ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ថា សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្នុង​សង្គ្រា.ម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន

41 នាទី មុន

សហរដ្ឋអាមេរិក ៖ ពី​រស​ប្តា​ហ៍​មុន​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​ប្រធានាធិបតី​ចិន លោក…

សហរដ្ឋអាមេរិក ៖ ពី​រស​ប្តា​ហ៍​មុន​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង (Xi Jinping) កើតឡើង លោក ត្រាំ បាន​និយាយ​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​ផ្ទុះ​ឡើង​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ពេញលេញ​។ នេះ​បើ​តាម​សារព័ត៌មាន USA Today ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥​។

លោក ត្រាំ ត្រូវ​បាន​សួរ​ដោយ​អ្នក​សារព័ត៌មាន​ថា តើ​សហរដ្ឋអាមេរិក​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង សង្គ្រាម​ពាណិជ្ជកម្ម​អូស​បន្លាយ​ជាមួយ​ប្រទេស​ចិន​ដែរ​ឬទេ បើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បាន​សម្រេច​ជាមួយ​ប្រធានាធិបតី ស៊ី ជិន​ភីង ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ចុងខែ​នេះ? លោក ត្រាំ បាន​ប្រកាស​ថា «​យើង​ស្ថិត​ក្នុង​សង្គ្រាម​នោះ​ហើយ​»​។ សហរដ្ឋអាមេរិក​កំពុង​ដាក់​ពន្ធ ១០០% លើ​ទំនិញ​ចិន​។ បើ​គ្មាន​ការ​យកពន្ធ​ទេ យើង​នឹង​គ្មាន​ទទួល​បាន​អ្វី​សោះ​»​។

កាលពី​ថ្ងៃ​ទី​១៤ ខែតុលា កន្លង​ទៅ លោក ត្រាំ បាន​ប្រកាស​ថា អា​មេ​រិ​ក​នឹង​ឈប់​ទិញ​ប្រេងឆា​ពី​ចិន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្អាក​របស់​ចិន ចំពោះ​ការ​នាំ​ចូល​សណ្តែកសៀង​របស់​អា​មេ​រិ​ក​។ យោង​តាម​សមាគម​សណ្តែកសៀង​អា​មេ​រិ​ក ប្រទេស​ចិន​ឥឡូវនេះ​គឺជា​អ្នកទិញ​ធំ​បំផុត​របស់​អា​មេ​រិ​ក សម្រាប់​ផលិតផល​កសិកម្ម​មួយ​នេះ​។

ការ​សម្រេចចិត្ត​របស់​ចិន​បញ្ឈប់​ការ​ទិញ​សណ្តែកសៀង​ពី​អា​មេ​រិ​ក ត្រូវ​បាន​មើលឃើញ​ថា​ជា​ការ​សងសឹក​ចំពោះ​ពន្ធគយ​ដែល​លោក ត្រាំ បាន​ដាក់​កាលពី​ខែមេសា​។ ផ្ទុយ​ទៅ​វិញ ប្រទេស​ដែល​មាន​ប្រជាជន​ជាង ១,៤​ពាន់​លាន​នាក់​មួយ​នេះ បាន​បង្វែរ​ទិស​ទៅ​នាំ​ចូល​សណ្តែកសៀង​ពី​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល​ជំនួស​វិញ​។

នៅ​ក្នុង​ខែសីហា​កន្លង​ទៅ សហរដ្ឋអាមេរិក និង​ចិន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្អាក​ពន្ធ​សម្រាប់​រយៈពេល​៩០​ថ្ងៃ ប៉ុន្តែ​ការ​រឹត​បន្តឹង​របស់​ចិន​លើ​ការ​នាំ​ចេញ​ធនធាន​រ៉ែ​កម្រ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១០ ខែតុលា បាន​ធ្វើ​ឱ្យ​សង្គ្រាម​ពាណិជ្ជកម្ម​កម្រើក​ឡើង​សា​ជា​ថ្មី​ម្តងទៀត​។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​នោះ លោក ត្រាំ បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ពន្ធ ១០០% លើ​ទំនិញ​របស់​ចិន ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា តទៅ ដោយ​បន្ថែម​ពីលើ​អត្រា ៣០% លើ​ទំនិញ​ចិន​ដែល​មាន​ស្រាប់​។

យោង​តាម​គម្រោង លោក ត្រាំ និង​ប្រធានាធិបតី​ចិន ត្រូវ​បាន​រំពឹង​ថា នឹង​ជួប​ក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APEC) នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​៣១ ខែតុលា​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា កាលពី​ថ្មី​ៗ​នេះ រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Scott Bessent និង​ក្រសួងពាណិជ្ជកម្ម​របស់​ចិន បាន​ព្យាយាម​ធានា​ដល់​បណ្តា​អ្នក​វិនិយោគ និង​ទីផ្សារ ដោយ​ង​សង្កត់ធ្ងន់​ថា ក្រុម​ចរចា​របស់​ប្រទេស​ទាំង​ពីរ នៅ​តែ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ និង​ឱកាស​ឆ្ពោះទៅ​មុខ​ពី​កិច្ចព្រមព្រៀង​ផ្អាក​ពន្ធគយ​នា​ពេល​បច្ចុប្បន្ន​៕