ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាយៗ…ទទួលបានផលច្រើនហើយ បានបន្លែធម្មជាតិគ្មានគីមីទៀត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នោះ មន្ត្រី​ជំនាញ​បាន​បង្រៀន​ពី​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​មាន​ដូច​ជា ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម ស្រុក​កងមាស និង​ស្រុក​ចំការលើសម្រាប់​ផ្ត​ត់​ផ្គង់​ទីផ្សារ​នានា​ក្នុង​ខេត្ត ។ ជាមួយ​នោះ​ក៏​ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ខាងក្រៅ​ដែល​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព…

ខេត្តកំពង់ចាម ៖ ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នោះ មន្ត្រី​ជំនាញ​បាន​បង្រៀន​ពី​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​មាន​ដូច​ជា ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម ស្រុក​កងមាស និង​ស្រុក​ចំការលើសម្រាប់​ផ្ត​ត់​ផ្គង់​ទីផ្សារ​នានា​ក្នុង​ខេត្ត ។ ជាមួយ​នោះ​ក៏​ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ខាងក្រៅ​ដែល​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព ។

កសិករ​ឈ្មោះ ម៉ៅ ធន អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​កោះដាច់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​០២ មិថុនា ថា​សម្រាប់​ដំណាំ​ដាំ​ដុះ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​២​ហិ​កតា​កន្លង​មក​ធ្លាប់​បាន​ដាំពោត និង​ចេក ព្រមទាំង​បន្លែ​ផ្សេង​ទៀត​សម្រាប់​ប្រមូល​ផល​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ដោះស្រាយ​ជីវភាព​គ្រួសារ​ជាមួយ​នោះ​ការ​ប្រើ​ជីគីមី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព ។

កសិករ​នេះ​បន្ត​ថា ទើបតែ​កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ចុះ​មក​បង្រៀន​ពី​បច្ចេកទេស​ដល់​ភូមិឋាន​របស់​គាត់​តែ​ម្តង​ក្នុង​នោះ​មាន​ប្រជា​កសិករ​ចូលរួមជាង​១០​នាក់​ដោយ​បាន​ប្រើ​ពេល​១​ខែ ។ ក្រោយ​ពី​បាន​ចង​ចាំ​នូវ​ទ្រី​ស្តី​ហើយ​នោះ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​បង្ហាញ​ដល់​ចំការ​តែ​ម្តង​ដោយ​បាន​ធ្វើ​ថ្នាល​រហូត​ដល់​ទៅ​១៣​ថ្នាល ហើយ​ប្រើ​ជី​កំ​ប៉ុ​ស្ត៏​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​អង្កាម លាមក​គោ និង​លាយ​កំបោរ​ស​ដើម្បី​សម្លាប់​មេរោគ យក​មក​ដាក់​តាម​ថ្នាល់​នីមួយ​ៗ​ហើយ​គាត់​បាន​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ ក្នុង​ពេល​ដែល​បេះ​ម្តង​ៗ​បាន​ជាង​២០​គីឡូក្រាម ។

១​គីឡូក្រាម​លក់​បាន​តំលៃ ២៥០០​រៀល​ទោះបី​ផល​ដែល​បាន​មក​ប៉ុន្មាន​ក៏​មិន​សល់​ដែរ ដោយ​មានអតិថិជន​អ្នកលក់​នៅ​ក្រុង​កំពង់ចាម​មក​កម្ម​ង់​ទិញ​បន្តបន្ទាប់​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​ទិន្ន​ផល​ដែល​បាន​មក​មិន​អាច​ផ្ត​ត់​ផ្គង់​គ្រប់​នោះ​ទេ​មាន​អ្នកខ្លះ​ពេល​ដែល​កម្ម​ង់​មិន​បាន​ថែម​ទាំង​ខឹង​មក​លើរូប​លោក​ថែម​ទៀត​ផង ។

ការ​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ប្រ​យោ​ជ​ន៏ ដើម្បី​ទប់ស្កាត់​ការ​នាំ​បន្លែ​ចេញ​មក​ពី​ខាង​ក្រៅប្រទេស​ត្រសក់​របស់​លោក ពេល​ដែល​អ្នក​មក​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ពិសារ​នោះ ដោយ​ធានា​បាននាំ​មក​នូវ​សុខភាព​ល្អ សូ​ម្បី​តែ​អ្នក​លក់ដូរ​នៅ​ក្នុងភូមិ​របស់​លោក​ក៏​ងាក​មក​ទិញ​បន្លែ​នេះ​ដែរ ។

នៅ​ឆ្នាំ​ខាង​មុខ​២០១៩​គ្រោះ​នឹង​ពង្រីក​ឲ្យ​បាន​ធំ​ជាង​នេះ​២​ទៅ​៣​ដង​ព្រោះថា តម្រូវការ​ទីផ្សារ​មាន​ទំហំ​កាន់តែ​ធំ​ដោយ​ងាយស្រួល​លក់ សង្ឃឹមថា​ជីវភាព​របស់​គាត់​នឹង​កាន់តែ​ប្រសើរ​ឡើង លោក​ថា​ប្រជា​កសិករ​ដែល​ចូលរួម​រៀនសូត្រ​ពី​បច្ចេកទេស​នោះ គឺ​មាន​តែ​រូប​លោក​ម្នាក់​ទេ ដែល​បាន​ដាំ​ដុះ​មុនគេ​ហើយ​ក៏​ជា​កសិករ​គំរូ​រដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ