ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិ.ចថ្មីនៃការបោ.កស្ត្រីខ្មែរ ទៅធ្វើប្រពន្ធជនបរទេស

3 ម៉ោង មុន

ពី​មុន​មក ដោយសារ​តែ​លក្ខខណ្ឌ​ច្បាប់​នៅ​កម្ពុជា មាន​សភាព​ធូរ​លុង ក្រុម​ជនបរទេស​ដែល​មាន​បំណង​មក​រក​ភរិយា​ជា​ស្ត្រី​ខ្មែរ គឺ​ភាគច្រើន​មក​រៀប​ការ​នៅ​ក្នុង​ប្រទេស​ផ្ទាល់​ៗ ប៉ុន្តែ​ដើម្បី​ការពារ​ពលរដ្ឋ លក្ខខណ្ឌ​ច្បាប់​ក៏​កាន់តែ​រឹត​បន្តឹង ហើយ​លក្ខខណ្ឌ​នឹង​តម្រូវការ​ក៏​មានការ​ប្រែប្រួល ។ ដូច្នេះ​ជំនួស​ឲ្យ​បុរស​ទាំងនោះ​មក​រៀប​ការ…

ពី​មុន​មក ដោយសារ​តែ​លក្ខខណ្ឌ​ច្បាប់​នៅ​កម្ពុជា មាន​សភាព​ធូរ​លុង ក្រុម​ជនបរទេស​ដែល​មាន​បំណង​មក​រក​ភរិយា​ជា​ស្ត្រី​ខ្មែរ គឺ​ភាគច្រើន​មក​រៀប​ការ​នៅ​ក្នុង​ប្រទេស​ផ្ទាល់​ៗ ប៉ុន្តែ​ដើម្បី​ការពារ​ពលរដ្ឋ លក្ខខណ្ឌ​ច្បាប់​ក៏​កាន់តែ​រឹត​បន្តឹង ហើយ​លក្ខខណ្ឌ​នឹង​តម្រូវការ​ក៏​មានការ​ប្រែប្រួល ។ ដូច្នេះ​ជំនួស​ឲ្យ​បុរស​ទាំងនោះ​មក​រៀប​ការ នៅ​ក្នុងស្រុក​ក៏​បង្វែរ​ទៅ​រៀប​ការ​នៅ​ក្រៅ​ស្រុក ។

រូបតំណាងដោយ AI

តាម​ការ​អង្កេត​ស្ត្រី​ដែល​ត្រូវ​បាន​អន្ទង​ត្រូវ​ក្រុម​មេអណ្តើក​រៀបចំ​នៅ​ក្នុង​នាម​ជា​អ្នកទេសចរ ហើយ​ធ្វើ​ដំណើរ​ទៅ​គោលដៅ​ដែល​គេ​រៀបចំ ។ ដូច្នេះ​ហើយ ទើប​ស្ត្រី​កម្ពុជា​នៅ​តែ​បន្ត​រង​គ្រោះ​នឹង​បញ្ហា​នេះ​ដដែល ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លឹ​ប​ដែល​បង្ហោះ​កន្លង​មក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រង​គ្រោះ​ភាគច្រើន​ត្រូវ​បាន​អូស​ទាញ​ឱ្យទៅ​រៀប​ការ ដោយ​ខុសច្បាប់​ជាមួយ​ជា​ជនបរទេស​បាន​ធ្វើ​ឡើងជា​ក្រុម​ៗ ។

រូបតំណាងដោយ AI

ឆ្លើយ​នឹង​សំណួរ​ថា តើ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រើ​វិធីសាស្ត្រ​បែប​ណា​ទើប​អាច​សន្និដ្ឋាន​ដឹង​អំពី​រឿង​នេះ លោក​ឧត្តមសេនីយ៍ឯក បានឱ្យ​ដឹង​ថា ករណី​សង្ស័យ​បាន​ស្ដែង​ឡើងជា​អាទិ៍ ស្ត្រី​រង​គ្រោះ​មាន​វ័យក្មេង​ៗ​ខ្លះ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដោយ​គ្មាន​គោលដៅ ឬថា​ទៅ​ដើរ​លេង ។ ប៉ុន្តែ​ធាតុ​ពិត ពួក​នាង​មិនដឹង​ដើរ​លេង​នៅឯណា​ឱ្យ​ពិតប្រាកដ ឬ​ខ្លះ​គ្មាន​ទាំង​ថវិកា​សម​ស្រប សម្រាប់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស និង​ខ្លះ​ទៀត​ស្ដែង​អាកា​រៈ​មិន​ប្រក្រតី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​តែ​ម្ដង ។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ថា បន្ទាប់​ពី​មានការ​សង្ស័យ សមត្ថកិច្ច​ជំនាញ​បាន​សាកសួរ​ព័ត៌មាន​បឋម និង​រាយការណ៍​ទៅ​កាន់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​សាកសួរ​និង​ស្រាវជ្រាវ​លម្អិត រហូត​ឈាន​ទៅ​សន្និដ្ឋាន​បាន​ថា អ្នក​ទាំងនោះ​បាន​ចាញ់បោក​មេខ្យល់ អូស​ទាញ​លួងលោម ទាំង​តាម​រយៈ​ចិត្តសាស្ត្រ ទឹកប្រាក់​សម្ភារៈ​និយម និង​ការ​ផ្ដល់​ក្ដី​សង្ឃឹម​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ