ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​អ៊ី​រ៉​ង់ រុ​ស្ស៊ី និង​ចិន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​និង​អ៊ីរ៉​ង់ ​៖ ​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៣០​ ឧសភា​ថា ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អង្គការ​៣ ​ដែល​ទាក់ទង​ជាមួយ​អ៊ី​រ៉​ង់ ព្រមទាំង​ជនជាតិ​អ៊ី​រ៉​ង់​៦​នាក់ ដោយ​​ចោទ​ពួក​គេ​ថា ចូលរួម​ក្នុង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។…

សហរដ្ឋអាមេរិក ​និង​អ៊ីរ៉​ង់ ​៖ ​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៣០​ ឧសភា​ថា ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អង្គការ​៣ ​ដែល​ទាក់ទង​ជាមួយ​អ៊ី​រ៉​ង់ ព្រមទាំង​ជនជាតិ​អ៊ី​រ៉​ង់​៦​នាក់ ដោយ​​ចោទ​ពួក​គេ​ថា ចូលរួម​ក្នុង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។

ទណ្ឌកម្ម​ថ្មី​នេះ​របស់​រដ្ឋការ​លោក​ដូ​ណា​ល់ ​ត្រាំ ​កើត​មាន​ក្រោយ​ពី​ការ​ដកខ្លួន​ថយ​របស់​អា​មេ​រិ​ក ពី​កិច្ចព្រមព្រៀង​ស្ដី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​កាលពី​ដើមខែ​នេះ​។

សហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​នោះ ហើយ​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​ឡើង​​វិញ​ប្រឆាំង​អ៊ី​រ៉​ង់ ក្រោយ​ផ្អាក​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​។​ ការ​សម្រេច​បែប​នេះ​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។​

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO គំរាម​ដាក់​ទណ្ឌកម្ម​ខ្លាំង​បំផុត​នៃ​ប្រវិ​ត្តិ​សាស្ត្រ ប្រសិនបើ​អ៊ី​រ៉​ង់​ពុំ​បញ្ឈប់​ការ​វាតទី​របស់​ខ្លួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​ហើយ​បន្ត​ការ​សាក​ល្បង​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ទេ​នោះ​។

បណ្ដា​សហគ្រាស​រដ្ឋ​រុ​ស្ស៊ី ​និង​ចិន ​ហាក់​ត្រៀមខ្លួន​ទាញ​យក​ប្រយោជន៍​ពី​បណ្ដា​ទណ្ឌ​កម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​អ៊ី​រ៉​ង់​។ ​សហគ្រាស​ទាំងនេះ​មាន​ចេតនា​ហក់​មក​ជំនួស​បណ្ដា​ក្រុម​ហ៊ុន​អឺរ៉ុប ដែល​ពុំ​ចង់​មាន​ភាព​ល្អក់កករ​ជាមួយ​អា​មេ​រិ​ក ​ហើយ​សម្រេច​ចាក​ចេញពី​អ៊ី​រ៉​ង់​។

ពួក​អឺរ៉ុប​ពិចារណា​ថា ​ពួក​គេ​បោះបង់​ចោល​ទីផ្សារ​ដ៏​មាន​សក្ដានុពល​មួយ ប៉ុន្តែ​ពុំ​អាច​ធ្វើ​អ្វី​កើត ​ទោះបីជា​ទីផ្សារ​ទាក់ទាញ​មួយ​របស់​ពួក​គេ​ក្ដី​។ ​ទីផ្សារ​អ៊ី​រ៉​ង់​ពុំ​អាច​ប្រៀបផ្ទឹម​ជា​មួយ​​​ទីផ្សារ​អា​មេ​រិ​ក​ឡើយ​។​ សូមកុំ​ភ្លេច​ថា​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​អា​មេ​រិ​ក ឧទាហរណ៍​គ្រប​ដណ្ដប់​​ដល់​៩០%​ នៃ​ការ​ទូ​ទាត់​ផ្ទេរ​ប្រាក់​របស់​ក្រុមហ៊ុន​យក្ស​បារាំង​តូ​តា​ល់​។

ក្រុមហ៊ុន​ចិន CHINA PETROLEUM AND CHEMICAL CORP ​បាន​បញ្ជូន​ក្នុង​ខែ​ឧសភា ​នូវ​គណៈប្រតិភូ​មួយ​មក​កាន់​អ៊ី​រ៉​ង់ ដើម្បី​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​មាន​ទឹក​ប្រាក់​៣​ពាន់​លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍ​ទីតាំង​ប្រេងកាត​ធំ YADARAVAN ជំនួស​ក្រុមហ៊ុន ROYAL DUTCH SHELL ដែល​សម្រេច​មិន​ប្រថុយ​នឹង​គ្រោះថ្នាក់​ ហើយ​ចាក​ចេញពី​អ៊ីរ៉ង់​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះទង្គិច​គ្នា​ជាមួយ​អា​មេ​រិ​ក​។ ​ក្រុមហ៊ុន​ចិន​មួយទៀត​ គឺ​ក្រុម​ហ៊ុន CHINA NATIONAL PETROLEUM CORP សង្ឃឹម​ហក់​មក​ជំនួស​ក្រុមហ៊ុន​តូតាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ