ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន គ​.​ជ​.​ប ស្នើ​គ្រូ​បង្គោល​តំណាង​គណបក្ស​ត្រៀម​ឯកសារ​ងាយយល់​ដល់​អ្នកបោះឆ្នោត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​ស្នើ​ដល់​គ្រូ​បង្គោល​ប្រចាំ​រាជធានី​-​ខេត្ត តំណាង​គណបក្ស​នយោបាយ និង​តំណាង​សង្គម​ស៊ី​វិល​ត្រៀម​​ឯកសារ​បណ្តុះបណ្តាល​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នកបោះឆ្នោត​ដើម្បី​ងាយស្រួល​អប់រំ​ដល់​អ្នកបោះឆ្នោត ។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​ស្នើ​ដល់​គ្រូ​បង្គោល​ប្រចាំ​រាជធានី​-​ខេត្ត តំណាង​គណបក្ស​នយោបាយ និង​តំណាង​សង្គម​ស៊ី​វិល​ត្រៀម​​ឯកសារ​បណ្តុះបណ្តាល​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នកបោះឆ្នោត​ដើម្បី​ងាយស្រួល​អប់រំ​ដល់​អ្នកបោះឆ្នោត ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ ឃោសនាបោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្រសួងមហា​ផ្ទៃ​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​ឲ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​ឯកសារ​អប់រំ​សាធារណជន​ដូច​ជា ព្រះរាជ​សារ​​របស់​ព្រះមហាក្សត្រ ស្ប៉ត​វិទ្យុ ស្ប៉ត​វិ​ដេ​អូ Poster ខិតប័ណ្ណ សេចក្ដី​អំពាវនាវ​នានា ត្រូវធ្វើ​ឡើង​​ឲ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ នៅ​ក្នុង​រាជធានី​-​ខេត្ត​រៀង​ៗ​ខ្លួន ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​យល់​អំពី​សារសំខាន់​នៃ​ការ​ប្រើ​សិទ្ធិ​របស់​ពួក​គាត់​ក្នុង​ការ​សំដែង​មតិ​តាម​ឆន្ទ​:​របស់​ពួក​គាត់​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ពួក​គាត់ ។

​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បន្ថែម​ថា ប័ណ្ណ​ព័ត៌​មាន​អំពី​អ្នកបោះឆ្នោត​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដូច​ច្នេះ​តាម​ប្រតិទិន​ការ​ចែក​ប័ណ្ណ​​នេះ​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​កាន់​តែ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត​នេះ ។ ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ អាណត្តិ​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន​២០​គណបក្ស និង​អ្នកចូលរួម​បោះ​ឆ្នោត​មាន​ចំនួន ៨,៣៨០,២១៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ