ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី នៅ​តែ​អះអាង​ថា​ព្រះរាជា​សារ​ព្រះមហាក្សត្រ​ក្លែងក្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រស់នៅ​និរទេស​ខ្លួន នៅ​ក្រៅប្រទេស បាន​នៅ​តែ​អះអាង​រា​ព្រះរាជ​សារ​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​កុំ​ឲ្យ​មានការ​ភ័យ​ក្លាយ និង​ព្រួយ​បារ​ម្ម​ណ៍​ក្លែ ង​ក្លាយ​ដដែល​ទោះបីជា​ក្រសួងព្រះបរមរាជវាំង​អះអាង​ថា​ពិត​ក្តី​។…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រស់នៅ​និរទេស​ខ្លួន នៅ​ក្រៅប្រទេស បាន​នៅ​តែ​អះអាង​រា​ព្រះរាជ​សារ​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​កុំ​ឲ្យ​មានការ​ភ័យ​ក្លាយ និង​ព្រួយ​បារ​ម្ម​ណ៍​ក្លែ ង​ក្លាយ​ដដែល​ទោះបីជា​ក្រសួងព្រះបរមរាជវាំង​អះអាង​ថា​ពិត​ក្តី​។ លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា​លិខិត​នេះ​បើ​មិន​ក្លែងក្លាយ​ទាំងស្រុង​ទេ​(​កុំ​ជឿ​អា​ម៉ី​អា​ថោ​ង​ភូតភរ​) ក៏​ក្លែងក្លាយ​ត្រង់​កាលបរិច្ឆេទ​ដែរ ពីព្រោះ​លិខិត​នេះ​ត្រូវ​គេ​ច្នៃ​ថា ចុះ​ថ្ងៃ​១៨ ឧសភា ២០១៨ តែ​គេ​ចាំ​ដល់​ថ្ងៃ​០៥ មិថុនា ២០១៨ ទើប​ផ្សព្វផ្សាយ​។ តាម​ការ​ពិត គេ​ដាក់​ថ្ងៃ​ក្លែងក្លាយ​១៨ ឧសភា នេះ ដើម្បី​បន្លំ​ឲ្យ​បាន​មុន​លិខិត​របស់ខ្ញុំ ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​តាំងពី​ថ្ងៃ ២៣ ឧសភា​។ លោក​បញ្ជាក់​ថា «​ពួក​នេះ​ច្បាស់​ជា​ខ្មាស់​គេ​ពេក​បើ​ដាក់​កាលបរិច្ឆេទ​ពិតប្រាកដ​គឺ​ថ្ងៃ ០៥ មិថុនា តែ​ម្តង​ឃើញ​ថា ធ្វើ​ឡើង​ក្រោយ​លិខិត​ខ្ញុំ​ដែល​ក្នុង​នោះ​ខ្ញុំ​បាន​ទូល​ព្រះមហាក្សត្រ​ពី​ការ​ពិត​គ្រប់​ជ្រុងជ្រោយ​អស់ហើយ ពី​ការ​បោះ​ឆ្នោត ថ្ងៃ​២៩ កក្កដា​។ ចម្លែក​ណាស់​! សព្វដង​លិខិត​ព្រះមហាក្សត្រ​ចេញផ្សាយ​តែ​៤-១០​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​បោះ​ឆ្នោត​។ តែ​លើក​នេះ ចុះហត្ថលេខា​ជាង​២​ខែ និង​ចេញផ្សាយ​ជិត​២​ខែ មុន​ថ្ងៃ​បោះ​ឆ្នោត​»​។

ជាមួយ​គ្នា​នោះ​ដែរ​លោក សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ថា តាម​ការ​ពិត សម្តេច ហ៊ុន សែន យកឈ្មោះ​ព្រះមហាក្សត្រ​ទៅ​ប្រើ​ដើម្បី​ផ្ចាញ់ផ្ចាល​ជាមួយ​ខ្ញុំ និង​បោក​បញ្ឆោត​ប្រជារាស្ត្រ ម្តងទៀត ដោយសារ​តែ​គាត់​ដឹង​ថា ប្រជារាស្ត្រ​ចំនួន​ច្រើន​លើសលប់ ត្រៀមខ្លួន​មិន​ទៅ​បោះ​ឆ្នោត តាម​សេចក្តី​អំពាវនាវ របស់​ចលនា​សង្គ្រោះ​ជាតិ ពីព្រោះ​ប្រជារាស្ត្រ​យល់​ច្បាស់​អំពី​សារៈសំខាន់ និង​សារៈ​ប្រយោជន៍​នៃ​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុ ង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ និង​លេងសើច​នៅ​ថ្ងៃ​២៩ កក្កដា ខាង​មុខ​នេះ​។ លោក​បញ្ជាក់​ថា​«​ទោះជា​យ៉ាងណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា លិខិត​ណាមួយ​ពី​ព្រះមហាក្សត្រ ពេល​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែង ហើយ​លិខិត​បែប​នេះ​អត់​មា ន​តម្លៃ​អ្វី​ទេ​តាម​ផ្លូវច្បាប់​។ ដូច​កាលពី​ឆ្នាំ​២០០៥ សម្តេច ហ៊ុន សែន ពេល​នេះ​ច្បាស់​ជា​គំរាម​ព្រះមហាក្សត្រ​ទៀត​ហើយ ថា​គាត់​នឹង​រំលាយ​របប​រាជា​និយម បើ​ព្រះមហាក្សត្រ​មិន​ធ្វើ​តាម​បញ្ជា​របស់​គាត់​»​។ សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៨ ក្រសួងព្រះបរមរាជវាំង​បំភ្លឺ​ថា ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ដែល​ឡាយ​ព្រ​ហស្ត​លេខា ថ្ងៃ​ទី​១៨ ខែឧសភា គឺជា ព្រះរាជ​សារ​ពិត មិន​មានការ​ក្លែងក្លាយ​នោះ​ឡើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន ពី​ព្រះ​បរមរាជវាំង​ចេញ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ធ្វើ ឡើង​ក្រោយ​ពេល​ដែល​មជ្ឈដ្ឋាន​ទូទៅ​ដាក់​ការ​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី នៃ​ព្រះរាជ​សារ​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ គ្រប់​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ ក្នុង​ស្ថានភាព ដែល​ពល​ដ្ឋ​ម្ចាស់​ឆ្នោត​ជាង​បី​លាន​នាក់ ដែល​គាំ ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាត់បង់​ឱកាស និង​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ និង​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ ចិត្ត​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា​«​ក្រសួងព្រះបរមរាជវាំង​សូម​ប្រកាស​ជា​ព័ត៌មាន ជូន​សាធារណៈជន​ជ្រាប​ថា ព្រះរាជ​សារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ជាទី​គោរព​សក្តា​រៈ​ដ៏​ខ្ព​ង​ខ្ពស់​បំផុត មិនមែន​ក្លែងក្លាយ និង​មិនមែន​មានការ​គំរាមកំហែង​ឡើយ គឺ​ព្រះរាជ​សារ​ពិតប្រាកដ​»»​។ សូម​រំលឹក​ថា ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី កាល​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ចេញ​ព្រះរាជ​សារ​ជូន​ជនរួមជាតិ ដោយ​ព្រះ​អង្គ​បាន​អំពាវនាវ​ដល់ ប្រជារាស្ត្រ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ព្រះ​អង្គ​បាន​មាន​ព្រះរាជ​ឱង្ការ​ទៅ​កាន់​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ថា ការ​បោះ​ឆ្នោត​នេះ ជា​ការ​បោះ​ឆ្នោត​សម្ងាត់ សេរី​ត្រឹមត្រូវ ហើយ​សូមកុំ​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ​។

ព្រះរាជ​សារ​របស់​ព្រះករុណា ព្រះមហាក្សត្រ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ហើយ​ទើបត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​មាន​ព្រះរាជ​បន្ទូល​ជូន​ជនរួមជាតិ​ទៀត​ថា “​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក​ជូន​ជនរួមជាតិ អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ជាតិ ដើម្បី​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​រុងរឿង​ថ្កើងថ្កាន​លើ​គ្រប់​វិស័យ​”​។ ការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ការ​បោះ​ឆ្នោត​ជា​ទូទៅ​ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ ដូចនេះ សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ​”​។ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី មាន​ព្រះរាជ​ឱង្ការ​បញ្ជាក់​ក្នុង ព្រះរាជ​សារ​ថា “​ខ្ញុំ​សូម​ជូន​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិ​សេរីភាព បោះ​ឆ្នោត​ទៅ​តាម​សិត​សម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់​ៗ ដែល​មាន​ទំនុកចិត្ត​ទៅ​លើ​បេក្ខជន​ណា​ម្នាក់ គណបក្ស​នយោបាយ​ណាមួយ​ដោយ​សេរី​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ