ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ប្រាក់​ឈ្នួល​អប្បបរមា​ដោយ​សំឡេង​១០៨​លើ​ចំនួន​សមាជិ​ក​១០៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកដៃ អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ដោយ​សំឡេង​១០៨ នៃ​ចំនួន​ស មា​ជិ​ក​ចូលរួម​ទាំងអស់​១០៩​រូប​។ ការ​អនុម័ត​ច្បាប់​នេះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ក្រោម​អ​ធីប​តី​ភាព​សម្តេច ហេង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកដៃ អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ដោយ​សំឡេង​១០៨ នៃ​ចំនួន​ស មា​ជិ​ក​ចូលរួម​ទាំងអស់​១០៩​រូប​។ ការ​អនុម័ត​ច្បាប់​នេះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ក្រោម​អ​ធីប​តី​ភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី សមាជិក​សភា​សរុប​ចំនួន​១០៩ នៃ​ចំនួន​សមាជិក​សភា​ចូលរួម​១០៩​។ សម័យប្រជុំ​គេ​សង្កេត​ឃើញ​ថា ក៏​មាន​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ​។ ចំណែក​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មិន​មាន​វត្តមាន​ក្នុង​សម័យប្រជុំ​នោះ​ទេ​។ ជាង​នេះ​ការ​បើក​សម័យប្រជុំ​នេះ​បន្ទាប់​ពី​គណៈ​ក​ម្មា​ធិ ការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ មិថុនា ឆ្នាំ​២០១៨ កន្លង​មកនេះ​។

លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា​មាន​ចំនួន​៦​ជំពូក និង​៣០​មាត្រា បាន​រៀបចំ​ឡើង​ត្រឹមត្រូវ​តាម​បទបញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​មាត្រា​៩១​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ​២១​ថ្មី នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ លោក​បន្ត​ថា សេចក្តីព្រាងច្បាប់​នេះ​រៀបចំ​ឡើង​ស្រប​តាម​ស្ថានភាព​នៃ​វឌ្ឍនភាព​ផ្នែ​សេដ្ឋកិច្ច​សង្គម និង​ស្ថិត​ក្នុង​បរិបទ ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​មាន​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​។ សេចក្តីព្រាងច្បាប់​នេះ​ធ្វើ​ឡើង​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ ជា​ពិសេស មាន​ត្រា​៣៦ កថាខណ្ឌ​ទី​២ ដែល​ចែង​ថា​« ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ទទួល​ប្រាក់ បំណាច់​ស្មើគ្នា​ចំពោះ​ការងារ​ដូច​គ្នា »​។ លោក​បន្ត​ថា ការ​បង្កើត​ច្បាប់​ប្រាក់​ឈ្នួល​អប្ប​រប​មា ក៏​បង្កើត​ឲ្យ​មាន​ក្រប​ខណ្ឌ​គិ​យុ​ត្ត​មួយ​ច្បាស់លាស់ ដើម្បី​ធានា​ដំណើរការ​យន្តការ​កំណត់​ប្រាក់ ឈ្នួល​អប្បបរមា មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​ធានា​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករ និយោជិត ព្រមទាំង​ធានា​នូវ​ស្ថិរភាព និរន្ត​ភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​កម្ពុជា​។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តំណាង​រាជរ​ដ្ឋា​ភិ បាល​បាន​លើក​ឡើង​ថា បញ្ជាក់​ក្នុង​សម័យប្រជុំ​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ធ្វើ​ឡើង​ក្នុង​គោលបំណង​លើ​កម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង បង្កើន​ផលិតភាព​របស់​កម្មករនិយោជិត​។ ជំរុញ​ឲ្យ​មាន​បរិ​យា​ការ​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ល្អ ប្រសើរ​ប្រកបដោយ​ភាព​ទាក់ទាញ​។ យោង​តាម​ជំពូក​២ នៃ​សេចក្តីព្រាងច្បាប់​បាន​ចែង​អំពី​ប្រាក់ ឈ្នួល​អប្បបរមា មាន​ខ្លឹមសារ​ថា ប្រាក់​ឈ្នួល​យ៉ាងតិច​ណាស់​ក៏​ត្រូវ​ឲ្យ​ស្មើនឹង​ប្រាក់​ឈ្នួល អប្បបរមា ដែល​ជា​ប្រាក់​កម្រិត​ទាប់​បំផុត​។ ធាតុ​ផ្សំ​សម្រាប់​យក​មក​ពិចារណា​ក្នុង​ការ​កំណត់​ប្រាក់ ឈ្នួល​អប្បបរមា​គឺ​ត្រូវ​ផ្តោត​លើ​លក្ខខណ្ឌ​សេដ្ឋកិច្ច តម្លៃ​ជីវភាព​រស់នៅ និង​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​។ ការ​ព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ ឬ​ដោយ​ផ្ទាល់មាត់​ណា​ដែល​ស្ថិត​ក្នុង​វិសាលភាព​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​។

ការងារ​ម៉ៅ​ការ ឬ​តាម​បរិមាណ​ផ​លិ​ផល​ប្រាក់​ឈ្នួល​ត្រូវ​គិត​យ៉ាងណា​ឲ្យ​កម្មករនិយោជិត ដែល​មានការ ប៉ិន​ប្រសប់​ធ​ម្យ​ម​ធ្វើការ​ជា​ធម្មតា​បាន​ទទួល​ក្នុង​ថេរវេលា​ដដែល​នូវ ប្រាក់​ឈ្នួល​យ៉ាងតិច​ស្មើនឹង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​ធានា​។ ចំណែក​ជំពូក​៣ បាន​ចែង​អំពី​ការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​គោរព​តាម​គោលការណ៍​ការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវធ្វើ​ឡើង​តាម​កាលកំណត់ ដោយ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​វិស័យ​ការងារ​។ ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​តែ​ជា​តួលេខ ឬ​អត្រា​ប​ម្រែ​ប ម្រួ​ល​ដែល​អាច​ព្យាករណ៍​បាន​ពោល​គឺ ត្រូវ​កើន​តាម​លំដាប់​បន្តបន្ទាប់​។ ប្រកាន់​យក​គោល ការណ៍​ឈ្នះ​ឈ្នះ​។ ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ផ្លូវការ​ស្របច្បាប់​របស់​ស្ថាប័ន​ជាតិ ឬ​អង្គភាព​នានា​ដែល​ទទួល​បន្ទុក​ផលិត​ស្ថិតិ និង​យក​លក្ខណៈ​វិ​និ​ច្ឆ័​បែប​សង្គម និង​សេដ្ឋកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៥ នៃ​ច្បាប់​នេះ​ធ្វើ​ជា​ម្ចាស់​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ