វិនិយោគិនជំរុញប្រទេស G7 ងាកចេញពីធ្យូងថ្ម
ទីក្រុងអូស្លូ ៖ កាលពីថ្ងៃចន្ទ វិនិយោគិនធំៗបានស្នើដល់អ្នកដឹកនាំក្នុងប្រទេសអភិវឌ្ឍន៍ធំៗទាំង៧ ឬ Group of Seven (G7) ឲ្យងាកចេញពីការប្រើប្រាស់ធ្យូងថ្មសម្រាប់ផលិតថាមពល…
ទីក្រុងអូស្លូ ៖ កាលពីថ្ងៃចន្ទ វិនិយោគិនធំៗបានស្នើដល់អ្នកដឹកនាំក្នុងប្រទេសអភិវឌ្ឍន៍ធំៗទាំង៧ ឬ Group of Seven (G7) ឲ្យងាកចេញពីការប្រើប្រាស់ធ្យូងថ្មសម្រាប់ផលិតថាមពល…
ទីក្រុងអូស្លូ ៖ កាលពីថ្ងៃចន្ទ វិនិយោគិនធំៗបានស្នើដល់អ្នកដឹកនាំក្នុងប្រទេសអភិវឌ្ឍន៍ធំៗទាំង៧ ឬ Group of Seven (G7) ឲ្យងាកចេញពីការប្រើប្រាស់ធ្យូងថ្មសម្រាប់ផលិតថាមពល ដើម្បីកាត់បន្ថយបម្រែបម្រួលបរិយាកាស បើទោះជាក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានបដិសេធយ៉ាងខ្លាំងក្តី ។
ពួកគេនិយាយថា ផែនការរបស់រដ្ឋាភិបាលលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅទន់ខ្សោយណាស់ ដើម្បីដាក់កម្រិតលើការប្រែប្រួលបរិយាកាស នៅពេលអ្នកដឹកនាំទាំងនេះបានព្រមព្រៀងក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីឆ្នាំមុនថា លោកដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ។
ក្រុមវិនិយោគិនចំនួន២៨៨រូបបានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយមុនកិច្ចប្រជុំ G7 នៅប្រទេសកាណាដា ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ថា ៖« ការងាកទៅកាន់ថាមពលបៃតងបានកើតមានឡើងនៅជុំវិញពិភពលោក ប៉ុន្តែរដ្ឋាភិបាលត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត» ។
ដើម្បីកាត់បន្ថយបម្រែបម្រួលបរិយាកាស វិនិយោគិនទាំងនេះបានស្នើឲ្យរដ្ឋាភិបាលងាកចេញពីការប្រើប្រាស់ថាមពលធ្យូងថ្មទូទាំងពិភពលោក ដោយដាក់កាលបរិច្ឆេទកំណត់បញ្ឈប់ការឧបត្ថម្ភធន និងបង្កើនតម្លៃកាបូន ។
ពួកគេក៏បានជំរុញឲ្យរដ្ឋាភិបាលពង្រឹងផែនការជាតិ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ២០២០ និងធានាថា ក្រុមហ៊ុនអាចធ្វើរបាយការណ៍ហិរញ្ញវត្ថុទាក់ទងនឹងបរិយាកាសកាន់តែល្អប្រសើរផងដែរ ។
តាមទិន្នន័យរបស់ធនាគារពិភពលោកបង្ហាញថា វិនិយោគិនទាំងនេះសរសេរថា បណ្តាប្រទេស និងក្រុមហ៊ុនណាដែលបានអនុម័តកិច្ចព្រមព្រៀង Paris climate ពួកគេនឹងមើលឃើញមានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ព្រមទាំងទាក់ទាញការវិនិយោគបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ