ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាឆ្នើម Messi ដាក់មួយម៉ាត់នេះពិតជាគួរឱ្យគោរព

5 ឆ្នាំ មុន

តារាល្បី Messi បានទទូចថា រូបលោកមិនដែល​ចាត់ទុកខ្លួនឯង​ជាកីឡាករបាល់ទាត់​ល្អបំផុត​ក្នុង​លោក​ដូច​មហា​ជនធ្លាប់គិតទេ ។ ខ្សែប្រយុទ្ធមុតស្រួចវ័យ ៣០ ឆ្នាំ Messi ដែលកំពុងរៀបចំខ្លួនសម្រាប់ចូលសមរភូមិ…

តារាល្បី Messi បានទទូចថា រូបលោកមិនដែល​ចាត់ទុកខ្លួនឯង​ជាកីឡាករបាល់ទាត់​ល្អបំផុត​ក្នុង​លោក​ដូច​មហា​ជនធ្លាប់គិតទេ ។ ខ្សែប្រយុទ្ធមុតស្រួចវ័យ ៣០ ឆ្នាំ Messi ដែលកំពុងរៀបចំខ្លួនសម្រាប់ចូលសមរភូមិ World Cup ២០១៨ ​នៅ​ប្រទេសរុស្ស៊ីជាមួយក្រុមជម្រើស​ជាតិអាហ្សង់​ទីន​ត្រូវ​បាន​មហាជន​ចាត់ទុកថាជាកីឡាករល្អដាច់គេម្នាក់ក្នុងចំណោមតារាល្បីៗផ្សេងទៀតក្នុងការប្រកួតទោះបីជារូបគេមិនដែលឈ្នះពានរង្វាន់ធំៗជាមួយក្រុមជម្រើសជាតិក៏ដោយ ។

ម្ចាស់ជ័យលាភីពានបាល់មាស Ballon d’Ore ៥ ជំនាន់និយាយក្នុងបទសម្ភាសន៍ជាមួយទស្ស​នា​វដ្តី Paper Magazine ថា «ខ្ញុំមិនចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុត​ទេគ្រាន់តែគិតថាខ្ញុំគឺ​ជាកីឡាករធម្មតា​ម្នាក់​ដូច​គេឯងដែរព្រោះនៅលើទីលានប្រកួតពួកយើងជាកីឡាករដូចគ្នា» ។​ ស្ថិតក្នុងពូល D នៃព្រឹត្តិការណ៍ World Cup ២០១៨ អាហ្សង់ទីននឹងប៉ះក្រុមអ៊ីស្លង់ នីហ្សេរីយ៉ា និងក្រូអាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ