ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ណាស់ ទាំង​មន្ត្រី​និង​ពលរដ្ឋ​នាំ​គ្នា​ជួយ​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​បាន​ដោយ​សុវត្ថិភាព

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ស្ត្រី​​​ម្នាក់ បាន​​ឈឺពោះ​ឆ្លងទន្លេ​កណ្តាលផ្លូវ​ទៅ​ពេទ្យ​មិន​ទាន់ ហើយ​ត្រូវ​បាន​ក្រុមការងារ​នគរបាល​ស្នងការ​ខេត្ត រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ស្ត្រី​​​ម្នាក់ បាន​​ឈឺពោះ​ឆ្លងទន្លេ​កណ្តាលផ្លូវ​ទៅ​ពេទ្យ​មិន​ទាន់ ហើយ​ត្រូវ​បាន​ក្រុមការងារ​នគរបាល​ស្នងការ​ខេត្ត រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ស្រះ​ពីរ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​សម្រាលកូន​​​​ខាងលើ មាន​ឈ្មោះ មុ​ច ត្រង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ពីរ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ រីឯកូនង៉ែតគឺកូនប្រុស មានសុខភាពល្អ ។

ប្រភពបន្តថា មុន​ពេល​កើតហេតុ ​គឺ​មាន​ក្រុមការងារ​ខេត្ត​កំពុង​ចុះ​ទៅ​ភូមិ​ស្រះ​ពីរនោះ​ លុះដល់​ពាក់​កណ្តាលផ្លូវ ​ស្រាប់តែ​​បាន​ជួប​ប្រទះ​ស្ត្រី​រូប​នេះ ​កំពុង​ឈឺពោះ​រៀបនឹង​កើតកូន​​នៅ​លើ​គ្រែ​ផ្ទះ​របស់​​អ្នក​ភូមិ​តាម​​​ផ្លូវ ​ក៏​នាំ​គ្នា​ជួយ​សម្រាលកូន​​មក​បានដោយ​សុវត្ថិភាព ​និង​បាន​ប្រញាប់​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ឱ្យទៅ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​តែ​ម្តង ។

លោក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត ក៏​បាន​ផ្តល់​ថវិការ​ចំនួន​៥០០០០៛ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព ។ ប្រភព​បញ្ជាក់​ទៀត​ថា ស្ត្រី​ដែល​សម្រាលកូន​ខាងលើ រហូត​មក​ដល់​ពេល​នេះ កំពុង​សម្រាក នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​រូប​នាង និង​កូន​មាន​សុខភាព​ល្អ​មាំទាំ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ