ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កាំភ្លើង​ខ្លី​អត់​គ្រាប់​ប្លន់​យក​លុយ​អ្នក​លក់​សារាយ​ និង​ការ៉េម​តាម​ម៉ូតូ

12 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន​ ៖​ ជនសង្ស័យ​ប្រើ​កាំភ្លើង​ខ្លី​ម៉ាក​កា៥៤ អត់​គ្រាប់​ ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​អ្នក​ដឹក​សារាយ​ និង​ការ៉េម​លក់​តាម​ផ្លូវ​ បាន​ត្រូវនគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត​ ចាប់​ឃាត់​ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​ ។​

​ខេត្ត​ប៉ៃលិន​ ៖​ ជនសង្ស័យ​ប្រើ​កាំភ្លើង​ខ្លី​ម៉ាក​កា៥៤ អត់​គ្រាប់​ ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​អ្នក​ដឹក​សារាយ​ និង​ការ៉េម​លក់​តាម​ផ្លូវ​ បាន​ត្រូវនគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត​ ចាប់​ឃាត់​ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​ ។​

ជន​សង្ស័យ​ម្នាក់នេះ​ឈ្មោះ​ រិទ្ធ គឹម​រុម​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​តាឡំចុង​ ឃុំ​តាឡំ​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​ មុខ​របរ​មិន​ពិត​ប្រាកដ​ សព្វ​ថ្ងៃ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ភូមិ​ប៉ាហ៊ី​ត្បូង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ។ ហេតុ​ការណ៍​យក​កាំ​ភ្លើង​ខ្លី​អត់​គ្រាប់​ប្លន់​យក​លុយ​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​ និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៣​ កុម្ភៈ​ ​នៅ​ភូមិ​ស្រែ​អន្ទាក់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ហើយ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ក្នុង​រយៈ​ពេល​១០នាទី​ក្រោយ​មក​ ។ ឯជន​រងគ្រោះ​ឈ្មោះ​ ម៉ុក​ លី​ ហៅរីម​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​​ ជា​អ្នក​ដឹក​សារាយ​ និង​ការ៉េម​ លក់​តាម​ម៉ូតូ​ រស់​នៅ​ភូមិ​ប៉ាហ៊ី​ត្បូង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​។

ប្រភព​ព័ត៌​មាន​ពី​ជន​រងគ្រោះ​ឈ្មោះ​ ម៉ុក លី​ ហៅរីម​ ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​លើក​សារាយ​ និង​ការ៉េម​ពី​ថៅកែ​ម្នាក់​នៅ​ក្រុង​ប៉ៃលិន​ ដឹក​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​តាម​ភូមិ​ក្នុង​ស្រុក​សាលា​ក្រៅ​ ដោយ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។ លុះ​ទៅ​ដល់​ភូមិ​ស្រែ​អន្ទាក់​ នៅ​តាម​ផ្លូវ​ជា​កន្លែង​ស្ងាត់​​ ស្រាប់​តែ​ជួប​នឹង​យុវជន​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​​ស្រែក​ឃាត់​ម៉ូតូ​របស់​ខ្លួន​ដើម្បី​ទិញ​សារាយ​ ។​​ ក្រោយ​ពី​​ឈប់​ម៉ូតូ​ ជន​សង្ស័យ​ប្រាប់​ថា​ ទិញ​សារ៉ាយ​ចំនួន​១០​ចាន​ ហើយ​រូប​គេ​ជា​អ្នក​លក់​ប្រាប់​ថា​ មួយ​ចាន​១ពាន់​រៀល​ ។ ពេល​នោះ​ជន​សង្ស័យ​ដក​លុយ​មក​មាន​តែ​៣.៥០០​រៀល​​ប៉ុណ្ណោះ​ និង​បាន​​រូត​ហោប៉ៅ​កាបូប​បញ្ចេញ​កាំភ្លើង​ខ្លី​មួយ​ដើម​ ម៉ាក​កា៥៥​ ភ្ជង់​គំរាម​ទារ​លុយ​ពី​រូប​គេ​ទៅ​វិញ​ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា​ ក្នុង​សភាព​បែប​នេះ​ធ្វើ​ឱ្យ​​រូប​គេ​​ភ័យ​ស្លន់​ស្លោ​យ៉ាង​ខ្លាំង​ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ព្រោះ​នៅ​តាម​ផ្លូវ​ស្ងាត់​អត់​មាន​អ្នក​ដំណើរ​ឆ្លង​កាត់​ ក៏​ស្ទុះ​​ទៅ​ទាញ​កាំ​ភ្លើង​ចេញ​ពី​ដៃ​ជន​ម្នាក់​នោះ​ និង​ប្រវាយ​ប្រតប់​គ្នា​ ធ្វើ​ឱ្យ​កាំភ្លើង​ខ្លី​អត់​គ្រាប់​មួយ​ដើម​នេះ​ធ្លាក់​ទៅ​លើ​ដី​ របូត​បង់​ចេញ​ពី​កាំភ្លើង​ ។ ជាមួយ​នេះ​រូប​គេ​បាន​ដេញ​ទាត់​ធាក់​យុវជន​រូប​នោះ​ រួច​ក៏​ចាប់​បាន​កាំភ្លើង​ខ្លី​គប់​ចូល​ក្នុង​គុម្ពោត​ព្រៃ​ រួច​ក៏​ប្រញាប់​ជិះ​ម៉ូតូ​ទៅ​ប្តឹង​សមត្ថ​កិច្ច​ស្រុក​សាលា​ក្រៅ​ តែ​ជួន​ពេល​រូប​គេ​ជួប​នឹង​មន្ត្រី​សាលា​ខេត្ត​ម្នាក់​ឈ្មោះ​ ជ័យ​ បូរ៉ា​ កំពុង​ជិះ​ម៉ូតូ​ឆ្លង​កាត់​ទី​នោះ​ក៏​យក​កាំភ្លើង​នោះ​ប្រគល់​ជូន​គាត់​ភ្លាម​ ។ ចំណែក​ជន​សង្ស័យ​បម្រុង​រត់​គេច​ខ្លួន​ ក៏​ត្រូវ​សមត្ថ​កិច្ច​នៅ​ក្បែរ​នោះ​មក​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ​តែ​ម្តង​ ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​ប្រើ​កាំភ្លើង​អត់​គ្រាប់​ប្លន់​គំរាម​យក​លុយ​អ្នក​លក់​សារាយ​ និង​ការ៉េម​នេះ​ លោក​ ឆម វ៉ាន់ធី​ នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ការ​ចាប់​ឃាត់​ខ្លួន​ ជន​សង្ស័យ​ត្រូវ​​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​បន្ទប់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​សិន​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ពី​បទ​​ប្រើ​អាវុធ​ខ្លី​ខុស​ច្បាប់​ និង​គំរាម​ប្លន់​អ្នក​លក់​សារាយ​ និង​ការ៉េម​យក​លុយ​ ។ រីឯ​កាំភ្លើង​ខ្លី​ដែល​អត់​គ្រាប់​នេះ​ ត្រូវ​បាន​ជន​សង្ស័យ​សារភាព​ថា​ ទិញ​ពី​មិត្តភក្តិ​មក​ពី​ប្រទេស​ថៃ​ ៕