ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍​នយោបាយ​នឹង​មិន​ប៉ះពាល់​សេដ្ឋកិច្ច​​ទេ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​តាម​ទីប្រឹក្សា​កិច្ចការ​ហិរញ្ញវត្ថុ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ថៃ បាន​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Moody’s Investor Services ជឿជាក់​ថា ស្ថានការណ៍​នយោ​បាយ​​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ទេ…

ទីក្រុង​បាងកក ៖ យោង​តាម​ទីប្រឹក្សា​កិច្ចការ​ហិរញ្ញវត្ថុ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ថៃ បាន​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Moody’s Investor Services ជឿជាក់​ថា ស្ថានការណ៍​នយោ​បាយ​​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ទេ ។

លោក Warotai Kosopisitkul ទីប្រឹក្សា​ក្រសួង​ហិរញ្ញវត្ថុ បាន​និយាយ​ថា ៖« អ្នកតំណាង​របស់ Moody’s បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ស្នើ​សុំ​ទិន្នន័យ​សេដ្ឋកិច្ច និង​បញ្ជាក់​ថា ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ថៃ​មាន​លំនឹង​ល្អ » ។

លោក​បន្ត​ថា Moody’s ជឿជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ថៃ​បាន​បន្ត​លូតលាស់ ព្រោះតែ​គោល​ន​យោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​។ លើស​ពី​នេះ Moody’s បាន​ទទួលស្គាល់​ពីសារ​ប្រយោជន៍​នៃ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) ហើយ​បាន​ទៅ​កាន់​ការិយាល័យ EEC ផង​ដែរ ។

លោក Soraphol Tulayasathien នាយក​ការិយាល័យ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ស្ថិត​ក្រោម​ការិយាល័យ​គោលនយោបាយ​ហិរញ្ញវត្ថុ (FPO) បាន​និយាយ​ដែរ​ថា ការ​លូត​លាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ គឺ​ស្មើនឹង​៤,៨% ដែល​​ជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក ។

កត្តា​សំខាន់​ៗ​ជា​ច្រើន​រួម​មាន កំណើន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​, កំណើន​ការ​លក់​រថយន្ត​, កំណើន​ចំនួន​នាំ​ចេញ និង​ការ​កក់​សណ្ឋាគារ​ដ៏​ខ្ពស់ គឺ​បាន​ចូលរួម​ចំណែក​ដល់​ការ​លូត​លាស់​សេដ្ឋកិច្ច​នេះ ។

នា​ពេល​ថ្មី​ៗ​នេះ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​ដល់​ផែនការ​ហិរញ្ញវត្ថុ​រយៈ​ពេល​មធ្យម (​ឆ្នាំ​២០១៩-២០២១) តាម​ការ​ទាមទារ​របស់​ច្បាប់​និង​តួនាទី​ហិរញ្ញវត្ថុ ដែល​រឹត​បន្តឹង​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ប្រាក់​កម្ចី​បន្ថែម​ទៀត ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​ព្យាករ​ថា សេដ្ឋកិច្ចជាតិ​នឹង​លូតលាស់​បាន​ក្នុង​អត្រា​៤,៥%​ក្នុងឆ្នាំនេះ ពី​ការ​ព្យាករ​លើក​មុន​ដែល​ស្មើនឹង​៤,២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ