ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ មក​ពី​ថៃ​ វិល​ចូល​ស្រុក​កំណើត​ក្នុង​ខេត្តកំពត ជាង​៣០០​នាក់ ខណៈ​ខេត្ត​មានការ​ងារ​ផ្តល់​ជូន​ជាង​៧០០​កន្លែង

19 ម៉ោង មុន

ខេត្តកំពត ៖ រយៈពេល​៨​ថ្ងៃ ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន​នានា បន្ទាប់​ពី​រង​ការ​មាក់ងាយ​របស់​ប្រទេស​ជិតខាង​នោះ បាន​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​នៅ​ខេត្តកំពត ប្រមាណ​ជាង ៣០០​នាក់​។ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ…

ខេត្តកំពត ៖ រយៈពេល​៨​ថ្ងៃ ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន​នានា បន្ទាប់​ពី​រង​ការ​មាក់ងាយ​របស់​ប្រទេស​ជិតខាង​នោះ បាន​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​នៅ​ខេត្តកំពត ប្រមាណ​ជាង ៣០០​នាក់​។ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ ដែល​បាន​ត្រឡប់​មក​លំនៅ​ស្ថាន​ហើយ​មាន​បំណង​រក​ការងារ​ធ្វើ ដោយ​មិន​ចង់​រៀន​យក​ជំនាញ​ផ្សេង​ៗ ជា​ជំហាន​ដំបូង រដ្ឋបាល​ខេត្តកំពត មានការ​ងារ​ផ្តល់​ជូន​ជាង ៧០០​កន្លែង ។

លោក ហេង ណា​រ៉ុ​ង អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ​ខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្អែក​តាម​សេចក្តីណែនាំ​របស់​ឯកឧត្តម ហេង សួរ ពិសេស​ក្រោម​កិច្ច​ចង្អុល​ការ​ពី​លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ដឹកនាំ​ដោយ​លោក មឿង គង្គា អភិបាលរង​ខេត្ត ក្រុមការងារ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ដល់​គ្រប់​ច្រក​ទ្វារ​ព្រំដែន ដើម្បី​ជួប​ស្វាគមន៍ សម្របសម្រួល និង​ទទួល​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិល ចូល​ស្រុក​កំណើត​វិញ ។

លោក​បាន​បន្ត​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៥ ពលករ​ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពត​ចំនួន ៣១៩​នាក់ ស្រី ១០១​នាក់ បាន​ឆ្លង​ផុត​ច្រក​ទ្វារ​នានា ចូល​ដល់​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព ។

លោក​អនុប្រធាន​មន្ទីរ បាន​បញ្ចា​ក់ថា បន្ទាប់​ពី​ទទួល​បានការ​ទំនុកបម្រុង​សម្រាប់​ម្ហូបអាហារ ពលករ​ទាំងនោះ បាន​និង​កំពុង​បន្តដំណើរ​ទៅ​កាន់​លំនៅ​ស្ថាន​រៀង​ៗ​ខ្លួន​តាម​រយៈ​ក្រុមការងារ និង​រថយន្ត​របស់​រដ្ឋបាល​ខេត្ត ដោយ​មិន​តម្រូវ​ឱ្យ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ឡើយ​។ ពលករ ដែល​បាន​មក​ដល់​ស្រុក​កំណើត​ហើយ ចង់​សិក្សា​ជំនាញ មន្ទីរ​ការងារ នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ជូន ដើម្បី​បងប្អូន​មាន​ទុក​សម្រាប់​ចាប់​យក​អាជីព​ណាមួយ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​បើ​ពួក​គាត់​ចង់បាន​ការងារ​ធ្វើ​បន្ទាន់​នោះ ជា​ជំហាន​ដំបូង រដ្ឋបាល​ខេត្តកំពត តាម​រយៈ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​កន្លែង​ចំនួន ៧២៩​នាក់ លើ​ផ្នែក​ផ្សេង​ៗ ដូច​ជា រោងចក្រ​ផលិត​ស្បែកជើង​, សេវា​សណ្ឋាគារ​, គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ