ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែនអាកាស​​​អា​ចរឹត​ត្បិត​សម្រាប់​ការ​ជួប​គ្នា​កំពូល​ត្រាំ​-​គី​ម

5 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ​៖ ​ក្នុង​កំណត់ហេតុ​មួយ អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ICAO​ និង​រដ្ឋ​បាល​អាកាសចរណ៍​ស៊ីវិល​អា​មេ​រិ​ក FAA រាយការណ៍​នា​ថ្ងៃ​ទី​៦ ​មិថុនា​ថា ដែនអាកាស​សិង្ហ​បុរី…

ប្រទេស​សិង្ហ​បុរី ​៖ ​ក្នុង​កំណត់ហេតុ​មួយ អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ICAO​ និង​រដ្ឋ​បាល​អាកាសចរណ៍​ស៊ីវិល​អា​មេ​រិ​ក FAA រាយការណ៍​នា​ថ្ងៃ​ទី​៦ ​មិថុនា​ថា ដែនអាកាស​សិង្ហ​បុរី នឹង​ត្រូវ​រឹត​ត្បិត​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១២ ​មិថុនា​ រវាង​ប្រធានា​ធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន​។

យោង​តាម​កំណត់​ហេតុនេះ ដែនអាកាស​ស្ថិត​ពីលើ​សិង្ហ​បុរី​នឹង​ត្រូវ​រឹត​ត្បិត​បណ្ដោះ​អាសន្ន​​នា​ថ្ងៃ​ទី​១១ ទី១២​ និងទី​១៣ ​មិថុនា​។ ​រាល់​យន្តហោះ​ដែល​មក​ដល់​ព្រ​លាន​យន្ត​ហោះ CHANGI ត្រូវ​បន្ថយល្បឿន ហើយ​ត្រូវ​អនុវត្ត​ការ​រឹ​ត​ត្បិត​នានា លើ​ការ​ប្រើប្រាស់​ផ្លូវ​​ព្រ​លាន ដោយសារ​ហេតុផល​សន្តិសុខ​ជាតិ​។ ​សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន ការ​អះអា​ង​ណាមួយ​របស់​ព្រ​លាន​យន្តហោះ CHANGI នៅឡើយទេ​។

ចំពោះ​ការ​ជួប​គ្នា​កំពូល​នេះ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ ​អា​បេ ​ដែល​នឹង​ពិភាក្សា​គ្នា​​ម្ដងទៀត នា​ថ្ងៃ​ទី​៧​ មិថុនា​ ជាមួយ​លោក​ត្រាំ នឹង​ទទូច​កុំ​ឲ្យ​លោក​ត្រាំ​ភ្លេច​ការ​ព្រួយ​បារម្ភ​ទាំងឡាយ​ខាង​សន្តិសុខ​របស់​ក្រុង​តូ​ក្យូ ខណៈ​មាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​​ជាមួយ​លោក​គី​ម​ ជុង​អ៊ុ​ន​។

តាំងពី​លោក​ត្រាំ​ចូល​កាន់កាប់​សេត​វិមាន​មក លោក​អា​បេ​ បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក ៣០​លើក​រួច​មក​ហើយ ទាំង​សម្ងាត់​ ទាំង​ទល់មុខ​គ្នា​។​ ក្រុង​វ៉ា​ស៊ិ​ន​តោន ​ដឹង​ច្បាស់​ពី​ជំហរ​ជប៉ុន​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង​។ ​តំណាង​មួយ​រូប​របស់​ក្រសួងការបរទេស​ជប៉ុន​ថ្លែង​ថា ជប៉ុន​ចង់​ឲ្យ​មានការ​រំលាយ​ចោល​ទាំងស្រុង អាច​ត្រួតពិនិត្យ​បាន ​ហើយ​ពុំ​មានការ​ប្រែ​​ក្រឡាស់ រាល់​អាវុធ​សម្លាប់​រង្គាល​ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក ទោះ​បាញ់​បាន​ចម្ងាយ​ណា​ក្ដី​។ ​ជំហរ​ជប៉ុន​ពុំ​មានការ​ផ្លាស់​ប្ដូរ​ឡើយ​។

ចំពោះ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន​វិញ ថ្លែង​នា​ថ្ងៃ​ទី​៥ ​មិថុនា​ថា​ ការ​សម្រេច​របស់​លោក​ត្រាំ រៀបចំ​ការ​ជួប​គ្នា​កំពូល​ជាមួយ​លោក​គី​ម​ ជុង​អ៊ុ​ន ​ជា​ការ​សម្រេច​ដ៏​អង់​អាច​​ក្លាហាន​ និង​ចាស់ទុំ​មួយ ដោយ​លោក​បញ្ជាក់​ថា ​លោក​សង្ឃឹមលើ​ច្រកចេញ​ជា​វិជ្ជ​មាន​​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ