រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ឆ្នាំ២០២៥ បានចេញសេចេក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAME) ដែលមានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន អនុប្រធានប្រចាំការ និងសមាជិកជាច្រើនរូប ។
ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បានធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។
សេចក្តីសម្រេចគណៈកម្មការចំពោះកិច្ចនេះមានសមាសភាព២៥រូប លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន អមដោយអនុប្រធានចំនួន៨រូប រួមមាន ៖
ទី១-លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន
ទី២-លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
ទី៣-លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
ទី៤-លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
ទី៥-លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
ទី៦-លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធានប្រចាំការ
ទី៧-លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន
ទី៨-លោកឧត្តមសេនីយ៍ទោ ដួង រ៉ា មេបញ្ជាការរងកងពលតូចលេខ៧០ នាយសេនាធិការ ជាអនុប្រធាន
ទី៩-លោកឧត្តមសេនីយ៍ទោ ស្រី សុផល មេបញ្ជាការរងយោធភូមិភាគពិសេស ជាអនុប្រធាន ។
ព្រមទាំងសមាជិកជាច្រើនរូបផ្សេងទៀត មានដូចខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ