ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោអបអរសាទរ​ខួប​លើក​ទី​៧៤ កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​យូ​ណេ​ស្កូ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា ​បាន​អបអរសាទរ​ខួប​លើក​ទី​៧៤ ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជា​សមាជិក​អង្គការ​យូ​ណេ​ស្កូ (…

រាជធានីភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា ​បាន​អបអរសាទរ​ខួប​លើក​ទី​៧៤ ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជា​សមាជិក​អង្គការ​យូ​ណេ​ស្កូ ( ៣ កក្កដា ១៩៥១ -៣ កក្កដា ២០២៥ )​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​នៅ​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០២៥​សម្តេច​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ «ថ្ងៃនេះ​គឺជា​ខួប​៧៤​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​អង្គការ​យូ​ណេ​ស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៥) ដែល​អង្គការ​យូ​ណេ​ស្កូ គឺជា​ផ្នែក​មួយ​របស់​ង្គការសហប្រជា
ជាតិ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៤៥ មាន​បេសកកម្ម​ពិសេស​ក្នុង​ការ​រក្សា​នូវ​សន្តិភាព និង​សន្តិសុខ​ក្នុង​ពិភពលោក ដោយ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រជាជាតិ​នានា តាម​រយៈ​ការ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ទំនាក់ទំនង​”​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា​ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​យូ​ណេ​ស្កូ កម្ពុជា​បាន​ចុះបញ្ជី​នូវ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​រូបី​,​ស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី និង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​ជា​បន្តបន្ទាប់ ដើម្បី​ថែរក្សា​នូវ​ទម្រង់​ដើម​នៃ​វប្បធម៌ ក៏​ដូច​ជា​មរតក​ឥត​កាត់ថ្លៃ​ដែល​បាន​បន្សល់​ទុក​ដោយ​ដូនតា​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ