ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Apple iPhone 5 ល្បីថាលក់ដាច់បំផុតលើពិភលោក

12 ឆ្នាំ មុន

ទូរស័ព្ទ​ Apple សេ៊រី​ iPhon5 បាន​ឈរ​លើ​ទី​ផ្សារ​ប្រកួតប្រប្រជែងជាមួយទូរស័ទ្ទ​Sam sung​ Galaxy រហូតដល់ធ្វើឲ្យក្លាយជា​​ទូរស័ព្ទ​Smartphone ដែល​លក់ដាច់​ជាងគេបំផុតនៅ​លើ​ពិភ​ព​លោក​នៅត្រី​មាស​ទី៤​ក្នុងឆ្នាំ២០១២ ។ ទូរស័ព្ទ Samsung​ Android បាននាំចេញ​ចែក​ចាយដល់ទៅ១៥,៤លានគ្រឿងស្មើនឹង​៧,១% ដែលឈរនៅលំដាប់​ទី២បន្ទាប់​ពី​ទូរស័ព្ទ​​ Apple​

ទូរស័ព្ទ​ Apple សេ៊រី​ iPhon5 បាន​ឈរ​លើ​ទី​ផ្សារ​ប្រកួតប្រប្រជែងជាមួយទូរស័ទ្ទ​Sam sung​ Galaxy រហូតដល់ធ្វើឲ្យក្លាយជា​​ទូរស័ព្ទ​Smartphone ដែល​លក់ដាច់​ជាងគេបំផុតនៅ​លើ​ពិភ​ព​លោក​នៅត្រី​មាស​ទី៤​ក្នុងឆ្នាំ២០១២ ។ ទូរស័ព្ទ Samsung​ Android បាននាំចេញ​ចែក​ចាយដល់ទៅ១៥,៤លានគ្រឿងស្មើនឹង​៧,១% ដែលឈរនៅលំដាប់​ទី២បន្ទាប់​ពី​ទូរស័ព្ទ​​ Apple​ iPhone 4S លក់បាន​ដល់ទៅ​១៧,៤​គ្រឿងស្មើ​នឹង៨% ។

នាយកប្រតិបត្តិលោក Neil Mawston​ដែលជាអ្នកវិភាគយុទ្ធសាស្រ្តបាន​និយាយ​ថា៖ ទូរស័ព្ទ Apple​ iPhone 5 និង​iPhone​ ​4S ​នៃទូរ​ស័ព្ទ​ Smartphone ទាំងនេះ ត្រូវបាន​លក់ចេញ​នៅពាស​ពេញ​ពិភពលោក​នៅត្រី​មាសទី​៤​ ឆ្នាំ ២០១២​ ហើយ​នេះ​ជាជោគ​ជ័យ​នៃ​ការប្រកួត​ប្រជែង​ដែលធ្វើឱ្យតម្លៃនៃ​ទីផ្សារ​ទូរស័ព្ទ​ iPhone កើនឡើង ។ចំណែកការលក់ទូរស័ព្ទ Galaxy​​ S3 បាន​ធ្លាក់​​ចុះក្នុងការចែកចាយលើទីផ្សារ ព្រោះ​មាន​ការ​លេច​ឮពីការចេញលក់នៃទូរស័ព្ទ Galaxy​ S5 កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ​តែ​ទោះ​ជា​យ៉ាង​ណា ​Galaxy​ S3 ​មាន​ការ​ពេញ​និយម​នៅ​អាមេ​​រិកខាងជើង អឺរ៉ុប និងអាសីុ។

ទោះបីជា​តម្រូវការពិភពលោកមានការ​កើន​ឡើងក៏ Galaxy S3 ជឿជាក់ថា ខ្លួននឹង​បង្កើន​​​​​ការ​​វាយ​លុកទីផ្សារបន្ថែមទៀត ហើយនិង​បន្ត​បង្កើត GalaxyS4 ដើម្បី​វាយបកដណ្តើម​លេខ​រៀង​ពីទូរស័ព្ទ Apple​ iPhone នៅប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ។
ការស្ទាបស្ទង់ថ្មីមួយនៃអ្នកនិយមប្រើប្រាស់ ទូរស័ព្ទបានឲ្យដឹងថា ទាំងទូរស័ព្ទ iPhone5 និង​ Galaxy S5មិនសូវជាមានគេចាប់​អារម្មណ៍​ច្រើន​ជាង​​ HTC One X ឡើយ ៕