ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ធ្វើ​សមាជ​ទទួល​លោក ញឹក ប៊ុ​ន​ឆៃ ជា​ប្រធាន​ជំនួស​លោក សឹ​ង្គ គិរី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ធ្វើ​សមាជ​ប្រកាស​ទទួល​លោក ញឹក ប៊ុ​ន​ឆៃ ធ្វើ​ជា​ប្រធាន​គណបក្ស​ជំនួស​លោក សឹ​ង្គ គិរី ដែល​ប្រកាស​លាឈប់​ពី​ប្រធាន​ដោយសារ​បញ្ហា សុខភាព…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ធ្វើ​សមាជ​ប្រកាស​ទទួល​លោក ញឹក ប៊ុ​ន​ឆៃ ធ្វើ​ជា​ប្រធាន​គណបក្ស​ជំនួស​លោក សឹ​ង្គ គិរី ដែល​ប្រកាស​លាឈប់​ពី​ប្រធាន​ដោយសារ​បញ្ហា សុខភាព ។

លោក រុន មេ​ត្រា មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បាន​ឲ្យ កោះសន្តិភាព ដឹង នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ថា​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង ធ្វើ​សមាជ​ដើម្បី​ជ្រើស​លោក ញឹក ប៊ុ​ន​ឆៃ ធ្វើ​ជា​ប្រធាន​គណបក្ស​ជំនួស​លោក សឹ​ង្ហ គិរី វិញ​ដែល​សុំ​លាឈប់​ពី​ប្រធាន​គណបក្ស​ដោយសារ​បញ្ហា​សុខភាព ។

លោក រុន មេ​ត្រា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​ទូរស័ព្ទ​ថា «​យើង​ធ្វើ​សមាជ​នឹង​ដើម្បី​ផ្លាស់​ប្តូរ​ប្រធាន​បក្ស​ដោយសារ​លោក សឹ​ង្ហ គិរី សុំ​លាឈប់​សម្រាក​មក​ពី​បញ្ហា​សុខភាព អី​ញ្ចឹ​ង​លោក ញឹក ប៊ុ​ន​ឆៃ ទទួល​ធ្វើ​ជា​ប្រធាន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក​» ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​បេក្ខភាព​លោក សឹ​ង្ហ គិរី និង​ទៅ​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​វិញ ។ សម្រាប់​សមាជ​របស់​គណបក្ស​ប​ខ្មែរ​រួបរួម​ជាតិ​នេះ​ដែរ​លោក រុន មេ​ត្រា បាន​អះអាង​ថា នឹង​សមាជិក​អ្នកគាំទ្រ​គណបក្ស​មក​លើកដៃ​ទទួល​គាំទ្រ​លោក ញឹក ប៊ុ​ន​ឆៃ ជា​ប្រធាន​គណបក្ស​ប្រមាណ​៦០០​នាក់​មក​ពី​បណ្តា​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ