ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​នឹង​បន្ត​ស្ទាក់​ចា.ប់​កប៉ាល់​ជា​ច្រើន​ទៀត​ដែល​ដឹក​ប្រេង​ឆៅ​ពី​វេណេ​ហ្ស៊ូ​អេឡា

12 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ត្រៀម​ចាប់​កប៉ាល់​ដឹក​ប្រេង​ឆៅ​របស់​វេណេ​ហ្ស៊ូ​អេឡា​ជា​បន្ត​ទៀត​បន្ទាប់​ពី​ចាប់​បាន​កប៉ាល់​ទី​មួយ​កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍​នេះ​។ ចំណាត់​ការ​នេះ​ក៏​ស្រប​ពេល​ដែល​អាមេរិក​បន្ត​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ទៅ​លើ​រដ្ឋា​ភិបាល​របស់​លោក​ម៉ាឌូរ៉ូ​។ នេះ​បើ​យោង​តាម​ប្រភព​ចំនួន​៦​នាក់​ដែល​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ ចាប់​តាំង​ពី​​ដាក់​ទណ្ឌ​កម្ម​ឆ្នាំ​​២០១៩​ នេះ​ជា​លើក​ទី​មួយ​ដែល​អាមេរិក​ចាប់​កប៉ាល់​ដឹក​ប្រេង​របស់​វេណេ​ហ្ស៊ូ​អេឡា​។ ចំណាត់​ការ​នេះ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​កប៉ាល់​ដែល​ស៊ី​ឈ្នួល​ដឹក​ប្រេង​​កំពុង​ពិចារណា​ឡើង​វិញ​ថា​តើ​ត្រូវ​ដឹក​ចេញ​ពី​ដែន​សមុទ្រ​វេ​ណេ​​ហ្ស៊ូ​អេឡា​ទៀត​ ឬ​យ៉ាង​ណា​។ ជា​ពិសេស​ កប៉ាល់​ដែល​​ត្រៀម​ខ្លួន​​ដឹក​ប្រេង​​ចេញ​​ពី​ទី​នោះ​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ត្រៀម​ចាប់​កប៉ាល់​ដឹក​ប្រេង​ឆៅ​របស់​វេណេ​ហ្ស៊ូ​អេឡា​ជា​បន្ត​ទៀត​បន្ទាប់​ពី​ចាប់​បាន​កប៉ាល់​ទី​មួយ​កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍​នេះ​។ ចំណាត់​ការ​នេះ​ក៏​ស្រប​ពេល​ដែល​អាមេរិក​បន្ត​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ទៅ​លើ​រដ្ឋា​ភិបាល​របស់​លោក​ម៉ាឌូរ៉ូ​។ នេះ​បើ​យោង​តាម​ប្រភព​ចំនួន​៦​នាក់​ដែល​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ ចាប់​តាំង​ពី​​ដាក់​ទណ្ឌ​កម្ម​ឆ្នាំ​​២០១៩​ នេះ​ជា​លើក​ទី​មួយ​ដែល​អាមេរិក​ចាប់​កប៉ាល់​ដឹក​ប្រេង​របស់​វេណេ​ហ្ស៊ូ​អេឡា​។

ចំណាត់​ការ​នេះ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​កប៉ាល់​ដែល​ស៊ី​ឈ្នួល​ដឹក​ប្រេង​​កំពុង​ពិចារណា​ឡើង​វិញ​ថា​តើ​ត្រូវ​ដឹក​ចេញ​ពី​ដែន​សមុទ្រ​វេ​ណេ​​ហ្ស៊ូ​អេឡា​ទៀត​ ឬ​យ៉ាង​ណា​។ ជា​ពិសេស​ កប៉ាល់​ដែល​​ត្រៀម​ខ្លួន​​ដឹក​ប្រេង​​ចេញ​​ពី​ទី​នោះ​។​ គេ​រំពឹង​ថា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ អាមេរិក​នឹង​ចេញ​អន្តរា​គមន៍​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ចាប់​កប៉ាល់​ដឹក​ប្រេង​វេណេ​ហ្ស៊ូ​អេឡា​ និង​ប្រេង​របស់​ប្រទេស​ដទៃ​ដែល​កំពុង​ជាប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​របស់​អាមេរិក​ ឧទាហរណ៍​ដូច​ជា​អ៊ីរ៉ង់​ជា​ដើម​។​

​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​រដ្ឋាភិបាល​អាមេរិក​មាន​គម្រោង​ចុះ​ចាប់​កប៉ាល់​ដឹក​ប្រេង​ជា​បន្ត​ទៀត​ដែរ​ឬ​ទេ? អ្នក​នាំ​ពាក្យ​សេត​វិមាន​ឆ្លើយ​តប​ថា​លោក​ស្រី​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​នូវ​អ្វី​ដែល​អាច​នឹង​កើត​ ឬ​មិន​កើត​នា​ពេល​អនា​គត​។ ប៉ុន្តែ​លោក​ស្រី​និយាយ​នៅ​ក្នុង​លក្ខ​ខណ្ឌ​ទូ​ទៅ​ថា​អាមេរិក​នឹង​បន្ត​អនុ​វត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ទៅ​តាម​កម្ម​វិធី​នយោបាយ​របស់​លោក​ដូណាល់​ត្រាំ​។

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​យើង​មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​ បណ្ដោយ​ឱ្យ​កប៉ាល់​ដែល​ជាប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​អាច​ធ្វើ​ចរាចរ​ដោយ​សេរី​នៅ​លើ​ដែន​សមុទ្រ​ដើម្បី​ដឹក​ជញ្ជូន​ប្រេង​​ទៅ​លក់​នៅ​​ទី​ផ្សារ​ងងឹត​បាន​ឡើយ​​។ លោក​ស្រី​ថា​សកម្ម​ភាព​ទាំង​នេះ​អាច​នឹង​រឹត​តែ​ជួយ​ធ្វើ​ឱ្យ​​អំពើ​ភេរវ​កម្ម​គ្រឿង​ញៀន​​​ និង​​របប​ដឹក​នាំ​ខុស​ច្បាប់​នៅ​លើ​ពិភព​លោក​កាន់​តែ​បាន​ចិត្ត​។​ ប្រភព​ខ្លះ​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​​អាមេរិក​បាន​ប្រមូល​​​ឈ្មោះ​កប៉ាល់​ដឹក​ប្រេង​ជា​ច្រើន​គ្រឿង​ទៀត​​ដែល​ជាប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ដើម្បី​រឹប​អូស​។

អស់​ជា​ច្រើន​ខែ​មក​ហើយ ក្រសួង​យុត្តិ​ធម៌​ និង​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​បានរៀប​ចំ​ផែន​ការ​រឹប​អូស​កប៉ាល់​ទាំង​នោះ​​។ ​​បើ​សិន​អាមេរិក​ចាត់​វិធាន​ការ​ក្ដៅ​ចាប់​កប៉ាល់​​ណា​ដែល​ហ៊ាន​ដឹក​ប្រេង​របស់​វេណេ​ហ្ស៊ូ​អេឡា​ គេ​គិត​ថា​មិន​យូរ​ទេ​ របប​ដឹក​នាំ​របស់​លោក​ម៉ាឌូរ៉ូ​អាច​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​​​ព្រោះ​ប្រេង​ឆៅ​ជា​ប្រភព​ចំណូល​ធំ​បំផុត​របស់​ប្រទេស​នេះ​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ