ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខ​រៀង​ទី​២០ បង្ហាញ​ភាព​ឈ្នះ និង​ចំ​ខួប​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល បាន​លេខ​រៀង​ទី​២០…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល បាន​លេខ​រៀង​ទី​២០ គឺ​បង្ហាញ​ពី​ភាព​ឈ្នះ និង​សន្តិភាព ដែល​កម្ពុជា​ទទួល​បាន​ពេល​លេញ អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​។ សម្តេច​តេ​ជោ បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៨ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​យើង​ចង​ចាំ​លេខ​រៀង​ទី​២០​បង​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​យុវ​ជ ន​ដែល​ស្រឡាញ់​សុខ​សន្តិភាព​គឺ​កំពុង​ទន្ទឹងរង់ចាំ​ថ្ងៃ​បោះ​ឆ្នោត​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ២០១៨ ខាង​មុខ​នេះ​។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០ គឺជា​លេខ​ធំ​ជាងគេ​ទាំងអស់ (​ឈ្នះ​គេ​) ហើយ​ស្រួល​ចំណាំ​, ស្រួល​គិត​, និង​ស្រួល​គូស​»​។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​«​លេខ​រៀង​ទី​២០ នេះ​ក៏​ជា​លេខ​តំណាង​ឲ្យ​យ​ខួប​លើក​ទី​២០ នៃ​សន្តិភាព​ពេញលេញ​ដែល​កម្ពុជា​បាន​ទទួល​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ (១៩ ៩៨-២០១៨)​។ លេខ​រៀង​ទី​២០ គឺ​ពិតជា​បង្ហាញ​នូវ​លាភ​ជ័យ នៃ​ឆន្ទៈ​ពិត​ប្រាកដជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ជ្រើសរើស​យក​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​ធំ​សម្រាប់​ប្រទេស​ជាតិ​យើង​ទាំងមូល​។ យើង​ចង​ចាំ​លេខ​រៀង​ទី​២០ ហើយ​ចូលរួម​បោះ​ឆ្នោត​ជូន “​គណបក្ស​ប្រជាជន​” ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ