ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ និង​លោក​គី​ម ជុង​អ៊ុ​ន នឹង​ជួប​គ្នា​នៅ​​ថ្ងៃ​12 មិថុនា

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ៖ សេត​វិមាន​រាយការណ៍​នា​ថ្ងៃ​ទី​៤ មិថុនា​ថា ប្រ​ធានា ធិ​បតី​​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នឹង​ជួប​គ្នា​នា​ថ្ងៃ​ទី​១២ មិថុនា វេលា​ម៉ោង​៩​ព្រឹក​នៅ​សិង្ហ​បុរី…

សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ៖ សេត​វិមាន​រាយការណ៍​នា​ថ្ងៃ​ទី​៤ មិថុនា​ថា ប្រ​ធានា
ធិ​បតី​​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នឹង​ជួប​គ្នា​នា​ថ្ងៃ​ទី​១២ មិថុនា វេលា​ម៉ោង​៩​ព្រឹក​នៅ​សិង្ហ​បុរី ។

ដោយ​ប្រកាស​ពេល​ម៉ោង​នៃ​ការ​ជួប​គ្នា​កំពូលជា​ប្រវត្តិសាស្ត្រ​នេះ អ្នកនាំពាក្យ​សេត​វិមាន លោកស្រី SARAH SANDERS ថ្លែង​ថា ការ​រៀបចំនានា​កំពុង​តែ​បង្ហើយ ដោយ​ក្រុម​អ្នក​រៀបចំ​នៅ​សិង្ហ​បុរី​។​លោកស្រី​ក៏​អះអាង​ផង​ដែរ​ថា គណៈប្រតិភូ​មួយទៀត​របស់​អា​មេ​រិ​ក​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត លោក​SUNG KIM បាន​ធ្វើការ​ចរចាខាង​ការទូត​យ៉ាង​វិជ្ជមាន​បំផុត ជាមួយ​បណ្ដា​មន្ត្រី​កូរ៉េ​ខាងជើង នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ដែល​ពុះ​ចែក​កូរ៉េ​ទាំង​២​។​ការ​រីក​ចម្រើន​សំខាន់​ៗ​ត្រូវ​សម្រេច​បាន ។

ម្យ៉ាងវិញទៀត​អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា លោក​ត្រាំ​ចាត់​ទុក​សំខាន់​ណាស់ សារ​លិខិត​ដែល​លោក​គី​ម​ជុង​អ៊ុ​ន​ផ្ញើ​ជូន​លោក តាម​រយៈ​លោក​KIM YONG CHOL ដៃស្ដាំ​មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​សេត​វិមាន ។

លោក​ត្រាំ​អះអាង​ថា​ទិស​ដៅ​របស់​លោក ​គឺរារាំង​កូរ៉េ​ខាងជើង​មិន​ឲ្យ​មាន​អាវុធ​នុយ​ក្លេអ៊ែរ ។ ទោះបី​យ៉ាងណា​លោក​បាន​បន្ទន់​សំឡេង ដោយ​ថា បញ្ហា​នោះ​នឹង​ពុំ​អាច​ដោះស្រាយ​បាន​ក្នុង​កិច្ចប្រជុំ​តែ​មួយ​បាន​ទេ ។

ចំណែក​កូរ៉េ​ខាងជើង​ចង់​ឲ្យ​មានការ​ដោះស្រាយ​ជា​ដំណាក់​ៗ ហើយ​ចង់​ឲ្យ​ទទួល​បាន​ការ​ធានា​មួយ​ដល់​សន្តិសុខ​របស់​ខ្លួន​ព្រមទាំង​ទទួល​បាន​ជំនួយ​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ