ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិ​កាណ៍កីឡា​ជាតិយប់មិញ​​នេះ​ពិតជា​មិនធម្មតា​ឡើយ​មើលចុះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិ​កាណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ បាន​រៀបចំ​ធ្វើ​ពិធី​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ មិថុនា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេ​បតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិ​កាណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ បាន​រៀបចំ​ធ្វើ​ពិធី​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ មិថុនា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេ​បតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន​។

លោក​ថោ​ង ខុនរ​ដ្ធ​មន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ថា ព្រឹ​ត្ត​ការណ៍​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ការ​ប្រទាន​ភ្លើង​គប់ ពី​សំណាក់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពោ​ពេញ​ដោយ​មោទនភាព​បំផុត ដោយ​បាន ការ​ចូលរួម​ពី​សំណាក់​មហាជន​ជិត​៦​ម៉ឺន​នាក់ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា រយៈពេល​១១​ថ្ងៃ នៃ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មក​ពី​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី និង​អ្នក​សង្កេតការណ៍​អាស៊ី អាគ្នេយ៍​បាន​ធ្វើការ​វាយតម្លៃ​យ៉ាង​ខ្ពស់​ថា ការ​ប្រកួត​នេះ​ពិតជា​បាន​គោរព​ទៅ​តាម​ស្តង់ដា​អន្តរជាតិ និង​នីតិវិធី​ត្រឹមត្រូវ ។

ចំណែក​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​វិញ បាន​មើលឃើញ​ថា ការ​ប្រកួត​នេះ មានការ​ឯកភាព​គ្នា និង​សាមគ្គីភាព​គ្នា​បាន​យ៉ាង​ផុលផុស គោរព​វិន័យ គោរព​បទ​បញ្ញា​ជា​នៃ​ការ​ប្រកួត ជា​ពិសេស​កីឡាករ​កីឡាការិនី គោរព​បាន​នូវ​សីលធម៌ និង​វិន័យ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ លោក​ក៏​បាន​ធ្វើការ កោតសរសើរ​ដល់​គណៈកម្មការ រៀបចំ​ការ​ប្រកួត​ដែល​បាន​យកចិតទុកដាក់​ក្នុង​ការ​តាមដាន​រាល់​កម្មវិធី​ប្រកួត​មាន ភាព​មមាញឹក​ផ្ដល់​ភាព​កក់ក្ដៅ ដល់​កីឡាករ​កីឡាការិនី ។

លោក​បាន​លើក​ឡើង​ថា កម្រិត​នៃ​ការ​ប្រកួត​រវាង​រាជធានី​ខេត្ត​មាន​ភាព​ខ្ពស់​ទាប ជាង​គ្នា​មែន ក៏​ប៉ុន្តែ​តាម​រយៈ​នេះ លោក​ចង់ឱ្យ​មានការ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ការ​ប្រ​រ​កួត​លើក​ក្រោយ​ៗ​ទទួល​បាន​ជោគជ័យ ។

លោក​ក៏​បានឱ្យ​ដឹងផង​ដែ​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ​ទទួល​បាន​ជោគជ័យ ក៏​បាន​ដោយសារ​ការ​ចូលរួម​ពី​អ្នក​ស្ម័គ្រចិត្ត​រាប់​ពាន់​នាក់​មក​ពី​តាម​ស្ថាប័ន​នានា នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ លោក​ចង់ឱ្យ​បេសកកម្ម​ប្រកួត​កីឡា​ជាតិ​បន្ត​គោលដៅ​និង​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ បាន​ល្អ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា ម្ចាស់ផ្ទះ​ជា​លើក​ដំបូង ។

លោក​ហង់ ជួនណា​រ៉ុ​ន រ​ដ្ធ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ជាតិ​នេះ បាន​យក​លំនាំ​តាម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ទាំងអស់ ទាំង​ពិធី​បើក និង​បិទ ការ​ធ្វើ​បែប​នេះ ដើម្បី​តម្រង់​ទិស​ទៅ​ប្រកបដោយ​ស្តង់ដា ។ លោក​បានឱ្យ​ដឹង​ទៀត​ថា​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ​មាន​កីឡាករ​កីឡាការិនី មក​ពី​២៥​ខេត្ត​ក្រុង និង​៤​ក្រសួង ដែល​មាន​ប្រតិភូ​កីឡា​ចូលរួម​ចំនួន​៤១៦៣​នាក់ ។

ចំណែក​មេដាយ​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​ដ​ណ្ដើ​មាន​ចំនួន​៨៨៥ ក្នុង​នោះ​មេដាយមាស ២៦៤ មេដាយ​ប្រាក់​២៦៤ និង​មេដាយ​សំរឹទ្ធ​៣៥៧ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ថ្នាក់ដឹកនាំ​កីឡា​ទាំង​២៨ រាជធានី​ខេត្ត​បាន​ខិតខំ​ចូលរួម​អភិវឌ្ឍន៍ និង​ការ​បណ្ដុះ បណ្ដា​កីឡាករ​វ័យក្មេង​បាន​ល្អ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ថា ប្រធាន បទ​នៃ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ គឺ​«​កីឡា​នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​» សម្ដេច​ក៏​បាន​ធ្វើការ​កោតសរសើរ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក៏​ដូច​ជា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​បាន​រៀបចំ​កម្មវិធី​ប្រកួត​នេះ​ឡើង ក្រោម​បរិបទ​ប្រទេស​មាន​សុខ​សន្តិភាព និង​បាន​រៀបចំ​ការ​ប្រកួត​ប្រកបដោយ​ជោគជ័យ ។ សម្ដេច​បាន​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ទៀត​ថា ទម្រាំ​ដល់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ យើង​និង​ប្រារ​ព្វ​ពិធី​នេះ​ចំនួន​២​លើក​ជា​បន្ត​ទៀត ។ សម្ដេច​ក៏​មិន​ភ្លេច​ផង​ដែរ ចំពោះ​កីឡាករ កីឡាការិនី និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ដែល​ញ៉ាំង​ឱ្យ​កម្មវិធី​នេះ ទទួល​បាន​ជោគជ័យ​ចាប់តាំងពី​ដើម​ដល់​ចប់ ។ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ចំពោះ​បណ្ដា​ខេត្ត​និង​រាជធានី​ទាំងអស់​សុទ្ធ តែ​ដណ្ដើម​បាន​មេដាយ មាន​តែ​ខេត្ត​ប៉ៃលិន​ប៉ុណ្ណោះ ដែល​ពុំ​ទទួល​បាន​មេដាយ និង​គេ ហើយ​សម្ដេច​ក៏​សង្ឃឹមថា ការ​ប្រកួត​កីឡា​ជាតិ​លើ​ទី​៣​ឆ្នាំ​២០២០ ខេត្ត​ប៉ៃលិន និង​ទទួល​បាន​មេដាយ ។ សម្ដេច​ក៏​បាន​លើក​ឡើង​ចំពោះ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ដែល​តែងតែ​ចូលរួម​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ​បន្ថែម ក្រសួង​សេ​ដ្ធ​កិច្ច និង​ហិរញ្ញវត្ថុ​មួយទៀត ដែល​ថ្នាក់ដឹកនាំ​ចូល​ចិត្ត​កីឡា ហើយ សម្ដេច​ក៏​សង្ឃឹម​ផង​ដែរ​ថា ឆ្នាំ​ក្រោយ និង​មាន​ស្ថាប័ន​ជាតិ​ចូលរួម​ប្រកួត​កីឡា បាន​ច្រើន​ជាង​នេះ ។

សម្ដេច​ក៏​មានការ​កោតសរសើរ​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ ធំ​ជាង​លើក​ទី​១​និង​មាន​អត្ថន័យ​ល្អ​ប្រសើរ​បំផុត រហូត​ដល់​ព្រះមហាក្សត្រ​ជាទី​សក្ការ​របស់​យើង​ទៀត​ផង ។ សម្ដេច​ក៏​សង្ឃឹម​ផង​ដែរ ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០ និង​ធ្វើ​ឡើង​ធំ​ជាង​នេះ ហើយ​ល្អ​ជាង​នេះ ហើយ​សម្ដេច​ក៏​បាន​ជម្រុញ ដល់​បណ្ដា​ខេត្ត និង​រាជធានី​បន្ត​ការ​ចូលរួម​ការ​ប្រកួត​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ