ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

De Bruyne ដាក់​ប៉ុន្មាន​ម៉ាត់​ល្មម​មួយ​ឈឺ​ទាក់ទង​ការ​ចោទ Guardiola រើស​អើ​ស​កីឡាករ

5 ឆ្នាំ មុន

ខ្សែបម្រើ​ឆ្នើម​ដែល​ជា Key Player ប្រចាំ​ក្រុម​មេឃ​ខៀវ Manchester City កីឡាករ Kevin De Bruyne…

ខ្សែបម្រើ​ឆ្នើម​ដែល​ជា Key Player ប្រចាំ​ក្រុម​មេឃ​ខៀវ Manchester City កីឡាករ Kevin De Bruyne បាន​ចេញ​មុខការ​ពារ​គ្រូបង្វឹក​របស់​ខ្លួន និង​បដិសេធ​ការ​ចោទប្រកាន់​អំពី​ការ​រើសអើង​ជាតិ​សាសន៍​ដែល​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​កីឡាករ Yaya Toure ដែល​បាន​ចោទប្រកាន់​ទៅ​លើ​គ្រូបង្វឹក​លោក Pep Guardiola ។

តារា​ឆ្នើម និង​ជា​សំណព្វចិត្ត​លោក Pep Guardiola ប្រចាំ​ក្រុម​មេឃ​ខៀវ Man City និង​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក Kevin De Bruyne បាន​និយាយ​ទៅ​កាន់ BBC World Football ថា «​ខ្ញុំ​មិនដឹង​ថា តើ​វា​ត្រូវ​បាន​សរសេរ​យ៉ាងម៉េច​ទេ ឬ​បើ​វា​ជា​រឿង​បំផ្លើស ។ ព្រោះ​នៅ​ពេល​ដែល​អ្នក​មិន​បាន​លេង អ្នក​តែងតែ​ព្យាយាម​រក​មូលហេតុ ។ ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​នោះ​ទេ វា​ពិតជា​ចម្លែក​ណាស់ ប្រសិនបើ​គ្រូបង្វឹក (Pep Guardiola) ជា​អ្នក​ប្រកាន់ពូជសាសន៍​ជាមួយ​កីឡាករ​ស្បែក​ខ្មៅ​ទាំងអស់​ដែល​មាននៅ​ក្នុង​ក្រុម​(Manchester City) របស់​យើង​» ។

Ivorian បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ France Football ថា «​ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​ម្នាក់​ដែល​ផ្តួល​អាថ៌​កំបាំង​របស់ Guardiola ។ ប្រហែលជា​ជនជាតិ​អាហ្វ្រិក​របស់​យើង​គេ​មិន​បាន​ចាត់ទុកជា​មនុស្ស​ដូច​គ្នា​ទេ​មើលទៅ ព្រោះ​អ្នក​តែងតែ​ឃើញ​ពី​ការ​រើសអើង​កីឡាករ​អាហ្វ្រិក​មាននៅ​គ្រប់​ទីកន្លែង​» ។ ទោះជា​យ៉ាងណា​កីឡាករ Yaya Toure បាន​សំរេចចិត្ត​ចាក​ចេញពី​ក្រុម Manchester City នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ៕

ប្រភព ៖ Marca, ប្រែ​សម្រួល ៖ សំណាង