ថៃតែងតាំង Lisa ជាទូតសុឆន្ទៈទេសចរណ៍ ចំពេលវិស័យមួយនេះ កំពុងមានវិប.ត្តិយូរ
ទីក្រុងបាងកក ៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីថ្ងៃទី១៥ ខែតុលា បានប្រកាសថា កញ្ញា Lisa សមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង…
ទីក្រុងបាងកក ៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីថ្ងៃទី១៥ ខែតុលា បានប្រកាសថា កញ្ញា Lisa សមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង…
ទីក្រុងបាងកក ៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីថ្ងៃទី១៥ ខែតុលា បានប្រកាសថា កញ្ញា Lisa សមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ត្រូវបានតែងតាំងជា ទូតសុឆន្ទៈទេសចរណ៍ថៃ «Amazing Thailand Ambassador» សម្រាប់រយៈពេល១២ខែ ឆ្នាំក្រោយ ដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍របស់ប្រទេសមួយនេះ ទៅកាន់ពិភពលោក។
យោងតាមប្រភពពីសារព័ត៌មានថៃ The Nation រាយការណ៍ថា ប្រធាន TAT លោកស្រី Thapanee Kiatphaibool បានថ្លែងថា ការតែងតាំង Lisa ជារឿងដ៏សំខាន់មួយនៅក្នុងការបង្ហាញពីភាពស្រស់ស្អាត ភាពសម្បូរបែប និងភាពអស្ចារ្យរបស់ប្រទេសថៃ ដែលនឹងជំរុញទឹកចិត្តប្រជាជនថៃ ក៏ដូចជាភ្ញៀវអន្តរជាតិឱ្យស្វែងរកការកម្សាន្តនៅក្នុងប្រទេសថៃឡើងវិញ។
ជាមួយគ្នានោះ TAT សង្ឃឹមថា ឥទ្ធិពលតារារបស់ចម្រៀងស្រីរូបនេះ នឹងជំរុញឱ្យមានដំណើរទស្សនមកកាន់ប្រទេសថៃកាន់តែច្រើន និងជំរុញប្រាក់ចំណូលទេសចរណ៍សរុបលើសពី ៣ទ្រីលានបាត (៩២,៤ ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២៦។ លោក Thapanee បានបញ្ជាក់ថា «TAT មានគោលបំណងដាក់ប្រទេសថៃជាគោលដៅកម្សាន្តដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ស្វាគមន៍យ៉ាងកក់ក្ដៅទាំងអ្នកធ្វើដំណើរក្នុង និងក្រៅប្រទេស ដែលអ្នកទេសចរអាចបង្កើតអនុស្សាវរីយ៍ដ៏យូរអង្វែង និងមានអត្ថន័យនៅគ្រប់ជំហាននៃការធ្វើដំណើររបស់ពួកគេ»។
កញ្ញា Lisa គឺជាតារាចម្រៀង អ្នករាំ និងតារាសម្តែងជនជាតិថៃអាយុ២៨ឆ្នាំ បានបង្ហាញខ្លួនដំបូងជាមួយក្រុមចម្រៀង Blackpink ក្នុងឆ្នាំ ២០១៦ ហើយបានចាប់អាជីពទោលនៅឆ្នាំ ២០២១ ជាមួយអាល់ប៊ុម Lalisa ។ នាងមានអ្នកតាមដានច្រើនជាង ១០៧លាននាក់លើបណ្តាញសង្គម Instagram។ នាងបានបង្ហាញខ្លួនលើកដំបូងក្នុងរដូវកាលទី ៣ នៃកម្មវិធីទូរទស្សន៍អាមេរិក «The White Lotus» ដែលប្រតិបត្តិករទេសចរណ៍ថៃចាត់ទុកថាជាឱកាសដ៏ល្អមួយ ដើម្បីផ្សព្វផ្សាយការធ្វើដំណើរឆ្លងកាត់ខេត្តភាគខាងត្បូង នៅក្នុងឆ្នាំនេះ។
ការតែងតាំង Lisa ត្រូវបានមើលឃើញថា ដើម្បីស្តារវិស័យទេសចរណ៍របស់ប្រទេសថៃ ដែលកំពុងមានវិបត្តិយូរមកហើយ។ គិតត្រឹមរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរបរទេសប្រហែល ២៥លាននាក់បានធ្វើដំណើរមកកាន់ប្រទេសថៃ ដែលធ្លាក់ចុះប្រហែល ៧,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣៥,៥លាននាក់ កាលពីឆ្នាំមុន ពោលកើនឡើង ២៦% ធៀបនឹងឆ្នាំ ២០២៣។
បច្ចុប្បន្នប្រទេសថៃបាននឹងកំពុងតស៊ូដើម្បីស្ដារការមកដល់របស់ភ្ញៀវទេសចរ ដើម្បីអាចឈានដល់កម្រិតមុនការរាតត្បាតនៃជំងឺរាតត្បាត ដោយសារតែកត្តាអវិជ្ជមានជាច្រើន រួមទាំង ការព្រួយបារម្ភអំពីសុវត្ថិភាព ការរញ្ជួយដីក្នុងខែមីនា និងការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ៕ ប្រភព ៖ Vietnam Express


ចែករំលែកព័តមាននេះ