូរ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​៥ ទីតាំង​ផ្សេង​ៗ គ្នា​ជា​បន្តបន្ទាប់ ៖

ទីតាំង​ទី​១.​នៅ​ចំណុច​ទល់មុខ​ស្ថានីយ៍​ទឹក​ស្អាត សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ
ទី​២.​នៅ​ក្នុង​បន្ទប់​លេខ​១១១៨ ជាន់​ទី​១១ ក្នុង​ខុន​ដូ​មេគង្គ​វី​យូ ៦ សង្កាត់​.​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ទី​៣.​បន្ទប់​លេខ​១១១០ ខុន​ដូ​ហែ​ន​លេ​ន ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។
ទី​៤.​ផ្ទះ​លេខ​៦១ ផ្លូវ V-03 បុរី​ដឺ​ហ្លរ​រ៉ា ផ្លូវជាតិ​លេខ​៦​អា ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ។
ទី​៥.​ផ្ទះ​លេខ​៣២​អ៉ី (16E) ផ្លូវជាតិ​លេខ​៦​អា ក្រុម​១០ ភូមិ​ក្រោលគោ សង្កាត់​.​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័ យ​ចំនួន​០៦ នាក់ (​ប៉ុន្តែ​ជាក់ស្តែង​ពេល​សវនាការ​ឃើញ​តែ​៤ នាក់​ប៉ុណ្ណោះ​) ដែល​ជន​ត្រូវ​ចោទ​ទាំង​៤​នោះ​រួម​មាន ៖
១.​ឈ្មោះ លី ប៊ុ​ន​មីន ភេទ​ប្រុស អាយុ​៥១ ឆ្នាំ ជា​មេ​ខ្លោ​.
២.​ឈ្មោះ ប៊ុ​ន ម៉ា​លី​ស ភេទ​ស្រី អាយុ​៥១ ឆ្នាំ
៣.​ឈ្មោះ ស៊ុ​យ ឆេ​ង​ឡា​ង ភេទ​ស្រី អាយុ​២៥ ឆ្នាំ
៤.​ឈ្មោះ កេះ ស្រី​ពេញ ភេទ​ស្រី អាយុ​២៦ ឆ្នាំ

សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង គ្រឿងញៀន ៖
១.​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៥៨​គីឡូក្រាម និង​២៤​ក្រាម
២.​កេ​តា​មីន (Ketamine) ទម្ងន់ ២២​គីឡូក្រាម និង​៦៨៤​ក្រាម
៣.​ហេ​រ៉ូ​អ៊ី​ន (Heroine) ទម្ងន់ ៧​គីឡូក្រាម និង​៤៣៤​ក្រាម ។

សរុប​សារធាតុ​ញៀន​ទាំងអស់​មាន​ទម្ងន់ ១៨៨ គីឡូ​១៤២ ក្រាម ។ ចាប់​យក​ទ្រព្យសម្បត្តិ ដែល​សង្ស័យ​ជា​ផល​កើត​ចេញពី​បទ ល្មើស​គ្រឿងញៀន រួម​មាន ៖

​សាច់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក អចលនទ្រព្យ រថយន្ត គណនី​ធនាគារ ប្រមាណ​តម្លៃ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ