ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Xabi Alonso នឹង​ធ្វើ​គ្រូបង្វឹក​ក្រុម​យុវជន Real Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្លាប់​ធ្វើ​ជា​កីឡាករ​ជោគជ័យ​របស់ Real Madrid នា​ពេល​កន្លង​មក Xabi Alonso បាន​សម្រេចចិត្ត​ចូល​ក្លិប​សារ​ជា​ថ្មី​ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុម​យុវជន…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្លាប់​ធ្វើ​ជា​កីឡាករ​ជោគជ័យ​របស់ Real Madrid នា​ពេល​កន្លង​មក Xabi Alonso បាន​សម្រេចចិត្ត​ចូល​ក្លិប​សារ​ជា​ថ្មី​ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុម​យុវជន ។

អតីត​ខ្សែបម្រើ​របស់ Bayern Munich និង​ជា​អតីត​កីឡាករ​របស់ Real Madrid រូប​នេះ​បាន​ដើរ​តាម​គន្លង​ចាស់​របស់ Guti និង Santiago Solari ដោយ​ចូល​មក​ធ្វើ​ជា​គ្រូបង្វឹក​ក្នុង​ក្លិប​ចាស់ ។ Xabi និង Raul នា​ពេល​នេះ​កំពុង​តែ​រៀន​វគ្គ​បណ្តុះបណ្តាល​ធ្វើ​ជា​គ្រូបង្វឹក​នៅ Ciudad de Futbol de Las Rozas ដែល​នឹង​ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​គ្រូបង្វឹក​ពេញ​សិទ្ធិ​ម្នាក់ ។

នៅ​រដូវ​កាល​ក្រោយ​នេះ Xabi នឹង​ចូល​បង្វឹក​ក្រុម​យុវជន​របស់ Real Madrid បន្ទាប់​ពី​ខ្លួន​ចាកចោល​ក្លិប​អស់​រយៈពេល​៤​ឆ្នាំ ។ នេះ​បានជា​គេ​ថា ពេល​នៅ​ក្មេង​ធ្វើ​ជា​កីឡាករ​ដល់​ពេល​ចាស់​ទៅ​ធ្វើ​ជា​គ្រូបង្វឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ