ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​នៅ​ថ្ងៃ​ទី​១១ កក្កដា ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញដក​សញ្ជាតិ ចំពោះ​អ្នក​ឃុបឃិត​ជាមួយ​បរទេស

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ថ្លែង​ពី​ទឹកដី​ខេត្តព្រៃវែង​ ដោយ​ផ្តាំ​​ទៅ​ក្រុមប្រឆាំង​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា សភានឹង​កោះ​ប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ​ ៖​ ថ្លែង​ពី​ទឹកដី​ខេត្តព្រៃវែង​ ដោយ​ផ្តាំ​​ទៅ​ក្រុមប្រឆាំង​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា សភានឹង​កោះ​ប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​ខាង​មុខ​នេះ ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដក​សញ្ជាតិ ចំពោះ​បុគ្គល​ណា​ឃុ​បឃិ​ត​ជា មួយ​បរទេស ដើម្បី​បំផ្លាញ​ផលប្រយោជន៍​ជាតិខ្មែរ​។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅ​ម​ជ្ឈ មណ្ឌល​អប់រំ និង​បណ្ដុះបណ្ដាល ជា ស៊ី​ម កំចាយមារ ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោលើក​ឡើង​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ដក​សញ្ជាតិ គឺ​អាចធ្វើ​ទៅ​រួច ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ពិនិត្យ​រួចរាល់​ហើយ​ដែល​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​សភា នឹង​កោះ​ប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា នេះ​ហើយ​។ រដ្ឋធម្មនុញ្ញនឹង​ត្រូវ​បាន​កែ ដើម្បី​ផ្ដល់​ឱ​កាស​សម្រាប់​ការដក​សញ្ជាតិ​។ អ្នកឯង​ឃុបឃិត​ជាមួយ​បរទេស​ប្រឆាំង​ខ្មែរ​»​។

សម្ដេច​តេ​ជោ​បាន​បន្ដ​ថា ព្រោះថា លើក​នេះ សំណើ​រួម​គ្នា​រវាង រដ្ឋសភា​ទាំង ១២៥​រូប នឹង​រាជ រដ្ឋាភិបាល ស្នើ​សុំ ព្រះមហាក្សត្រ និង​ត្រូវ​បាន​ព្រះ​អង្គ​សួរ​ទៅ​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​រួចរាល់​ផង​ដែរ​។ ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា បាន​បើក​កិច្ចប្រជុំ ពេញអង្គ​ក្រាប​បង្គំ​ទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា៣៣​នៃ​រដ្ឋធម្មនុញ្ញ ដោយ​បាន​បង្គំ​ទូល​ថ្វាយ​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា ៣៣​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា «​អាច​ធ្វើ​ទៅ​បាន​»​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ សភា​កម្ពុជា ស្នើ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិចារណា​ធ្វើ​វិសោធ នកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ជន​ទាំងឡាយ​ណា​ឃុបឃិត ជាមួយ​បរទេស បំផ្លាញ​ខ្មែរ​។ ការ​ស្នើ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​កើតឡើង​ចំ​ពេល​ក្រុមប្រឆាំង ជ្រុលនិយម ជា​ជនជាតិ​ខ្មែរ​មួយ​ក្តាប់​តូចរស់នៅ​បរទេស បាន​និង​កំពុង​វាយប្រហារ​ជាតិ​ឯង ក្នុង​ចេតនា​បំបាក់ទឹកចិត្ត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ក្នុង​កាលៈទេសៈ កម្ពុជា​កំពុង កើត​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ​។

ជា​ការ​កត់សម្គាល់​ គេ​សង្កេត​ឃើញ​ថា ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ដែល​មាន​សញ្ជាតិ​ខ្មែរ បាន​ធ្វើការ​វាយប្រហារ​ខុស​ពី​ការ​ពិត​មក​លើ​ថ្នាក់ដឹកនាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ