ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្នះ​ការ​យល់​ឃើញ​«​ស្រឡាញ់​គ្នា​មិន​បាន​យូរ​» រឿ​ន ណាត ចេញ​មុខ​បញ្ជាក់​ពី​ទ​ង្វើ​ស្វាមីខ្លួន​

13 ម៉ោង មុន
  • ភ្នំពេញ

តារា​សម្តែង​អ្នក​នាង រឿ​ន ណាត បាន​បញ្ជាក់​ថា បច្ចុប្បន្ន នាង​មើលឃើញ​ពី​ទ​ង្វើ​ស្វាមី​របស់​ខ្លួន​កាន់តែ​ល្អ​ទៅ បន្ទាប់​ពី​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មួយ​រយៈពេល​កន្លង​មក ខណៈ​ពេល​ដែល​ពួក​នាង​កំពុង​សាង​សុភមង្គល​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ ការ​លើក​ឡើង​ពី​អតីត​បេក្ខភាព​បវរកញ្ញា​រូប​នេះ​ធ្វើ​ឡើង…

តារា​សម្តែង​អ្នក​នាង រឿ​ន ណាត បាន​បញ្ជាក់​ថា បច្ចុប្បន្ន នាង​មើលឃើញ​ពី​ទ​ង្វើ​ស្វាមី​របស់​ខ្លួន​កាន់តែ​ល្អ​ទៅ បន្ទាប់​ពី​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មួយ​រយៈពេល​កន្លង​មក ខណៈ​ពេល​ដែល​ពួក​នាង​កំពុង​សាង​សុភមង្គល​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។

ការ​លើក​ឡើង​ពី​អតីត​បេក្ខភាព​បវរកញ្ញា​រូប​នេះ​ធ្វើ​ឡើង ដើម្បី​ជម្នះ​នូវ​មតិ​ពី​មហាជន​មួយ​ចំនួន​ដែល​ថា ចំណង​ស្នេហ៍​របស់​ពួក​នាង​នឹង​មិន​បាន​យូរ​ឡើយ ដ្បិត​ពួក​នាង​សុទ្ធតែ​ស្ថិត​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា ។

រឿ​ន ណាត បាន​រំលេច​សំ​ណេ​រ​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្គម​ថា មាន​មតិ​ជា​ច្រើន​និយាយ​ថា​បាន​តែ​ដំបូង​ទេ តែ​សម្រាប់​ខ្ញុំ​គាត់​កាន់តែ​ល្អ​ទៅ​ៗ​នឹង​កាន់តែ​ស្រលាញ់​គ្នា​ខ្លាំង​ទៅ​ៗ ។ ក្រោយ​ការ​លើក​ឡើង​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្ររឿ​ន ណាត ជា​ច្រើន បាន​សម្តែង​ការ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ជា​រៀង​រហូត ដោយ​កុំឱ្យ​ចាប់អារម្មណ៍​ពី​សំដី​អ្នក​ដទៃ ។

ជាង​នេះ​ទៅ​ទៀត ក្រោយ​ឃើញ​ការ​បង្ហោះ​ពី រឿ​ន ណាត នា​ពេល​នេះ គេ​ក៏​បានឃើញ​ស្វាមី​របស់​នាង គឺ​តារា​សម្តែង​លោក លី វេ​ង​ហួរ ក៏​បាន​ចូល​ទៅ​ធ្វើការ​ខម​មិន​ពីក្រោម​ដោយ​និយាយ​ខ្លី​ថា «​ចំណង​ស្នេហ៍​របស់​ពួក​គេ​គឺ​មាន​តែ​ស្អិត​ល្មួត​ទៅ​ៗ» ។

ដោយឡែក អ្វី​កាន់តែ​ពិសេស​ថែម​ទៀត​នោះ រឿ​ន ណាត ក៏​បាន​អះអាង​ប្រាប់​បណ្តា​អ្នកគាំទ្រ​ដែរ​ថា នាង និង​ស្វាមី​ជិត​មាន​ដំណឹង​ល្អ គឺ​ការ​ទទួល​បានកូន​ជា​លើក​ដំបូង ក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​ពួក​គេ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។

ដំណឹង​ពី​ការ​មានកូន​លើក​ដំបូង​របស់ រឿ​ន ណាត នា​ពេល​នេះ គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​នាង និង​ការ​ចង់​ឃើញ​ពី​អ្នកគាំទ្រ ខណៈ​ពេល​ដែល​ចំណងដៃ​កូន​ដំបូង​នា​ពេល​នេះ នឹង​ធ្វើ​អោយ​ចំណងស្នេហា​របស់​ពួក​គេ​កាន់តែ​មាន​ភាពរឹងមាំ ខុស​ពី​ការ​យល់​ឃើញ​ខាងលើ​ពី​មហាជន​មួយ​ចំនួន ។
គួរ​បញ្ជាក់​ថា តារា​សម្តែង រឿ​ន ណាត និង​តារា​ប្រុស​លោក លី វេ​ង​ហួរ បាន​សម្រេច​រៀបចំ​ពិធី​មង្គលការ និង​ចុះ​អេ​តា​ស៊ី​វិល​ជា​ប្តី​ប្រពន្ធ​លើ​ទឹកដី​សហរដ្ឋអាមេរិក កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២៥ បន្ទាប់​ពី​នាង​បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នៅ​ស្រុក​ខ្មែរ កាលពី​ចុងឆ្នាំ​២០២៤ ។

ក្រោយ​រៀបចំ​ពិធី​រៀប​ការ​តាម​បែប​ប​ស្ចឹ​ម​ប្រទេស​នោះ​រួច​មក តារា​សម្តែង រឿ​ន ណាត នៅ​ពុំ​ទាន់​មាន​គម្រោង​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ណាមួយ​នោះ​នៅឡើយ ដោយសារ​នាង​ត្រៀមខ្លួន​យក​សញ្ជាតិ​នៅ​ទីនោះ​សិន បន្ទាប់​ពី​បាន​ចុះ​អេ​តា​ស៊ី​វិល​ទៅ​តាម​ផ្លូវច្បាប់​ជាមួយ​ស្វាមី​លោក​លាវ វេ​ង​ហួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ