ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​នឹង​ជំរុញ​ឱ្យ​ចិន​ទិញ​ផលិតផល​បន្ថែម

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Wilbur Ross បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ចិន ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ចិន​ទិញ​ផលិតផល និង​ថាមពល​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Wilbur Ross បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ចិន ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ចិន​ទិញ​ផលិតផល និង​ថាមពល​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក បន្ទាប់​ពី​សហរដ្ឋអាមេរិក​បន្ថែម​សម្ពាធ​ក្នុង​ជម្លោះ​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​ចិន និង​សម្ព័ន្ធមិត្ត​ដទៃ ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន បាន​គំរាម​ដាក់​ពន្ធ​លើ​ផលិតផល​ទៅ​វិញ​ទៅ​មក​ប្រមាណ​១៥០​ប៊ី​លាន​ដុល្លារ ។

កាលពី​ស​ប្តា​ហ៍​មុន White House បាន​ព្រមាន​ថា ពួក​គេ​អាច​នឹង​អនុម័ត​ពន្ធ​លើ​ផលិត​ផល​នាំ​ចូល​ពី​ប្រទេស​ចិន​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ ដោយ​ដាក់​កម្រិត​លើ​ការ​វិនិយោគ​របស់​ចិន​នៅ​សហរដ្ឋអាមេរិក និង​ត្រួតពិនិត្យ​ការ​នាំ​ចេញ​ផង​ដែរ ។

លោក Ross នឹង​ជំរុញ​ឲ្យ​ប្រទេស​ចិន​ទិញ​កសិផល និង​ថាមពល​ពី​អា​មេ​រិ​ក​ក្នុង​រយៈ​ពេល​​វែង ដើម្បី​ជួយ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជាមួយ​ប្រទេស​ចិន ស្មើ​ប្រមាណ​៣៧៥​ប៊ី​លាន​ដុល្លារ ។

លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន​ចេញ​វិធានការ​កាត់​បន្ថយ​ឱនភាព​នេះ​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០២០។

ភាគី​អា​មេ​រិ​ក​ក៏​ចង់​ឲ្យ​មានការ​ការពារ​កម្មសិទ្ធិបញ្ញា​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ និង​ចង់​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​ឧបត្ថម្ភ​ធន​របស់​ខ្លួន ដែល​ជំរុញ​ដល់​ការ​ផលិត​ដែកថែប និង​អាលុយមីញ៉ូម​លើសលប់ ។

អ្នក​រិះគន់​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក ដោយ​ការ​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយ​មីញ៉ូម​​នាំ​ចូល ។

កាលពី​ថ្ងៃ​សុក្រ សម្ព័ន្ធមិត្ត​ជិត​ស្និ​ទ្ធិ​របស់​អា​មេ​រិ​កបាន​វាយប្រហារ​លើ​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ទាក់ទង​នឹង​បញ្ហា​ការ​ដាក់​ពន្ធ​នេះ ដោយ​ប្រទេស​ជប៉ុន​និយាយ​ថា សកម្ម​ភាព​អា​មេ​រិ​ក​ពិតជា​គួរ​ឲ្យ​សោកស្តាយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ G7 នៅ​ប្រទេស​កា​ណា​ដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ