ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាន់​ខ្ពស់​ភឿថៃ​ជឿថា​លោកស្រី​ផែ​ថង​ថាន​នឹ​ង​វិល​មក​កាន់​តំណែង​ជា​ថ្មី

12 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ភូម​ថាម ទោះ​បី​ស្ថាន​ការណ៍​ឈាន​ដល់​ដំណាក់​កាល​ទឹក​លិច​ដល់​ច្រមុះ​ប៉ុណ្ណឹង​ហើយ​ក៏​​​លោក​នៅ​តែ​មាន​សុទិដ្ឋិ​និយម​​ចំពោះ​គណ​បក្ស​ភឿ​ថៃ​ដែល​លោក​ជា​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​ផង​ដែរ​។ នៅ​ពេល​នេះ គេ​សម្លឹង​ឃើញ​ថា​គណ​បក្ស​ភឿថៃ​កំពុង​ជួប​ទ្វេ​គ្រោះ​។ លោកស្រី​ថែ​ថង​ថាន​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ព្យួរ​តំណែង​ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលា​ការ​ស៊ើប​អង្កេត​ថា​តើ​លោក​ស្រី​មាន​ទោស​ពៃរ៍ និង​ធ្វើ​ខុស​នឹង​ក្រម​សីល​ធម៌​ជា​ថ្នាក់​ដឹក​នាំ​ជាតិ​ដែរ​​ឬ​ទេ​។ ចំណែក​លោក​ថាក់​ស៊ីន​ដែល​ត្រូវ​ជា​ឪពុក​​របស់​លោកស្រី​ផែ​ថង​ថាន​ក៏​កំពុង​​ជាប់​បណ្ដឹង​​​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​​ថែម​ទៀត​។ ក្រុម​ប្រឆាំង​នឹង​លោក​ថាក់​ស៊ីន​ខ្លះស្នើ​សុំ​ឱ្យ​តុលាការ​ពិនិត្យ​សើ​រើ​ឡើង​វិញ​ទៅ​លើ​សំណុំ​រឿង​លោក​ថាក់​ស៊ីន​ព្យាបាល​ជំងឺ​នៅ​ពេល​កំពុង​អនុ​វត្ត​ទោស​។…

ទី​ក្រុង​បាងកក​៖ ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ភូម​ថាម ទោះ​បី​ស្ថាន​ការណ៍​ឈាន​ដល់​ដំណាក់​កាល​ទឹក​លិច​ដល់​ច្រមុះ​ប៉ុណ្ណឹង​ហើយ​ក៏​​​លោក​នៅ​តែ​មាន​សុទិដ្ឋិ​និយម​​ចំពោះ​គណ​បក្ស​ភឿ​ថៃ​ដែល​លោក​ជា​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​ផង​ដែរ​។ នៅ​ពេល​នេះ គេ​សម្លឹង​ឃើញ​ថា​គណ​បក្ស​ភឿថៃ​កំពុង​ជួប​ទ្វេ​គ្រោះ​។ លោកស្រី​ថែ​ថង​ថាន​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ព្យួរ​តំណែង​ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលា​ការ​ស៊ើប​អង្កេត​ថា​តើ​លោក​ស្រី​មាន​ទោស​ពៃរ៍ និង​ធ្វើ​ខុស​នឹង​ក្រម​សីល​ធម៌​ជា​ថ្នាក់​ដឹក​នាំ​ជាតិ​ដែរ​​ឬ​ទេ​។

ចំណែក​លោក​ថាក់​ស៊ីន​ដែល​ត្រូវ​ជា​ឪពុក​​របស់​លោកស្រី​ផែ​ថង​ថាន​ក៏​កំពុង​​ជាប់​បណ្ដឹង​​​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​​ថែម​ទៀត​។ ក្រុម​ប្រឆាំង​នឹង​លោក​ថាក់​ស៊ីន​ខ្លះស្នើ​សុំ​ឱ្យ​តុលាការ​ពិនិត្យ​សើ​រើ​ឡើង​វិញ​ទៅ​លើ​សំណុំ​រឿង​លោក​ថាក់​ស៊ីន​ព្យាបាល​ជំងឺ​នៅ​ពេល​កំពុង​អនុ​វត្ត​ទោស​។ ពួក​គេ​ចង់​ដឹង​ថា​តើ​លោក​ថាក់​ស៊ីន​ពិត​ជា​ឈឺ​មែន ឬ​គ្រាន់​តែ​សម្ដែង​ទេ​?

​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ភូម​ថាម​ វិឆា​យ៉ាឆៃ​ ​មាន​ទំនុក​ចិត្ត​ថា​លោក​ស្រី​ផែ​ថង​ថាន​អាច​នឹង​រួច​ខ្លួន​ពី​ការ​ចោទ​ប្រ​កា​ន់​ផ្សេងៗ ហើយ​​នឹង​ត្រូវ​តុលាការ​ផ្ដល់​សុពល​ភាព​ជា​នាយក​រដ្ឋ​មន្ត្រី​ឡើង​វិញ​។ ហេតុ​នេះ លោក​សូម​បញ្ជាក់​ថា​គណ​បក្ស​ភឿ​ថៃ​គ្មាន​គម្រោង​ដាក់​បេក្ខ​ជន​ថ្មី​ជំនួស​លោកស្រី​ផែ​ថង​ថាន​ទេ​។ លោក​ភូមថាម​កាល​ពី​មុន​នេះ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ។​​ ក្រោយ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ លោក​មក​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​វិញ​ម្ដង​បន្ទាប់​ពី​លោក​អនុ​ទីន​ដក​ខ្លួន​ថយ​។​

តាម​ពិត​ លោក​ស្រី​ផែ​ថង​ថាន​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ។ ទោះ​បី​​តុលាការ​ព្យួរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​លោក​ស្រី​នៅ​កាន់​​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​​។ លោក​ភូម​ថាម​អះ​អាង​ថា​លោក​ស្រី​ផែ​ថង​ថាន​​មាន​ស្មារតី​រឹង​ប៉ឹង​ល្អ​ណាស់​។ លោក​ថា​លោក​ស្រី​បាន​ជំរុញ​ឱ្យ​រដ្ឋ​មន្ត្រី​ទាំង​អស់ (របស់​គណ​បក្ស​ភឿ​ថៃ) ខិត​ខំ​ធ្វើ​ការ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ផល​ប្រយោជន៍​ជាតិ​។​ លោក​ស្រី​ចាត់​ទុក​ថា​​​សម័យ​អន្តរ​កាល​នេះ​ប្រៀប​បាន​នឹង​​​ការ​ឈប់​សម្រាក​វិស្ស​ម​កាល​ពី​ការ​ងារ​ដូច្នោះ​ដែរ​​។​

​លោក​ភូម​ថាម​​​ទើប​តែ​ជួប​លោក​ថាក់​ស៊ីន​ថ្មី​ៗ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការ​ព្យួរ​តំណែង​លោកស្រី​ផែ​ថង​ថាន​។ ​លោ​កមាន​ទំនុក​ចិត្ត​ថា​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ភឿ​ថៃ​នឹង​បន្ត​ដឹក​នាំ​ប្រទេស​រហូត​ដល់​ចប់​ចុង​ចប់​ដើម​ (គ្រប់​រយៈ​ពេល​៤​ឆ្នាំ​)។ លោក​មាន​ជំនឿ​ថា​​ការ​ជំនុំ​ជម្រះ​ទៅ​លើ​រឿង​ក្ដី​មួយ​នេះ​​​នឹង​ចេញ​លទ្ធ​ផល​ជា​វិជ្ជ​មាន​សម្រាប់​គណ​បក្ស​របស់​លោក​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ