ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​ឃ្មុំ​មក​នៅ​ក្នុងផ្ទះ​នាំ​ចង្រៃ ឬ​នាំ​ទ្រព្យ ?

5 ឆ្នាំ មុន

ជំនឿ​បែប​រូបី​ក្តី អរូបី​ក្តី កាលពីដើម​ខ្មែរ​យើង​ជឿ​ណាស់ ហើយ​ធ្វើ​តាម​មិន​លម្អៀង​ឡើយ តែ​មក​ដល់​សម័យ​បច្ចុប្បន្ន​ហាក់ដូចជា​មានការ​រំសាយចិត្ត​ខ្លះ ប៉ុន្តែ​ក៏​គង់នៅ​ធ្វើ​តាម​លំ​អាន​ចាស់​ដដែល ។   ជំនឿ​លើ​ឃ្មុំ​មក​ទំ​នៅ​ក្នុងផ្ទះ ចាស់​បុរាណ​បាន​កំណត់​ថា…

ជំនឿ​បែប​រូបី​ក្តី អរូបី​ក្តី កាលពីដើម​ខ្មែរ​យើង​ជឿ​ណាស់ ហើយ​ធ្វើ​តាម​មិន​លម្អៀង​ឡើយ តែ​មក​ដល់​សម័យ​បច្ចុប្បន្ន​ហាក់ដូចជា​មានការ​រំសាយចិត្ត​ខ្លះ ប៉ុន្តែ​ក៏​គង់នៅ​ធ្វើ​តាម​លំ​អាន​ចាស់​ដដែល ។

 

ជំនឿ​លើ​ឃ្មុំ​មក​ទំ​នៅ​ក្នុងផ្ទះ ចាស់​បុរាណ​បាន​កំណត់​ថា បើ​សត្វ​ឃ្មុំ​ទាំងនោះ​មក​ទំ​បែក​គ្នា​គឺ​នៅ​ត្រង់នេះ​មួយ ត្រង់នោះ​មួយ ឬ​ខ្លះ​ទំ​ឯណោះ ខ្លះ​ទំ​ឯណេះ លោក​ថា សភាព​ឃ្មុំ​បែប​នេះ​ពុំ​ល្អ​ឡើយ ត្រូវ​រើ​ផ្ទះ​ចេញពី​កន្លែង​ចាស់ ទៅ​នៅ​កន្លែង​ផ្សេង ទោះជា​ស្ថិត​ក្នុង​បរិវេណ​ដី​ផ្ទះ​ដដែល គ្រាន់តែ​ធ្វើ​យ៉ាងណា​កុំឱ្យ​ចំ​ទីតាំង​ចាស់​ទៅ​បាន​ហើយ ។

តែបើ​វា​មក​នៅ​មួយ​ដុំ​រួម​គ្នា ទោះជា​ទំ​នៅ​ទិស​ណា​ក្តី ក៏​សឹង​ប្រសើរ​ហោង តែ​ត្រូវ​រៀបចំ​បូជា​ដូច​ក្បួន​ដំបូក​ដែរ គឺ​ត្រូវធ្វើ​ពែ​៩ មាន​កន្ទោង​១៥ ដាក់​បង្អែម ច​ង្អា​ប ចេក អំពៅ លាជ​និង​គ្រឿ​សក្ការៈ​ដទៃ​ទៀត​តាម​ការ​គួរ រួច​ធ្វើ​ពិធី​បូជា​នាំ​វត្ថុ​ទាំងនោះ​ទៅ​ទិសបូព៌ រួច​ចាំ​ដេញ​ឃ្មុំ​នោះ​ចេញពីផ្ទះ ម្ចាស់​លំនៅ​ឋាន​នឹង​បាន​រស់នៅ​ជា​សុខ​តរៀង​ទៅ ។