ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដកហូត​បាន​ថ្នាំ​ញៀន ៤១​កញ្ចប់​តូច

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា សហការ​ជាមួយ​នគរបាល​ផ្នែក​គ្រឿងញៀន នៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៤១​កញ្ចប់​តូច…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា សហការ​ជាមួយ​នគរបាល​ផ្នែក​គ្រឿងញៀន នៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៤១​កញ្ចប់​តូច ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ការ​បង្ក្រាប​គ្រឿងញៀន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​រោង​ទុក​ចោល​មួយ​កន្លែង​នៅ​តាម​ផ្លូវលំ ភូមិ​បូ​រី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ប៉ូ ហ្គេ​ច​ម៉េ​ង ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ក្នុង​រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ កម្លាំង​ប៉ុស្ដិ៍​ន​នគ​បាល​រដ្ឋបាល​ទឹកថ្លា បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង នៅ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​នៅ​ចំណុច​រោង​ទុក​ចោល​តាម​ផ្លូវលំ ភូមិ​បូ​រី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ កំពុង​តែ​ឈរ​ចែកចាយ​គ្រឿងញៀន​។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​រហូត​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹក​ក​)​ចំនួន​៤១​កញ្ចប់​ថង់​តូច​, ទូរ​សព្ទ​ចំនួន​០១​រឿង ម៉ាក Nokia (​អ៊ិ​ន​ចុច​ពិល​) ពណ៌​ខ្មៅ​, កាបូបដៃ​ចំនួន​០១​កាបូប​, បំពង​ទុ​យ៉ោ​សម្រាប់​ចូក​គ្រឿងញៀន​ចំនួន​០១ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ