ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំណត់​ថ្ងៃ​ទី​៧​មិថុនា បើក​សម័យប្រជុំ​ពេញអង្គ​អនុម័ត​ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​របៀបវារៈ​មួយ​ចំនួន​ទៀត​មុន​នឹង​បញ្ចប់​អាណត្តិ​ទី​៥ រដ្ឋសភា​។ លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ គណៈ​ក ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ថា​អចិន្ត្រៃយ៍ រដ្ឋសភា​បាន​លើកដៃ​កំណត់​យក​ថ្ងៃ​ទី​៧ មិថុនា ខាង​មុខ​នេះ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សេចក្តី​ព្រាង​វិសោធនកម្ម​ចំនួន​ពីរ​ទៀត​។ អ្នកនាំពាក្យ​រដ្ឋសភា​ក៏​បាន​លើក​ឡើង​ថា របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នូវ​៖ ទី​១-​សេចក្តីព្រាងច្បាប់​ស្តី​ពី ប្រាក់​ឈ្នួល​អប្បបរមា​។ ទី​២- សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច “​គ​” ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តី​ពី​ការងារ​។

និង​ទី​៣-​សេចក្តីព្រាងច្បាប់​ស្តី​ពី វិសោធនកម្ម មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ ដល់ មាត្រា​៥៩ មាត្រា​៦៥ ដល់​មាត្រា​៦៨ នៃ​ច្បាប់​ស្តី​ពី​ស្តង់ដា​កម្ពុជា​។ ជាមួយ​គ្នា​នោះ​ដែរ លោក ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​ឲ្យ​ដឹង​ថា យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ក្នុង​សម័យប្រជុំ​នីមួយ​ៗ រដ្ឋសភា​មាន​រយៈពេល ៣​ខែ ដែល​គិត​ទៅ​រដ្ឋសភា​នឹង​បិទ​នៅ​ថ្ងៃ​ទី​៨ ឬ​៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ លោក​បញ្ជាក់​ថា​« សម័យប្រជុំ​រដ្ឋសភា មិន​ទាន់​បិទ​ការ​ប្រជុំ​សម្រាប់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៧ មិថុនា បាន​ទេ​។ គឺ​ទាល់តែ​រយៈពេល​យ៉ាង​យូរ​បី​ខែ ទើប​បិទ​បាន អ៊ីចឹង​ប្រសិនបើ​សម័យប្រជុំ ពិនិត្យ​ច្បាប់​ទាំង​បី រដ្ឋសភា​នឹង​ផ្អាក​សម័យប្រជុំ​សិន ក្នុង​ការ​រង​ចាំ​ថា​តើ​មានច្បាប់​ថ្មី មក​ជូន រដ្ឋសភា​មក​អនុម័ត​ទៀត​ទេ ? បើ​អត់​មាន​ទេ យើង​ក៏​នៅ​រង​ចាំ​រហូត​ដល់​ថ្ងៃ​ទី​៨ កក្កដា​បើ​ប្រកាស បិទ​សម័យប្រជុំ​តែ​ម្តង​»​។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់ និង​សេចក្តី​វិសោធនកម្ម​ច្បាប់ ខាងលើ​ត្រូវ បាន​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។ ក្នុង​នោះ​ខ្លឹមសារ​នៃ សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បរ​មា រៀបចំ​ឡើង​មាន គោលបំណង​
​ច្បាប់​នេះ​មាន​គោល​បំ​ណ ង​ដូច​តទៅ​៖ លើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផ លិ​ត​ភាព​របស់​កម្មករ និយោជិត​។ ជម្រុញ​ឲ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​ប្រកបដោយ ភាព​ទាក់ទាញ​។ ជាង​នេះ គោលដៅ​ច្បាប់​នេះ​មាន​គោលដៅ ធានា​ការ​កំណត់​ប្រាក់​ឈ្នួល អប្ប​បរ មា​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តី​ពី​ការងារ​។ បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល អប្បបរមា​តាម​បែប​វិទ្យាសាស្ត្រ ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច​។

 បង្កើត​ក្រុមប្រឹក្សា​ជាតិ ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេង​ៗ របស់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តី​ពី​ការងារ​។ វិសាលភាព​
​ច្បាប់​នេះ​មាន​វិសាលភាព​គ្របដណ្ដប់​លើស​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តី​ពី​ការងារ​។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ការ​អភិវឌ្ឍ ក្រប​ខណ្ឌ​គតិ​យុ​ត្ត ដើម្បី​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។ ការ​បង្កើត​ឲ្យ​មាន​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​មួយ​ច្បាស់លាស់ ដើម្បី​ធានា​ដំណើរការ យន្តការ កំណត់​ប្រាក់​ឈ្នួល អប្បបរមា គឺ​ពិតជា​មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់ ក្នុង​ការ​ធានា​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏​ដូច​ជា​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករនិយោជិត ព្រមទាំង​ធានា​នូវ​ស្ថិរភាព និរន្ត​ភាព នៃ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​មក​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ