ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ៖ ការ​កំណត់ព្រំដែន​ក្នុង​ទឹក​កម្ពុជា​-​វៀតណាម​មាន​ភាពល្អ​ដោយ​ធ្វើ​តាមនិយាម​អន្ត​រ​​ជាតិ

58 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ការ​កំណត់​បង្គោល​ព្រំដែនរ​វា​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ទឹក​មាន​ភាព​ងាយស្រួល​ដោយ​គោរព​តាម​និយាម​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ការ​កំណត់​បង្គោល​ព្រំដែនរ​វា​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ទឹក​មាន​ភាព​ងាយស្រួល​ដោយ​គោរព​តាម​និយាម​អន្តរជាតិ ។

ថ្លែង​ក្នុង​ជួប​សំណេះសំណាល​ជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅ​មជ្ឈមណ្ឌល​អប់រំ និង​បណ្ដុះបណ្ដាល ជា ស៊ី​ម កំចាយមារ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ស​ម្តេ ច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ទៅ​ដល់​ច្រកព្រំដែន​ម៉ឺន​ជ័យ បើ​ទោះបីជា​មិន​ទាន់​បាន​សម្ភោ​ធ​ជា​ផ្លូវការ ដោយសារ​មាន​បញ្ហា​នេះ បញ្ហា​នោះ តែ​វា​មិន​មាន​បញ្ហា អ្វី​ទេ​! តែ​ត្រៀម​សម្ភោ​ធ​កូ​វី​ដ​កើត ហើយ​លូវ​នេះ​សង្ឃឹមថា​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​នាយក​រដ្ឋមន្ត្រី​វៀតណាម នឹង​សម្ពោធ​ច្រក​នេះ​ជា​ផ្លូវការ​។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «​នៅ​ពេល​សម្តេច​ចុះ​ទៅ​មើល ក៏​ធ្វើ​បង្គោល​ព្រំដែន​មួយ​បាន​បោះ​នៅ​ក្នុង​ទឹក ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គួរ​និយាយ​ឲ្យ​បាន​ច្បាស់​ថា ការ​ចរចា​រវាង​ព្រំដែន​ជាមួយ វៀត​ណាម មានរឿង​ដែល​ល្អ​បំផុត​មួយ គឺ​ត្រង់​ថា ភាគី​ទាំង​ពីរ​បាន​ស្រុះស្រួល​មួយ​បាន​ទម្លាក់​ខ្សែ​ព្រំដែន​ដែល​នៅ​ជាប់មាត់​ព្រែក​ទៅ​ក្នុង​តំបន់​ទឹក​ជ្រៅ​ដែល​ចំណុច​នេះ​មិនមែន​ជា​ចំណុច​សម​ញ្ញ​នោះ​ទេ ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា បារាំង​បាន​គូស​ផែនទី​នៅ​មាត់​ព្រែក​ខាង​វៀតណាម​ដូច្នេះ បើ​វៀត​ណាម​ចង់​ចុះ​ព្រែក​ទាល់តែ​សុំ​មក​កម្ពុជា បើ​ឆ្លង​មក​ត្រូវ​រំលោភ​ដែនដី​កម្ពុជា ។ អី​ញ្ចឹ​ង​ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​ធ្វើ​តាម​និយាម​អន្តរជាតិ​ដោយ​យក​ជ្រលង​ទឹក​ជ្រៅ​ជាងគេ​ធ្វើ​ព្រំដែន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ការ​កំណត់ព្រំដែន​រវាង​កម្ពុជា និង​វៀតណា​ម ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​សងខាង ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​បន្ថែម​ថា «​អី​ញ្ចឹ​ង​ទេ ដំណោះស្រាយ​បញ្ហា​ព្រំដែន អនុវត្ត​គោលការណ៍​កំណត់ព្រំដែន ទៅ​ក្នុង​ចំណុច​ទឹក​ជ្រៅ នេះ​ជា​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ ដែល​យើង​ចង់​ឃើញ ហើយ​យើង​បាន​ធ្វើ​ជាមួយ​វៀតណាម​ហើយ​ក៏​បាន​ធ្វើ​ជាមួយ​ឡាវ​ដែរ​។ ព្រោះថា ធ្វើ​យ៉ាងណា​ធានា​ថា​ប្រជាជន​ទាំង​សងខាង មានទឹក​ប្រើប្រាស់​អាច​នេសាទ បាន​យក​ប្រើប្រាស់ នឹង​ហើយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​» ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា ការ​បើក​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ​មាន​គោលដៅ​សំខាន់​គឺ​ជំរុញ​កា​រត​ភ្ជាប់​សេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​ជាមួយ​កម្ពុជា និង​វៀតណា​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ