ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ទុករឿងចែកផ្លូវជាមួយ Real Madrid ឬអត់មួយឡែក ងាកផ្តោតលើរឿងធំ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង Cristiano Ronaldo បាន​ទុក​រឿង​អនាគត​នៅ​ក្នុង​ក្លិប​អធិរាជ​ស​មួយ​ឡែក ហើយ​ផ្តោតអារម្មណ៍​តែ​លើ​ការ​ប្រកួត World Cup…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង Cristiano Ronaldo បាន​ទុក​រឿង​អនាគត​នៅ​ក្នុង​ក្លិប​អធិរាជ​ស​មួយ​ឡែក ហើយ​ផ្តោតអារម្មណ៍​តែ​លើ​ការ​ប្រកួត World Cup នៅ​រុ​ស្ស៊ី ។ តាំងពី​យកឈ្នះ​ក្នុង​ការ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ភ្លាម Ronaldo បាន​ចូល​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​ភ្លាម ។ រូបគេ​មិន​បាន​ខ្វល់​រឿង​ប្រាប់​អ្នកកាសែត​ពី​អនាគត​របស់​ខ្លួន​ថា តើ​នឹង​បន្ត​នៅ​ក្លិប Real Madrid បន្ត​ទៀត​ដែរ​ឬទេ?

Ronaldo បាន​និយាយ​កាលពី​ចប់​ការ​ប្រកួត Champions League ភ្លាម​ថា «​ខ្ញុំ​នឹង​ប្រាប់​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ។ ការ​ដែល​អាច​លេង​នៅ Real Madrid គឺ​ពិតជា​ប្រសើរ​ណាស់ ។ តែ​ខ្ញុំ​មិន​អាច​ប្រាកដ​ថា​នឹង​នៅ​លេង​ទៀត​នោះ​ទេ ។ ក្នុង​ជីវិត​របស់ខ្ញុំ លុយ​និង​ភាព​ល្បីល្បាញ​មិនមែន​ជា​រឿង​សំខាន់​មួយ​មុខ​គត់​នោះ​ឡើយ​» ។

នៅ​ពេល​នេះ Ronaldo មិន​បញ្ចេញមតិ​អ្វី​ឡើយ ក្រៅពី​នៅ​ហ្វឹកហាត់​ជាមួយនឹង​សមាជិក​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន ។ ការ​មិន​ព្រម​ប្រាប់​បែប​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង ព្រោះថា​អ្នកចាត់ការ​ក្លិប លោក Zidane ទើបតែ​ចាកចេញ​ដែរ ដែល​អាច​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​របស់ Ronaldo៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ